The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Palisade ស៊េរី​ថ្មី​ឆ្នាំ​ ២០២០ ដ៏ប្រណីត




រថយន្ត Palisade ស៊េរី​ថ្មី​ឆ្នាំ​ ២០២០ ដ៏ប្រណីត

Content image - Phnom Penh Post

រថយន្ត Palisade ស៊េរី​ថ្មី​ឆ្នាំ​ ២០២០ ដ៏ប្រណីត

ក្រុមហ៊ុន Hyundai បាន​នាំមក​នូវ​រថយន្ត The All-new Palisade ស៊េរី​ថ្មី​ឆ្នាំ​ ២០២០ ដ៏ប្រណីត​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា វា​ជា​រថយន្ត​រថយន្ត​ស៊េរី SUV ដែល​ពោរពេញ​ដោយ​ថាមពល​មាន​ផាសុកភាព និង​បំពាក់​ដោយ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េខាងត្បូង​ដ៏ល្បីល្បាញ​។

ការរចនា​លក្ខណៈ SUV ដ៏​លេចធ្លោ

ការរចនា​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​គឺ​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី​អត្តសញ្ញាណ​ដ៏លេចធ្លោ​សម្រាប់​វត្តមាន​នៅលើ​ដងផ្លូវ ហើយ​វា​បានឈ្នះ​ពានរង្វាន់ «​ការរចនា​ផលិតផល រថយន្ត និង​ម៉ូតូ​» នៅឯ​កម្មវិធី​ប្រកួត​ប្រជែង​ការរចនា​លក្ខណៈ​អន្តរជាតិ​ដ៏ល្បីល្បាញ (Red Dot) កាលពី​ឆ្នាំមុន​។

Content image - Phnom Penh Post

ផ្នែក​ខាងមុខ​ប៉ាណា​សំណាញ់​ប្រទាក់ក្រឡា​ដ៏ស្រស់ស្អាត​ដែល​បង្ហាញ​អំពី​អានុភាព និង​ប្រណីតភាព​នៃ​រថយន្ត​ប្រភេទ SUV លំដាប់​ខ្ពស់​។ ចំពោះ​ចង្កៀង​មុខ​ជា​ប្រភេទ​អំពូល LED ត្រូវបាន​រចនា​ឡើង​ប្រកប​ដោយ​ភាពស្រស់​សង្ហា ភ្លឺច្បាស់​ដូចគ្នា​ទៅ​នឹង​អំពូល​ភ្លើង​នៅ​ផ្នែក​ខាងក្រោយ​ដែរ ជាពិសេស​គឺ​យ៉ាន់ស្ព័រ​ទំហំ​ ២០ ​អ៊ិញ​បន្ថែម​នូវ​ភាពរឹងមាំ​សម្រាប់​ការបើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។

ផ្នែក​ខាងក្នុង​ត្រូវ​បាន​រចនា​ឡើង​ផ្តោត​សំខាន់​លើ​ភាព​ស្រស់ស្រាយ​ និង​ផាសុកភាព​ដែល​វា​បង្កើត​បាន​នូវ​បរិយាកាស​ដ៏មនោរម្យ​មាន​ ៧ ​កៅអី ស័ក្តិសម​ឥតខ្ចោះ​សម្រាប់​ការធ្វើ​ដំណើរ​លក្ខណៈ​គ្រួសារ​។ កៅអី​ធ្វើ​ពី​ស្បែក​គុណភាព​ខ្ពស់ និង​រចនា​ដោយ​ឈើ​ក្រូមេ​រលោង បន្ថែម​ភាពប្រណីត ខណៈ​ការរចនា​ផ្ទៃ​ខាងក្នុង​មាន​ទំហំ​ដ៏ធំ​ទូលាយ ដើម្បី​ធានា​បាន​នូវ​ការធ្វើ​ដំណើរ​ប្រកប​ដោយ​ផាសុកភាព​។

រថយន្ត Palisade ដែល​ពោរពេញ​ដោយ​ថាមពល​នេះ​បំពាក់​ដោយ​ម៉ាស៊ីន​សាំង 3.5L ផលិត​ថាមពល​អតិបរមា​ប្រមាណ 277ps ជាមួយ​ ៨ ​លេខ​អូតូ បំពាក់​ដោយ​ប្រព័ន្ធ HTRAC និង Multi-Terrain ជា​ប្រព័ន្ធ​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការបើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ (​ផ្លូវ ភក់ ផ្លូវ​ខ្សាច់ ផ្លូវ​រដិបរដុប ឬ​ផ្លូវ​សើម រអិល ជាដើម​)​។

Content image - Phnom Penh Post

បច្ចេកវិទ្យា​សុវត្ថិភាព​កម្រិត​ខ្ពស់ និង​ភាពងាយស្រួល

​រថយន្ត Palisade ផ្តល់ជូន​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​កម្រិត​ខ្ពស់ និង​ភាពងាយស្រួល​ដែល​មិនអាច​ខ្វះ​បាន​ជាមួយ​រថយន្ត​ប្រភេទ SUV ប្រណីត​។

អេក្រង់​បង្ហាញ​ព័ត៌មាន​ស្ថិតនៅ​ចំ​កណ្តាល ជា​ប្រភេទ​អេក្រង់​ថាច់ស្គ្រីន​ទំហំ​ 10.25 អ៊ិញ​ជាមួយ​ឧបករណ៍​ឌីជីថល​ទំហំ​ 12.3 អ៊ិញ​ដែល​ផ្តល់ជូន​នូវ​ព័ត៌មាន​ និង​ការកម្សាន្ត​ដ៏សម្បូរបែប​។

- ប្រព័ន្ធ shift-by-wire system រួមបញ្ចូល​ទាំង​ការចត​យានយន្ត​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដែល​ម៉ាស៊ីន​រលត់ ហើយ​នៅពេល​ដែល​អ្នកបើកបរ​បើកទ្វារ​រថយន្ត​។

- បច្ចេកវិទ្យា heads-up display (HUD) នៃ​រថយន្ត Palisade បង្ហាញ​នូវ​រូបភាព​ជាក់ស្តែង​នៅលើ​កញ្ចក់ ដែល​ជួយ​អ្នកបើកបរ​ឱ្យ​ផ្តោតអារម្មណ៍​កាន់តែ​ប្រសើរ​នៅពេល​បើកបរ​។

- លើសពីនេះ​ទៀត​រថយន្ត Palisade ក៏មាន​ផ្តល់ជូន​នូវ​ប្រព័ន្ធ Blind View Monitor អម​ជាមួយ​ប្រព័ន្ធ Blind Spot Collision Avoidance Assist ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើកបរ​សម្រាប់​មើល​រថយន្ត​មកពី​ចំហៀង​។

- ដើម្បី​បង្កើន​សុវត្តិភាព​ដល់​អ្នកដំណើរ រថយន្ត​ប្រភេទ SUV ដ៏ប្រណីត​នេះ ក៏មាន​បំពាក់​ជាមួយ​ឧបករណ៍ Safe Exit Assist និង Rear Occupant Alert ដើម្បី​ធានា​នូវ​សុវត្ថិភាព​ដល់​អ្នកដំណើរ​អង្គុយ​ខាងក្រោយ​ផងដែរ​។

- រថយន្ត​ដ៏ទាន់សម័យ​នេះ​មាន​ដំបូល​កញ្ចក់​ប្រភេទ panoramic ធ្វើ​ឲ្យ​ការធ្វើដំណើរ​កាន់តែ​រីករាយ​ដោយ​គ្រាន់តែ​ចុច​ប៊ូតុង ខណៈ​បន្ទះ​សាក​ថ្ម​ឥត​ខ្សែ Qi អាច​ប្រើប្រាស់​បាន​យ៉ាងងាយស្រួល​ជាមួយ Android និង Apple iPhones៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍