The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Toyota Hilux Revo ស៊េរី​ថ្មី ឆ្នាំ​ ២០១៩ ហួស​ពី​ភាពរឹងមាំ

រថយន្ត Toyota Hilux Revo ស៊េរី​ថ្មី ឆ្នាំ​ ២០១៩ ហួស​ពី​ភាពរឹងមាំ

Content image - Phnom Penh Post

រថយន្ត Toyota Hilux Revo ស៊េរី​ថ្មី ឆ្នាំ​ ២០១៩ ហួស​ពី​ភាពរឹងមាំ

ក្រុមហ៊ុន​តូយ៉ូតា​បាន​នាំ​មក​នូវ​រថយន្ត​ស៊េរី Hilux ថ្មី​ដ៏ប្រណីត​ព្រម​ជាមួយ​នឹង​ការប្រារព្ធ​ខួប​ទី​ ៥០ ​ឆ្នាំ​របស់​រថយន្ត Hilux របស់​ខ្លួន​។ ផលិត​លើកដំបូង​នៅក្នុង​ឆ្នាំ​ ១៩៦៨ ដូច្នេះ​រថយន្ត Toyota Hilux មាន​អាយុកាល​ ៥០ ​ឆ្នាំ​មកហើយ​។ រថយន្ត Hilux ជំនាន់​ទី​ ១ មាន​ទ្វារ​ ២ ជា​ប្រភេទ​រថយន្ត​ភិកអាប់​ដែល​ត្រូវ​បាន​លក់​នៅក្នុង​ផ្នែក​ពាណិជ្ជកម្ម​ក្នុង​នាម​ជា​រថយន្ត​ស៊េរី​ថ្មី​។ ប៉ុន្តែ​អស់​រយៈពេល​ ៥០ ​ឆ្នាំ​កន្លង​មក​នេះ​រថយន្ត​ប្រភេទ​ភីកអាប់​មាន​ការផ្លាស់ប្តូរ​យ៉ាងច្រើន​ដើម្បី​ធ្វើឲ្យ​រថយន្ត​ដ៏ប្រណីត​នេះ​កាន់តែ​មាន​ភាពទាក់ទាញ រឹងមាំ ធន់ ផាសុកភាព និង​ល្អឥតខ្ចោះ​ទ្វេ​ឡើង ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​រថយន្ត​ស៊េរី Toyota 4X4 Hilux Revo Rally ដែល​ជា​រថយន្ត​ស៊េរី​ថ្មី​ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​រូបរាង​ល្អឥតខ្ចោះ មាន​ភាព​ទាន់សម័យ​ដែល​ធ្វើឲ្យ​រថយន្ត​ស៊េរី​ភីកអាប់​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​មាន​អានុភាព​ខ្ពស់បំផុត​។

រថយន្ត​យន្ត Hilux ស៊េរី​ចុង​ក្រោយ​នេះ​គឺជា​រថយន្ត​ជំនាន់​ទី​ ៨ ដែល​ទទួល​បាន​ការគាំទ្រ​ខ្លាំង​ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​បំផុត ដោយសា​តែ​ភាពរឹងមាំ​ និង​ប្រណីតភាព​របស់​វា ដែល​ទទួល​បាន​ការជឿ​ទុកចិត្ត​ពី​សំណាក់​អតិថិជន​ពី​គ្រប់ទិសទី​។ រថយន្ត Hilux ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​រថយន្ត​មាន​ភាពរឹងមាំ ផ្តល់​សុវត្ថិភាព​ខ្ពស់ បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ មាន​ភាពទាក់ទាញ​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ដូច្នេះ​វា​សមស្រប​បំផុត​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​អ្នក​។

Hilux Revo Rally គឺជា​សមាជិក​មួយ​របស់​រថយន្ត Hilux ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត ២.៨ ​លីត្រ​ជាមួយ​នឹង​លេខ​អូតូ​ចំនួន​ ៦ ​លេខ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ប្រណីតភាព និង​ភាពរឹងមាំ​របស់​វា​។ រថយន្ត Hilux Revo Rally បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ពិសេសៗ​ជាច្រើន​ដូចជា ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព​ដែល​ជួយ​អ្នកបើកបរ​ឲ្យ​គ្រប់គ្រង​រថយន្ត​នៅពេល​រអិល​ ឬ​ក្នុង​ហេតុការណ៍​ជាន់​ហ្វ្រាំង​បន្ទាន់​ណាមួយ​។ បំពាក់​ជាមួយ​ពោង​សុវត្ថិភាព SRS ចំនួន​ ៩ ដែល​មាន​ន័យ​ថា​អ្នកដំណើរ​ទាំងអស់​ដែល​ជិះ​នៅក្នុង​រថយន្ដ Hilux Revo Rally ទាំង​ ៥ ​កៅអី​មាន​សុវត្ថិភាព​គ្រប់គ្រាន់ និង​អស់​ការព្រួយបារម្ភ​។ ទាំងនេះ​គឺជា​លក្ខណពិសេស​មួយ​ចំនួន​របស់​រថយន្ត Hilux Revo Rally ឆ្នាំ​ ២០១៩ ដែល​យើង​រៀបរាប់​នៅ​ទី​នេះ​ ប៉ុន្តែ​វា​នៅ​មាន​លក្ខណពិសេសៗ​ជាច្រើន​ទៀត​។

រថយន្ត Hilux Revo Rally មិន​ត្រឹម​តែ​ជា​រថយន្ត​ដែល​ពោរពេញ​ដោយ ប្រណីតភាព ផាសុកភាព សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​រថយន្ត​សមស្រប​បំផុត​សម្រាប់​អាជីវកម្ម​ផង​ដែរ ដោយសា​តែ​វា​មាន​ទំហំ​ធំ​ទូលាយ អាច​ផ្ទុក​សម្ភារ​បាន​ច្រើន​ដែល​អតិថិជន​អា​ប្រើប្រាស់​សម្រាប់​ដំណើរ​កម្សាន្ត​ ឬ​ដឹង​សម្ភារ​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល​។ ចំពោះ​ផ្ទៃ​ខាងក្នុង​វិញ បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​ក្នុង​នោះ​មាន​ដូចជា​កៅអី​ធ្វើ​ឡើង​ពី​ស្បែក​ពិសេស​ដែល​មាន​គុណភាព​ខ្ពស់​មាន​ប្រព័ន្ធគ្រប់គ្រង​ល្បឿន ប្រព័ន្ធគ្រប់គ្រង​ស៊ីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ​មាន​អេក្រង់​សម្រាប់​កម្សាន្ត DVD និង​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​ជាដើម​។

លក្ខណពិសេស​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ ភាព​ល្អ​ឥតខ្ចោះ និង​ប្រណីតភាព​របស់​រថយន្ត Hilux Revo Rally ដ៏ប្រណីត​នេះ​គឺជា​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​អតិថិជន​របស់​ខ្លួន​។ Hilux Revo Rally ធ្វើឲ្យ​ម្ចាស់​យានយន្ត​ទាំងអស់​កាន់តែ​មាន​ទំនុកចិត្ត​ដោយសារ​តែ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់បំផុត​។ រថយន្ត Toyota Hilux Revo Rally គឺ​ល្អ​ហួស​ពី​ភាពរឹងមាំ​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍