The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រថយន្ត Volkswagen Golf បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ

រថយន្ត Volkswagen Golf បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ

Content image - Phnom Penh Post

រថយន្ត Volkswagen Golf បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ

រថយន្ត Volkswagen Golf ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាពល្អ​ឥតខ្ចោះ​សម្រាប់​អ្នក​ស្រឡាញ់​រថយន្ត​ដែល​មាន​ភាពប្រណីត​លើស​ពី​នេះ​ទៀត​វា​គឺជា​ម៉ូ​ដែល​ដ៏អស្ទារ្យ​ដែល​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។

រថយន្ត Golf ដ៏ស៊ីវីល័យ​នេះ​គឺ​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទ្វេ​ឡើង នៅពេល​យើង​បង្ហាញ​អំពី​លក្ខណពិសេស​របស់​វា​រាប់​ចាប់​តាំងពី​ការរចនា​ផ្ទៃ​ខាងក្នុង​ និង​ខាងក្រៅ បច្ចេកវិទ្យា ប្រព័ន្ធ​សុវត្ថិភាព ទំហំ​អម​ជាមួយ​នឹង​ស្លាក​សញ្ញា Volkswagen គឺ​ពិតជា​រថយន្ត​នៃ​ក្តីស្រមៃ​របស់​អតិថិជន​គ្រប់រូប​។

ចង្កៀង​មុខ​ស្តើង​ដ៏ស្រស់ស្អាត​ជា​ប្រភេទ​អំពូល LED មើលទៅ​រាបស្មើ​ធ្វើឲ្យ​រូបរាង​រថយន្ត​ដ៏ទំនើប​នេះ​កាន់តែ​ស្រស់ស្អាត​ទ្វេ​ឡើង​។ សាក់ស៊ី រឹងមាំ កញ្ចក់​មើល​ក្រោយ​ទាំង​ ២ ​ក្តោប​តម្រូវ​តាម​កម្តៅ​ដោយ​ស្វ័យប្រវត្តិ​។

បន្ថែម​ដោយ​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន​ពិសេស​ប្រព័ន្ធ​កម្សាន្ត​ដែល​ភ្ជាប់​ជាមួយ Apple care play & Android App connect កាមេរ៉ា​ខាងក្រោយ និង​ប្រព័ន្ធ​ភ្លើង​ពិសេស (Light & Vision package) ។

ចង្កៀង​ខាងក្រោយ​បំពាក់​ដោយ​អំពូល LED ដ៏ស្រស់​ឆើតឆាយ បង្កើន​អានុភាព​កាន់តែ​ខ្លាំង​ដែល​ធ្វើឲ្យ​ការបើកបរ​កាន់តែ​មាន​ទំនុកចិត្ត និង​ភាពជឿជាក់​។ លើស​ពី​នេះ​ទៀត​វា​បំពាក់​ដោយ​ប្រព័ន្ធ​ហ្វ្រាំង ABS ពោង​សវុត្ថិភាព បច្ចេកវិទ្យា​កំណត់​ល្បឿន​ក្នុង​ការបើកបរ ប្រព័ន្ធ​ជំនួយ និង​ត្រួតពិនិត្យ​ផ្នែក​ខាងមុខ និង​ខាង​ក្រោយ​ពេល​ចូល​ចត​។

Content image - Phnom Penh Post

ប្រព័ន្ធ​ជំនួយ​ពេល​បើកបរ​ជួយ​ឱ្យ​មាន​ភាពងាយស្រួល​ក្នុង​ការបើកបរ និង​ជួយ​ឲ្យ​អ្នក​បើកបរ​បញ្ចៀស​ស្ថានការណ៍​គ្រោះថ្នាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ បច្ចេកវិទ្យា​ដ៏ទំនើប​នេះ​ជា​ធាតុ​ផ្សំ​ដ៏សំខាន់​ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​។

លើស​ពី​នេះ​ទៀត​ប្រព័ន្ធ​ជំនួយ​ពេល​ចូល​ចត «Park Assist» អនុញ្ញាត​ឱ្យ​រថយន្ត Golf ដ៏ប្រណិត​របស់​លោក​អ្នក​ចូល​បាន​យ៉ាង​ងាយស្រួល​ទោះ​ជា​ស្ថិត​នៅ​កន្លែង​តួច​ចង្អៀត ដើម្បី​ធានា​ថា​រថយន្ត​មាន​សុវត្ថិភាព​ខ្ពស់​មិន​ថា​ចត​នៅក្នុង​លក្ខខណ្ឌ​បែប​ណា​ទេ​។

ប្រព័ន្ធ​នេះ​មិន​ត្រឹម​តែ​ជួយ​សម្រួល​ដល់​ការចត​ថយក្រោយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ដល់​ការចត​ដែល​នៅ​សងខាង​រថយន្ត​របស់​លោកអ្នក​តូចចង្អៀត​ផង​ដែរ ឧទាហរណ៍​ការចត​នៅ​កន្លែង​ចត​ឡាន​ក្រោម​ដី​ជាដើម ដែល​តែងតែ​មាន​ទីធ្លា​តូច​។ លោកអ្នក​អាច​ធ្វើការ​បញ្ជា​បាន​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ចុច​ប៊ូតុង​ប៉ុណ្ណោះ​។

ចំពោះ​បច្ចេកវិទ្យា​ម៉ាស៊ីន​រថយន្ត Golf ដ៏ទំនើប​នេះ​វិញ​គឺ​ត្រូវ​បាន​គិតគួរ​ជាសំខាន់​ទៅ​លើ​ការសន្សំ​សំចៃ​ប្រេង​ឥន្ទនៈ​ជាពិសេស​ជាមួយ​នឹង​កម្លាំង​បង្វិល​ជុំ​ និង​ថាមពល​ខ្លាំង​។ ប្រអប់​លេខ ៦ លេខ​អូតូ កម្រិត​រថយន្ត Comfortline កង់​ទំហំ ១៥ អ៊ិញ ប្រេងឥន្ធនៈ 7.6L/100km និង​ការបង្កើន​ល្បឿន 0-100km/h ១១.៥ វិនាទី​។

ក្រៅពី​មាន​កម្ពស់​ដ៏សមស្រប​ហើយ​នោះ​កៅអី​អ្នកបើកបរ​អាច​ទាញ​ចុះ​ឡើង​បាន​។ កៅអី​ខាង​ក្រោយ​អាច​បត់​ទប់​ខ្នង និង​បត់​ជា​ ២ ​បាន​។ លើស​ពី​នេះ​ទៀត​កញ្ចក់​បង្អួច​ងាយស្រួល​បញ្ជា​ដោយ​ប្រើ​ប៊ូតុង​ចុច​។

កៅអី ergoActive របស់​អ្នក​បើកបរ​វា​ជួយ​ការពារ​បញ្ហា​ឈឺ​ឆ្អឹងខ្នង​ក៏​ដូចជា​ជួយ​ការបើកបរ​ឲ្យ​កាន់​តែ​មាន​ផាសុកភាព​។

ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​ក៏ដូចជា​លក្ខណពិសេស​បន្ថែម​ជាច្រើន អ្នកបើកបរ​រថយន្ត Golf ដ៏ស្រស់សង្ហា​នេះ​នឹង​រីករាយ​ជាមួយ​ការបើកបរ​ប្រកប​ដោយ​ផាសុកភាព​ និង​ភាពជឿជាក់​ខ្ពស់​បំផុត​៕

អត្ថបទគួរចាប់អារម្មណ៍