The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Volkswagen Amarok ស៊េរី ឆ្នាំ​ ២០១៩ ដ៏ឆ្លាតវៃ​ និង​រឹងមាំ

រថយន្ត Volkswagen Amarok ស៊េរី ឆ្នាំ​ ២០១៩ ដ៏ឆ្លាតវៃ​ និង​រឹងមាំ

Content image - Phnom Penh Post

រថយន្ត Volkswagen Amarok ស៊េរី ឆ្នាំ​ ២០១៩ ដ៏ឆ្លាតវៃ​ និង​រឹងមាំ

រថយន្ត​ភិកអាប់ Volkswagen Amarok ស៊េរី​ថ្មី ឆ្នាំ​ ២០១៩ ជាថ្មី​ម្តង​ទៀត​ត្រូវ​បាន​រចនា​ឡើងកាន់​តែ​មាន​ទំហំ​ធំ​ទូលាយ​។ ក្នុង​នាម​ជា​រថយន្ត​ផ្នែក​ពាណិជ្ជកម្ម​ដ៏ល្អ​បំផុត រថយន្ត​នេះ​ត្រូវ​បាន​បំពាក់​ដោយ​លក្ខណ​ពិសេសៗ​ជាច្រើន​ដូចជា​ផ្ទៃ​ខាងក្នុង និង​ខាងក្រៅ​ត្រូវ​បាន​រចនា​ឡើង​ដ៏ប្រណីត​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត 2.0 លីត្រ ៤ ​ស៊ីឡាំង ប្រអប់​លេខ​ ៨ ​លេខ​អូតូ​។

ប្រអប់​លេខ​ ៨ ​លេខ​អូតូ​របស់​រថយន្ត Amarok នេះ​បាន​ធ្វើឱ្យ​វា​កាន់តែ​ពិសេស​ទ្វេ​ឡើង​។ រថយន្ត Amarok មាន​សមត្ថភាព​អូស​សណ្តោង​បាន​រហូត​ដល់​ ៣ ​តោន​ហើយ​វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​សន្សំសំចៃ​ប្រេងឥន្ធនៈ​នៅពេល​បើកបរ​ក្នុង​ល្បឿន​យឺត​ចំពោះ​ការធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។ ប្រអប់​លេខ ៨ លេខ​អូតូ​នេះ​បាន​ធ្វើឲ្យ​រថយន្ត Amarok ក្លាយ​ជា​ជម្រើស​របស់​អតិថិជន​កាន់តែ​ច្រើន​ពីព្រោះ​វា​ស័ក្តិសម​បំផុត​ក្នុង​ការបើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។

ផ្ទៃ​ខាងក្នុង​របស់​រថយន្ត Amarok ស៊េរី​ថ្មី​សន្លាង​នេះ​គឺ​កាន់តែ​មាន​ទំហំ​ធំ​ទូលាយ និង​កន្លែង​មាន​ប្រអប់​ផ្ទុកទំនិញ​កាន់តែ​ធំ ហើយ​មាន​កន្លែង​ដាក់​កែវ​ទឹក​ចំនួន​ ៤​។ កៅអី​ខាង​មុខ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដោយ​ក្រុមហ៊ុន Volkswagen ជា​ប្រភេទ​កៅអី (ergo Comfort) ធ្វើ​ពី​ស្បែក​មាន​ផាសុកភាព អាច​សៀរ៉េ​បាន​ ១២ បែប​បាន​ដោយ​ងាយស្រួល​។

អ្វី​ដែល​ជា​ការបន្ថែម​ដល់​ភាពងាយស្រួល​សម្រាប់​អ្នកបើកបរ​ និង​អ្នកដំណើរ​ជាមួយ​រថយន្ត Amarok ដ៏ប្រណីត​នេះ​គឺ​ម៉ាស៊ីនត្រជាក់ "Climatronic"​។ មាន​ឧបករណ៍​ត្រួតពិនិត្យ​សីតុណ្ហភាព​ចំនួន​ ២ ​នៅ​កៅអី​ខាង​មុខ​ដែល​សៀរ៉េ​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្តិ​ថា​ត្រូវ​បន្ថែម​ ឬ​បន្ថយ​ខ្យល់​ត្រជាក់​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​។ នេះ​ជា​ការផ្តល់​ជូន​នូវ​ផាសុកភាព​សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។

Content image - Phnom Penh Post

មួយ​វិញ​ទៀត​គឺ​វា​មាន​លក្ខណៈ​ល្អឥតខ្ចោះ​មិន​ថា​ការបើកបរ​លើ​ផ្លូវ​ស្រូល​ ឬ​ផ្លូវ​លំបាក​នោះ​ទេ​។ រថយន្ត Amarok ផ្តល់​ជូន​នូវ​ថាមពល​គ្រប់គ្រាន់​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត​ ៤ ​ស៊ីឡាំង​ប្រអប់​លេខ​ ៨ ​លេខ​អូតូ​។ ការបំពាក់​បច្ចេកវិទ្យា 4MOTION លើ​រថយន្ត Amarok ក៏​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ និង​ផាសុកភាព​ផងដែរ​ដែល​ធ្វើឲ្យ​រថយន្ត​ដំណើរការ​ទៅ​ស៊ីចង្វាក់​គ្នា​កាន់តែ​រលូន​។ ការ​ចាក់សោ​ស្វ័យប្រវត្តិ​លើ​ដុំ Torsen គឺ​កាន់តែ​ពិសេស​ចំពោះ​រថយន្ត​ភិកអាប់​ដ៏ទំនើប​នេះ​ជាមួយ​កម្លាំង​បែងចែក ៤០:៦០ ដើម្បី​ផ្តល់​តុល្យភាព​លើ​ការបង្កើន​កម្លាំង ហើយ​ក៏​ផ្តល់​ឱ្យ​អ្នកបើកបរ​នូវ​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​រថយន្ត​នៅពេល​ចាំបាច់​។

ការបង្កើន​សុវត្ថិភាព​គឺ​ត្រូវ​បាន​ផ្តល់ជូន​តាមរយៈ​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព ABS ជាពិសេស​ម្រាប់​ការបើកបរ​លើ​ផ្លូវ​លំបាក​។ ប្រព័ន្ធ​ហ្វ្រាំង ABS ជំនួយ​ដល់​ការបែងចែក​ហ្វ្រាំង​​គ្រប់​ស្ថានភាព​ផ្លូវ ទោះបី​បើកបរ​លើ​ផ្លូវ​បែប​ណា​ក៏ដោយ​។ វា​ជួយ​ទប់​លំនឹង​កង់​រថយន្ត​ពេល​បើកបរ​លើផ្លូវ​ខ្សាច់​ ឬ​ផ្លូវ​ក្រួស​ដើម្បី​បង្កើន​លំនឹង​កង់​នីមួយៗ​កាន់​បន្ថយ​បញ្ហា​ជាពិសេស​ពេល​ចាប់​ហ្វ្រាំង​បន្ទាន់​ចំពោះ​ការបើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​។

បច្ចេកវិទ្យា​ដ៏ទំនើប​ត្រូវ​បាន​បំពាក់​គ្រប់​កន្លែង​លើ​រថយន្ត Volkswagen Amarok សេរី​ថ្មី ឆ្នាំ​ ២០១៩ ដ៏ប្រណីត​នេះ​ក្នុង​នោះ​ចង្កៀង​ពី​ចំហៀង​គឺជា​ចង្កៀង​ប្រភេទ LED ចង្កូត​ស្រោប​ដោយ​ស្បែក​គុណភាព​ខ្ពស់​។ អេក្រង់​កម្រិត 3D ដើម្បី​បង្ហាញ​ពហុព័ត៌មាន​ទាក់ទង​នឹង​រថយន្ត​ដូចជា​កម្រិត​ល្បឿន​ជាដើម​។

Content image - Phnom Penh Post

លក្ខណពិសេស និង​ប្រព័ន្ធ​សុវត្ថិភាព​របស់​រថយន្ត Amarok គឺជា​មធ្យោបាយ​ផ្តល់​សុវត្ថិភាព​ខ្ពស់​បំផុត​ដល់​អ្នកបើកបរ​ និង​អ្នកដំណើរ​។ បំពាក់​ដោយ​ប្រព័ន្ធ Post-Collision Braking ស្វ័យប្រវត្តិ និង ប្រព័ន្ធ front and rear disc brakes. រថយន្ត Amarok ដ៏​ប្រណីត​នេះ​ត្រូវ​បាន​បង្កើត​មក​ជាមួយ ESP (​ប្រព័ន្ធ​អេឡិចត្រូនិក​ទប់​លំនឹង​) ប្រព័ន្ធ​ហ្វ្រាំង ABS សម្រាប់​ផ្លូវ​ពិបាក និង​ប្រព័ន្ធ​រក្សា​ស្ថិរភាព​លំនឹង​រថយន្ត ដើម្បី​បង្កើន​សុវត្ថិភាព​ដល់​អ្នកបើកបរ និង​អ្នកដំណើរ​។

ប្រព័ន្ធ Park Pilot ផ្តល់​នូវ​ការបង្ហាញ​ពី​មុខងារ​រថយន្ត​នៅ​លើ​អេក្រង់ LED នៅ​ចំ​កណ្តាល​ដែល​អាច​មើល​កាមេរ៉ា​ខាង​ក្រោយ​ហើយ​ក៏​អាច​បង្ហាញ​រូបភាព​នៅលើ​អេក្រង់​នេះ​បាន​ផង​ដែរ​។ វា​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​សម្រួល​ដល់​ការចត​ដោយ​បង្ហាញ​ឲ្យ​ដឹង​ពី​កន្លែង​ដែល​ត្រូវ​ចត​នៅ​ពី​ខាងក្រោយ​រថយន្ត​។

ប្រព័ន្ធ​ផ្តល់​ពហុព័ត៌មាន​ និង​កម្សាន្ត​នៅក្នុង​រថយន្ត Amarok មាន​អេក្រង់​ទំហំ​ ១៦,៥ សង់ទីម៉ែត្រ​ជា​ប្រភេទ​អេក្រង់ touch screen អម​ជាមួយ​សេនស័រ​ត្រួតពិនិត្យ​ និង​គ្រប់គ្រង​សំឡេង​។ លើស​ពី​នេះ​ទៀត​ក៏មាន MP3, AAC and WMA និង CD drive ជាមួយ​ឧបករណ៍​បំពង​សំឡេង​ចំនួន​ ៦​។

បច្ចេកវិទ្យា​ និង​លក្ខណពិសេស​ទាំងអស់​នៅក្នុង​រថយន្ត Volkswagen Amarok គឺ​ល្អឥតខ្ចោះ​សម្រាប់​រថយន្ត​ប្រភេទ​ភិកអាប់​ដ៏ប្រណីត​នេះ​។ វា​ជា​រថយន្ត​ដែល​សមស្រប​បំផុត​សម្រាប់​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​។ រថយន្ត Amarok ជា​ប្រភេទ​រថយន្ត​ដែល​មាន​បច្ចេកវិទ្យា និង​សមត្ថភាព​ខ្ពស់ ហើយ​មាន​ភាពរឹងមាំ និង​ផាសុកភាព​បំផុត​ដែល​ជា​ជម្រើស​ដ៏ល្អ​បំផុត​សម្រាប់​អតិថិជន​គ្រប់​រូប​៕

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍