The Phnom Penh Post Search

Search form

រថយន្ត Nissan X-Trail ដ៏អស្ចារ្យ

Content image - Phnom Penh Post

រថយន្ត Nissan X-Trail ដ៏អស្ចារ្យ

ក្រុមហ៊ុន Tan Chong Motor មាន​ការ​ផ្ដល់​ជូន​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត​ពី​ក្រុម​រថយន្ត Nissan នា​ពេល​នេះ ការ​ផ្ដល់​ជូន​នេះ​គឺ​មាន​ឈ្មោះ​ថា Nissan X-Trail​។​ ជា​រថយន្ត Nissan មួយ​ប្រភេទ​ដែល​មាន​ភាព​ឥត​ខ្ចោះ​​​​ និង​គួរ​ជាទី​ទុក​ចិត្ត បើ​យើង​ក្រឡេក​មួយ​ភ្លែត X-Trail​ មើល​ទៅ​ហាក់​ដូចជា​ប្រអប់​មួយ​អ៊ីចឹង​កាល​ពី​មុន​។ មិន​ដូច​ជា​កាល​ពី​ពេល​មុន​ទៀត​ឡើយ រថយន្ត​លក្ខណៈ​គ្រួសារ​ខ្នាត​កណ្ដាល​មួយ​នេះ​បាន​រួមផ្សំ​ជា​មួយ​នឹង​តួ​ខ្លួន​ដ៏​កោង​ប្រណីត​គ្រប​ដណ្ដប់​លើ​កង់​នីមួយ​ៗ​ដែល​បាន​សម្ញែង​រូបរាង​ និង​ផ្នែក​ដំបូល​ទំនើប​របស់​ខ្លួន​។​

គំនូស​ទាំង​នេះ​នឹង​បង្ហាញ​ភ្លើង​ប្រដេញ​គ្នា​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ប្រព័ន្ធ Daytime Running Lights។ ​និង​អំពូល LEDs មាន​រាង​កោង​ចែងចាំង​ប្រហាក់​ប្រហែល​គ្នា​ដែល​ត្រូវ​បាន​ដាក់​បំពាក់​នៅ​ស្តុប​ខាង​ក្រោយ​ទាំង ២ ហើយ​នៅ​ផ្នែក​ខាង​ចុង​ខាង​មុខ​គឺ​ជា​ចង្អើរ​មុខ​ដែល​ត្រូវ​បាន​រចនា​តាម​បែប​អឺរ៉ុប​។ ចាប់​ពី​ផ្នែក​ខាង​មុខ​រហូត​ដល់​​ខាង​ក្រោយ​នៃ​តួ​រថយន្ត​ប្រភេទ​នេះ គឺមាន​ភាព​សង្ហា​សមសួន​ស័ក្តិសម​ជា​រថយន្ត​ជំនាន់​ថ្មី​ទាន់​សម័យ​ហើយ​វា​ក៏​ជា​រថយន្ត​ដែល​គួរ​ជាទី​ទុកចិត្ត​ និង​រហ័សរហួន​ដូចជា​រថយន្ត​រៀម​ច្បង​ជំនាន់​មុន​ផង​ដែរ​។​

Content image - Phnom Penh Post

រថយន្ត X-Trail​ គឺ​នឹង​មិន​បញ្ឈប់​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​នោះ​ទេ ហើយ​រថយន្ត​ប្រភេទ​នេះ​នៅ​តែ​ជា​រថយន្ត​ដែល​មាន​ទំហំ​ធំ​ទូលាយ​ និង​គួរ​ជាទី​ទុក​ចិត្ត ប៉ុន្តែ​ជា​មួយ​នឹង​ទំហំ​ទទឹង​ធំ​ជាង​មុន​នៅ​ពេល​បើក​ទ្វារ​នោះ ម្ចាស់​រថយន្ត​ទាំង​អស់​អាច​ទុក​ដាក់​សម្ភារ​ផ្សេង​ៗ​នៅ​ក្នុង​រថយន្ត​បាន​ច្រើន​ និង​ងាយ​ស្រួល​។ ប្រព័ន្ធ​កៅអី​ដែល​អាច​បត់​បាន ដែល​ម៉ាក​សម្គាល់​របស់​ក្រុមហ៊ុន​អាច​អនុញ្ញាត​ឲ្យ​ម្ចាស់​រថយន្ត​អាច​ចល័ត​ និង​រៀបចំ​កៅអី និង​កន្លែង​ទំនេរ​ក្នុង​រថយន្ត​បាន​។​

កៅអី​ខាង​ក្រោយ​អាច​ចល័ត​ទៅ​មុខ ទៅ​ក្រោយ ឬ បត់​ចុះ​ក្រោម​បាន​ក្នុង​ពេល​តែ​មួយ​វិនាទី​តែ​ប៉ុណ្ណោះ​។​នេះ​នឹង​ជួយ​អ្នក​ធ្វើ​ដំណើរ​អាច​រៀបចំ​ទីតាំង​ និង​ស្ថានភាព​កៅអី​អង្គុយ​ដែល​ល្អ​បំផុត​សម្រាប់​ពួក​គេ ហើយ​ការ​រៀបចំ​កៅអី​អង្គុយ​គឺ​អាច​ធ្វើ​ទៅ​បាន​ដោយ​ផ្អែក​ទៅ​លើ​អីវ៉ាន់​ និង​ចំនួន​អ្នក​ធ្វើ​ដំណើរ​។ នៅ​ពេល​ដែល​​កៅអី​ជួរ​ទី​២​ និង​ទី​៣ ​មាន​សមត្ថភាព​អាច​បត់​ចុះ​ក្រោម​បាន​នោះ វា​ធ្វើ​ឲ្យ​ចន្លោះ​ទំនេរ​ក្នុង​រថយន្ត​កើន​ឡើង​ដល់ ​១ ៥២០ លីត្រ​ឯ​ណោះ​។​

Content image - Phnom Penh Post

រថយន្ត X-Trail​ ត្រូវ​បាន​បំពាក់​ជា​មួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​ផង​ដែរ​។ តាមរយៈ​ការ​បង្កើន​នៃ​សុវត្ថិភាព ប្រព័ន្ធ​ចល័ត​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន Nissan ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ទាំង​អស់​បើកបរ​ជា​មួយ​នឹង​ភាព​ជឿជាក់​ និង​អារម្មណ៍​ជិតស្និទ្ធ​ទៅ​នឹង​យានយន្ត​ និង​ផ្លូវ​ថ្នល់​ដែល​ពួក​គេ​ធ្វើ​ដំណើរ​។ ​រូបភាព​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ជា​ច្រើន​របស់​ក្រុមហ៊ុន Nissan​​ មាន​លក្ខណៈ​ល្អ​ និង​សមស្រប​សម្រាប់​រថយន្ត​ Nissan ​គ្រប់​ប្រភេទ រួមទាំង​រថយន្ត​ប្រភេទ​​​​ X-Trail ​​នេះ​ផង​ដែរ​។ ប្រព័ន្ធ​ផ្ដល់​សញ្ញា Blind Spot អាច​ចាប់​ និង​ផ្ដល់​ជា​សញ្ញា​យានយន្ត​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​កន្លែង​ដែល​អ្នក​បើកបរ​មិន​អាច​មើល​ឃើញ​តាមរយៈ​ការ​បញ្ចេញ​ភ្លើង​ជា​សញ្ញា​សម្គាល់​។ ប្រព័ន្ធ Cross Traffic Alert នឹង​ជួយ​សម្រួល​អ្នក​បើកបរ​​នៅ​ពេល​ចង់​ថយ​រថយន្ត​ចេញ​ពី​កន្លែង​ចត ហើយ​រថយន្ត​ផ្សេង​ដែល​មក​ពី​ចំហៀង​នឹង​ត្រូវ​ចាប់​ជា​សញ្ញា​សម្រាប់​ផ្ដល់​ឲ្យ​អ្នក​បើកបរ ជា​ពិសេស​អ្នក​បើកបរ​នឹង​ទទួល​សញ្ញា​អាសន្ន​ជា​សំឡេង​ទៀត​ផង​។​

ប្រព័ន្ធ​គ្រប់គ្រង​ការ​បើកបរ​ឆ្លាត​វៃ Intelligent Ride Control (IRC) ​នឹង​ជួយ​កាត់​បន្ថយ​ភាព​មិន​ច្បាស់លាស់​នៅ​លើ​ស្ថានភាព​​ផ្លូវ​មិន​​រាប​ស្មើ លក្ខណ​ពិសេស​មួយ​នេះ​នឹង​ផ្ដល់ជូន​នូវ​ការ​ធ្វើ​ដំណើរ​ដោយ​រលូន​សម្រាប់​អ្នក​ដំណើរ​គ្រប់​គ្នា​។​ ប្រព័ន្ធ​គ្រប់គ្រង​ផ្លូវ​ឆ្លាត​វៃ Intelligent Trace Control មាន​តួនាទី​បញ្ជា​ទៅ​លើ​កម្លាំង​ជាន់​​ ហ្រ្វាំង ដែល​លក្ខណៈ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​អាច​មាន​ការ​គ្រប់គ្រង​និង​សុវត្ថិភាព​ច្រើន​ជាង​មុន​នៅ​ពេល​បត់​។ ប្រព័ន្ធ​ជំនួយ​សម្រាប់​ស្ថានភាព​ផ្លូវ​ឡើង​ទួល មាន​តួនាទី​ទប់ស្កាត់​រថយន្ត X-Trail​ កុំ​ឲ្យ​រអិល​ចុះ​នៅ​ពេល​ដែល​រថយន្ត​ចុះ​ចំណោត​។ ​ដើម្បី​បំពេញ​នូវ​ការ​ពង្រីក​បន្ថែម​នូវ​បច្ចេកវិទ្យា​បំពាក់​លើ​រថយន្ត​ប្រភេទ X-Trail​ នេះ​ប្រព័ន្ធ​​បច្ចេកវិទ្យា​​ហ្រ្វាំង Active Brake Limited Slip (ABLS) ​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​រថយន្ត Vehicle Dynamic Control (VDC) ក៏ត្រូវ​បាន​បំពាក់​ជា​លក្ខណៈ​ស្ដង់ដា​ផង​ដែរ​នៅ​ក្នុង​រថយន្ត​ប្រភេទ​នេះ​។​

Content image - Phnom Penh Post

រថយន្ត​លក្ខណៈ​គ្រួសារ​ខ្នាត​កណ្ដាល​មួយ​នេះ​មាន​កម្លាំង​ម៉ាស៊ីន ​២.០ ជា​មួយ​នឹង​ធុង​សាំង​មាន​ចំណុះ​រហូត​ដល់​ ៦០ ​លីត្រ​។ ​ដោយ​សារ​ត្រូវ​បាន​បំពាក់​ជា​មួយ​នឹង​បច្ចេកវិទ្យា Electric Power Steering (EPS) របស់​ក្រុមហ៊ុន Nissans រថយន្ត​ប្រភេទ​នេះ​ជួយ​សន្សំ​សំចៃ​ប្រេង​បាន​ច្រើន​។​ ការ​ធ្វើ​ដំណើរ​ដោយ​រលូន ​និង​មិន​រអាក់​រអួល ​គឺ​បាន​មក​ពី​ប្រព័ន្ធ XTRONIC transmission ​របស់​​​ X-Trail ​​តែ​ម្ដង​ដែល​ជួយ​ចែកចាយ ​និង​បញ្ជូន​កម្លាំង​អំឡុង​ពេល​អ្នក​បើកបរ​បន្ថែម​ល្បឿន​ដែល​នេះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​បើកបរ​របស់​អ្នក​បើកបរ​បាន​ជា​ទី​គាប់​ចិត្ត​។​ រាល់​រថយន្ត​ប្រភេទ​ដែល​ត្រូវ​បាន​បំពាក់​ជា​មួយ​នឹង​ប្រព័ន្ធ​ក៏មាន​ផង​ដែរ​នូវ​បច្ចេកវិទ្យា​ដែល​នឹង​ជួយ​បង្កើន​ការ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​ និង​ការ​គ្រប់គ្រង​ម៉ាស៊ីន​រថយន្ត​របស់​លោក​អ្នក​បាន​ជា​អតិបរមា ដោយ​សារ​តែ​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​នេះ​នឹង​ជួយ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​បង្កើន​ល្បឿន​របស់​រថយន្ត​រហ័ស​ពេក​។​

សម្រាប់​រចនាបទ្ម​ និង​សោភណភាព​នៅ​ក្នុង​រថយន្ត X-Trail​ វិញ​ការ​រចនា​ផ្នែក​ខាង​ក្នុង​គឺ​បាន​រក្សា​នូវ​ភាព​រលោង​ភ្លឺ​ជាប់​ជានិច្ច​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​យានយន្ត​។ ​វា​ត្រូវ​បាន​បំពាក់​ជា​មួយ​នឹង​ឧបករណ៍​ប្រាប់​ព័ត៌មាន​ដែល​ម្ចាស់​ និង​អ្នក​ធ្វើ​ដំណើរ​ទាន់​សម័យ​​រំពឹង​ចង់​បាន​សម្រាប់​ប្រើប្រាស់ ដោយ​ម្ចាស់​រថយន្ត Nissan X-Trail​ ទាំង​អស់​អាច​ប្រើប្រាស់​អេក្រង់​ដែល​ភា្ជប់​ជា​មួយ​នឹង​ប្រព័ន្ធ​ជំនួយការ​បើកបរ​ (Advanced Drive Assist Display) ​ដែល​ជា​បច្ចេកវិទ្យា​ទំនើប ​និង​ទាន់​សម័យ​ជា​ទី​បំផុត​។ អេក្រង់​នៃ​ប្រព័ន្ធ​ជំនួយការ​បើកបរ​នេះ​មាន​ទំហំ​រហូត​ដល់​ ៥ ​អ៊ីង ដែល​ប៊ូតុង​បើក​ឲ្យ​ដំណើរការ​ត្រូវ​បាន​បំពាក់​នៅ​លើ​ចង្កូត​ឡាន​តែ​ម្ដង​។ ចំណែក​ឯ​ចង្កូត​ឡាន​វិញ​មាន​រាង​តូច​ច្រឡឹង​និង​មាន​លក្ខណៈ​រូបរាង​ស្ព័រ​មាន​រាង​ជា​អក្ស D ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​អាច​តម្រូវ​តាម​ចិត្ត​។​

រួម​បញ្ជូល​ជា​មួយ​នឹង​បច្ចេកវិទ្យា​អវកាស Zero-Gravity របស់ Nissans អ្នក​បើកបរ​រថយន្ត​ប្រភេទ X-Trail​ នឹង​ទទួល​បាន​នូវ​ភាព​សុខ​ស្រួល​និង​សុវត្ថិភាព​នៅ​ពេល​បើកបរ​។ នៅ​ក្នុង​ប្រទេស​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ដូច​នៅ​ប្រទេស ​កម្ពុជា វា​ពិត​ជា​ល្អ​ពិតមែន​នៅ​ពេល​ដែល​រថយន្ត​ប្រភេទ​នេះ​បាន​គិត​ដល់​ភាព​សុខ​ស្រួល​របស់​អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​។​ជា​មួយ​នឹង​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ស្វ័យប្រវត្តិ​ដែល​អាច​គ្រប់គ្រង​លើ​សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត​បាន​នោះ​អាច​ជួយ​បញ្ចេញ​នូវ​ខ្យល់​ត្រជាក់​បរិសុទ្ធ​ពី​ផ្នែក​កាប៊ីន​ខាង​មុខ​ទៅ​ផង​ដែរ​។ ធ្វើ​ដំណើរ​ត្រជាក់​ស្រួល​ជា​មួយ​នឹង​សមាជិក​ក្រុម​គ្រួសារ​ទាំង​មូល​ជា​មួយ​នឹង​រថយន្ត​ប្រណីត​ភាព​នេះ​ដែល​នាំចូល​ផ្ដាច់មុខ​ដោយ​ក្រុមហ៊ុន Tan Chong​ Motor តែ ១ គត់​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍