The Phnom Penh Post Search

Search form

រថយន្ត Ssangyong Rexton ឆ្នាំ​ ២០១៩ មកដល់​ទីផ្សារ​កម្ពុជា

Content image - Phnom Penh Post

រថយន្ត Ssangyong Rexton ឆ្នាំ​ ២០១៩ មកដល់​ទីផ្សារ​កម្ពុជា

Ssangyong Rexton ឆ្នាំ​ ២០១៩ គឺជា​រថយន្ដ​ដ៏ប្រណីត​ជាមួយ​នឹង​បច្ចេកវិទ្យា​ខ្ពស់​លក្ខណៈ​ SUV ទើប​ធ្វើ​ឲ្យ​រថយន្ត​នេះ​បាន​ឈ្នះ​ពានរង្វាន់​ពី​ទស្សនាវដ្តី 4X4 ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ទស្សនាវដ្តី 4X4 និង​ទស្សនាវដ្តី Pick-Up របស់​ចក្រភព​អង់គ្លេស​គឺជា​ទស្សនាវដ្តី​បង្ហាញ​អំពី​រថយន្ត​ស៊េរី Four-Wheel-Drive គ្រប់​ប្រភេទ​។

រថយន្ត Ssangyong ម៉ូដែល Rexton ទទួល​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​ ១ ​ចំនួន​ ៣ ​ពានរង្វាន់​គឺ​ឈ្នះ​ពានរង្វាន់ «​រថយន្ត​ដែល​មាន​គុណតម្លៃ​ល្អ​ផ្តាច់គេ​»​ឈ្នះ​ពាន​ «​រថយន្ត​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​» និង​ឈ្នះ​ពាន​ «​រថយន្ត 4X4 ប្រចាំ​ឆ្នាំ​ ២០១៨ »​។

Content image - Phnom Penh Post

រថយន្ត​ដ៏ទំនើប Rexton បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត 2.2 Litre eXDi LET ប៉ុន្តែ​ដោយសារ​តែ​ក្រុម​វិស្វករ​របស់ Ssangyong បាន​ធ្វើឲ្យ​ដំណើរការ​ម៉ាស៊ីន​ប្រហាក់ប្រហែល​ទៅ​នឹង​ម៉ាស៊ីន​កម្រិត​ ៣ ​លីត្រ​ដែរ​។

បច្ចេកវិទ្យា​បង្កើន​ប្រសិទ្ធភាព​ថាមពល​ដូចជា​កម្លាំង​បង្វិល (LET) ផ្តល់ឱ្យ​រថយន្ត Rexton នូវ​ថាមពល​បន្ថែម​ល្បឿន​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ចំណុច​នេះ​គឺ​ធ្វើ​ឱ្យ​អ្នកបើកបរ​អាច​គ្រប់គ្រង​ល្បឿន​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ និង​គ្រប់​កម្រិត​ល្បឿន​។

លើស​ពី​នេះ​ទៀត​រថយន្ត​ម៉ូដែល Rexton មាន​សម្លេង​រំខាន និង​រំញ័រ​ពី​ម៉ាស៊ីន​តិច​បំផុត​ដែល​ធ្វើឱ្យ​ការបើកបរ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ស្ងប់ស្ងាត់​ល្អ​បំផុត ស្រប​ទៅ​នឹង​ការរួម​បញ្ចូល​គ្នា​ ៧ ​កម្រិត​ល្បឿន​នៃ​រថយន្ត​ម៉ូដែល Mercedes Benz ធ្វើឲ្យ​ការបើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​កាន់តែ​មាន​ប្រសិទ្ធភាព​។

Content image - Phnom Penh Post

តួ​គ្រោង​រថយន្ត​ម៉ូដែល Rexton ២០១៩ ត្រូវ​បាន​ផលិតឡើង​ដោយ​គិតពី​កត្តា​សុវត្ថិភាព​ និង​ស្ថិរភាព​ខ្ពស់បំផុត​។ សាក់ស៊ី​ដ៏រឹងមាំ​ធ្វើឲ្យ​រថយន្ត​ដ៏ទំនើប​នេះ​កាន់តែ​មាន​ភាព​ធន់​ជាពិសេស​ចំពោះ​ការបើកបរ​លើផ្លូវ​លំបាក​។

មួយ​វិញ​ទៀត​កត្តា​សុវត្ថិភាព​គឺជា​ចំណុច​ដ៏សំខាន់​បំផុត​សម្រាប់​រថយន្ត​ម៉ូដែល Rexton ដ៏​ទំនើប​នេះ​។ រថយន្ត​មាន​ពោង​សុវត្ថិភាព​ចំនួន​ ៧ គឺ​ ២ ​នៅ​កៅអី​ខាង​មុខ ២ ​នៅ​កៅអី​ខាង​ក្រោយ ២ ​នៅ​ចំហៀង និង​ ១ ​នៅ​ពី​មុខ​ជង្គង់​អ្នកបើកបរ​។ រថយន្ត​ម៉ូដែល Rexton មាន​ស្តង់ដា​សុវត្ថិភាព​ជាច្រើន​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​អ្នក​ដំណើរ​គ្រប់រូប​។

លក្ខណពិសេស​ផ្សេង​ទៀត​មាន​ដូចជា​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព (ABS) ប្រព័ន្ធ​ទប់​លំនឹង (ARP) ប្រព័ន្ធ​ជំនួយ​ពេល​ឡើង​ចំណោត (HDC) ដែល​សុទ្ធតែ​ជា​ប្រព័ន្ធ​ចាំបាច់​ត្រូវ​បាន​ដំឡើង​ជាមួយ​រថយន្ត​ម៉ូដែល Rexton ​ដ៏ទំនើប​​នេះ​ដែល​មាន​ភាពងាយស្រួល​សម្រាប់​ការបើកបរ​ជាពិសេស​នៅពេល​ត្រូវ​ប្រើប្រាស់​វា​ជា​ចាំបាច់​។

Content image - Phnom Penh Post

ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ABS គឺជា​បច្ចេកវិទ្យា​ជំនួយ​អ្នកបើកបរ​ដ៏មាន​ប្រសិទ្ធភាព​ដែល​ជួយ​ទប់ស្កាត់​ការរអិល​ហើយ​ជួយ​ទប់​លំនឹង​ពេល​បើកបរ​លើផ្លូវ​លំបាក​។ ស្រដៀង​គ្នា​ដែរ​ប្រព័ន្ធ HDC ជួយ​ឱ្យ​មាន​ភាពងាយស្រួល​ពេល​ឡើង​ចំណោត ជាពិសេស​ពេល​បើកបរ​លើ​ផ្លូវ​ក្រួស ឬ​ផ្លូវដី​។ ចំណែកឯ​ប្រព័ន្ធ ARP ជួយ​ទប់​លំនឹង​តួ​រថយន្ត​មិន​ឲ្យ​ក្រឡាប់​ធ្វើឲ្យ​អ្នក​ដំណើរ​ក្នុង​រថយន្ត​កាន់តែ​មាន​សុវត្ថិភាព​។

ផ្ទៃ​ខាងក្នុង​របស់​រថយន្ត Rexton រចនា​ឡើង​តាម​ការចង់​បាន​របស់​អតិថិជន​។ សូម្បីតែ​ទ្វារ​គឺ​មាន​លក្ខណៈ​ប្រណីត​បំផុត​។

កៅអី​ចំនួន​ ៧ មាន​ទំហំ​ធំ​ទូលាយ និង​មាន​ផាសុកភាព​ហើយ​កៅអី​នៅ​ជួរ​ទី​ ៣ ​អាច​បត់​ចុះក្រោម​បាន​ដែល​កាន់តែ​មាន​ភាពងាយស្រួល​សម្រាប់​អ្នកដំណើរ​ចេញចូល​។

គំនិត​ច្នៃប្រឌិត​រួម​ជាមួយ​បច្ចេកវិទ្យា​ដ៏ទំនើប​បាន​ធ្វើឲ្យ​រថយន្ត​ម៉ូដែល Rexton នេះ​កាន់តែ​អស្ចារ្យ​ទ្វេ​ឡើង​។ បច្ចេកវិទ្យា Apple Carplay និង Android Auto បាន​ជួយ​ម៉ាស៊ីនត្រជាក់​សាយ​ភាព​ពេញ​ផ្ទៃ​រថយន្ត​ទាំងមូល​ដែល​ផ្តល់​ផាសុកភាព និង​ត្រជាក់​ស្រួល​សម្រាប់​អ្នកដំណើរ​គ្រប់រូប ជាពិសេស​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។

Content image - Phnom Penh Post

រថយន្ត Rexton ឆ្នាំ​ ២០១៩ ពី​ក្រុមហ៊ុន Ssangyong លក់​ក្នុង​តម្លៃ ៥៩,៥០០ ​ដុល្លារ​សម្រាប់​ប្រភេទ 4Wheel Drive ឬ ៥៥,៥០០ ​ដុល្លារ​សម្រាប់​ប្រភេទ 2Wheel Drive​។ ហើយ​វា​នៅ​មាន​លក្ខណពិសេស​ជាច្រើន​ទៀត​ដែល​យើង​មិនអាច​រៀបរាប់​អស់​នៅ​ទី​នេះ​។

ក្រុមហ៊ុន Ssangyong លក់​រថយន្ត​ម៉ូដែល​ Rexton នេះ​ក្នុង​តម្លៃ​សមស្រប​បំផុត​ដែល​ស័ក្តិសម​ទៅ​នឹង​គុណ​តម្លៃ​របស់​រថយន្ត​ដ៏ប្រណីត​នេះ​សម្រាប់​អតិថិជន​គ្រប់រូប​។ ហើយ​នេះ​គឺជា​ការពិត​បើ​ប្រៀបធៀប​ទៅ​នឹង​រថយន្ត​ផ្សេងទៀត​នៅ​ក្នុង​ប្រភេទ​នេះ​។

បើ​អតិថិជន​ចង់​ទស្សនា​ ឬ​ចង់​បើកបរ​សាកល្បង​រថយន្ត​ម៉ូដែល Rexton ដ៏ប្រណីត​នេះ​លោក​អ្នក​អាច​ទៅ​ធ្វើការ​បើកបរ​សាកល្បង​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​របស់​ក្រុមហ៊ុន Ssangyong Cambodia បាន​៕

អត្ថបទគួរចាប់អារម្មណ៍