The Phnom Penh Post Search

Search form

រថយន្ត Volvo ចូល​មក​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

Content image - Phnom Penh Post

រថយន្ត Volvo ចូល​មក​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

កាលពី​ពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន HGB Group បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​អគារ​តាំង​បង្ហាញ​​រថយន្ត Volvo ដ៏ប្រណីត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ដែល​ជា​មហាវិថី​ដ៏មមាញឹក​បំផុត​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ក្បែរ​អគារវឌ្ឍនៈ​ដ៏ខ្ពស់​ស្កឹមស្កៃ​។ ការបើក​ដំណើរការ​អគារ​តាំង​បង្ហាញ​រថយន្ត Volvo នេះ​គឺជា​តឹកតាង​មួយ​ដែល​បង្ហាញ​អំពី​សក្តានុពល​នៃ​ទីផ្សារ​រថយន្ត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​កំពុង​កើនឡើង​។

ក្រុមហ៊ុន HGB Premium Cars Co., Ltd គឺជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត Volvo ផ្តាច់មុខ​មក​ក្នុង​ទីផ្សារ​កម្ពុជា ដោយ​មើល​ឃើញ​ពី​ឱកាស​ទីផ្សារ​រថយន្ត​ដ៏មាន​សក្តានុពល​នៅ​កម្ពុជា​។ កាន់តែ​ច្បាស់​ទៀត​នោះ នៅពេល​ឈាន​ជើង​ចូល​ដល់​សាល​តាំង​បង្ហាញ​រថយន្ត​ដ៏ទំនើប​នេះ​ភ្លាម យើង​អាច​ដឹង​បាន​ថា Volvo បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ចាប់​យក​ទីផ្សារ​រថយន្ត​ប្រណីត​នៅ​កម្ពុជា​។ អគារ​តាំង​បង្ហាញ​រថយន្ត Volvo នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​សោភណភាព​ និង​ប្រណីតភាព​ដែល​ជា​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏ទំនើប​បំផុត​នៅ​កម្ពុជា​។

Content image - Phnom Penh Post
ផ្ទៃ​ខាងក្នុង​ដ៏ប្រណីត​របស់​ម៉ូដែល XC40.Post STAFF

អគារ​តាំង​បង្ហាញ​នេះ​មាន​ចំនួន​ ២ ​ជាន់​ជា​អគារ​ដ៏ប្រណីត​ដែល​ផ្តល់​នូវ​បទពិសោធ​ដ៏អស្ចារ្យ​ដល់​អ្នក​ចូល​ទស្សនា​។ អតិថិជន​អាច​ចំណាយ​ពេលវេលា​ដើរ​ទស្សនា​ម៉ូ​ដែល​រថយន្ត​ទំនើបៗ​នៅក្នុង​បរិវេណ​អគារ​ដែល​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​មាន​ទំហំ​ធំ​ទូលាយ​ជាមួយ​នឹង​ការរចនា​ដ៏ស្រស់ស្អាត​។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទៅ​ទស្សនា​អគារ​តាំង​បង្ហាញ​រថយន្ត Volvo នឹង​បាន​សម្ភាស លោក Serdar Sengul ប្រធាន​គ្រប់គ្រង​​ទូទៅ​ក្រុមហ៊ុន Volvo ប្រចាំ​កម្ពុជា និង​លោក Oliver Cahalan ប្រធាន​ទីផ្សារ​ក្រុមហ៊ុន HGB Group ដែល​លោក​ទាំង​ ២ ​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​លម្អិត​អំពី​អគារ​តាំង​បង្ហាញ​រថយន្ត​ដ៏ទំនើប​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​។

ក្នុង​អំឡុងពេល​ទស្សនា​អគារ​តាំង​បង្ហាញ​រថយន្ត Volvo លោក Cahalan បាន​រៀបរាប់​ថា​៖ « យើង​មាន​ការច្នៃប្រឌិត​ខ្ពស់​ក្នុង​ការចនា​អគារ​តាំង​បង្ហាញ​រថយន្ត​នេះ​ឡើង​។ បន្ទប់​តាំង​បង្ហាញ​របស់​យើង​នៅ​ជាប់​ផ្លូវ​ដ៏មមាញឹក​ដែល​អ្នក​ដំណើរ​គ្រប់រូប​អាច​មើលឃើញ​រថយន្ត​ដ៏ប្រណីត​ដែល​យើង​តាំង​បង្ហាញ​។ លើសពី​នេះ​ទៀត​យើង​ក៏​មាន​បន្ទប់​ទទួលភ្ញៀវ​ដ៏ទំនើប និង​ស្រស់ស្អាត​ផង​ដែរ​។ លោក Sengul ក៏​បាន​ថ្លែង​ថា​៖ «​បន្ទប់​ទទួល​ភ្ញៀវ​របស់​យើង ត្រូវ​បាន​រចនា​ឡើង​ពោរពេញ​ទៅ​ដោយ​ភាព​ទាក់ទាញ មាន​ផាសុកភាព លម្អ​ដោយ​រុក្ខជាតិ​ដ៏ស្រស់បំព្រង នៅពេល​អតិថិជន​ចូល​ទៅ​ពួកគាត់​នឹង​មាន​អារម្មណ៍​ថា​កក់ក្តៅ និង​ស្រស់ស្រាយ​បំផុត​។

Content image - Phnom Penh Post
លោក Oliver Cahalan បង្ហាញ​ការប្រើ​បច្ចេកវិទ្យា VR នៅ​សាល​តាំង​បង្ហាញ​រថយន្ត​។ Post STAFF

នៅពេល​អតិថិជន​ដើរ​ចូល​ទៅ​ដល់​សាល​តាំង​បង្ហាញ ពួកគាត់​នឹង​ត្រូវ​បាន​ស្វាគមន៍​ដោយ​បន្ទប់​តាំង​បង្ហាញ​ដ៏ទំនើប​អម​ជាមួយ​ការតាំង​បង្ហាញ​ម៉ូដែល​រថយន្ត​ប្រណីតៗ អតិថិជន​អាច​ដើរ​មើល និង​ស្តាប់​ការពន្យល់​ពី​បុគ្គលិក​ជំនាញ​អំពី​ប្រណីតភាព​ និង​គុណភាព​របស់​រថយន្ត​ដ៏ទំនើប​ទាំងនោះ​យ៉ាង​លម្អិត ហើយ​នៅពេល​ចូល​ទៅ​ដល់​បន្ទប់​ទទួលភ្ញៀវ អតិថិជន​ក៏​ត្រូវ​បាន​ផ្តល់​ជូន​ភេសជ្ជៈ​ដូចជា​ទឹកតែ​ ឬ​កាហ្វេ​ដើម្បី​ទទួលទាន​ផង​ដែរ​។

លោក Sengul បន្ថែម​ថា​៖ «​អ្វីៗ​គ្រប់​យ៉ាង​នៅ​ទី​នេះ​គឺ​យើង​ផ្តោត​សំខាន់​លើ​អតិថិជន យើង​ចង់​ឱ្យ​អតិថិជន​មាន​អារម្មណ៍​ថា កក់ក្តៅ និង​មាន​ផាសុកភាព​នៅពេល​មក​ទស្សនា​បន្ទប់​តាំង​បង្ហាញ​រថយន្ត​ដ៏ប្រណីត​នេះ​»​។

អ្វី​ដែល​កាន់តែ​ទំនើប​ថែម​ទៀត​នៅក្នុង​សាល​តាំង​បង្ហាញ​រថយន្ត Volvo នោះ​គឺ​បច្ចេកវិទ្យា Virtual Reality (VR) ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ទទួល​នូវ​បទពិសោធ​ដ៏អស្ទារ្យ​ជាមួយ​នឹង​ការមើលឃើញ​រថយន្ត​ច្រើន​ពណ៌​ប្លែកៗ​គ្នា​ហើយ​អតិថិជន​មាន​ពេលវេលា និង​ជម្រើស​ច្រើន​ក្នុង​ការសម្រេចចិត្ត​។ ភ្នំពេញ​ប៉ុស្តិ៍​ក៏​បាន​សាកល្បង​ប្រើ​បច្ចេកវិទ្យា​នេះដែរ គឺ​វា​ពិតជា​ទំនើប និង​អស្ទារ្យ​ខ្លាំងណាស់​ដែល​នេះ​ជា​បច្ចេកវិទ្យា​ព្រម​ទាំង​បទពិសោធ​ដែល​អតិថិជន​នឹង​ទទួល​បាន​។

នៅក្នុង​អគារ​តាំង​បង្ហាញ​រថយន្ត Volvo នេះ​ក៏​មាន​យានដ្ឋាន​ផងដែរ ដែល​ជា​យានដ្ឋាន​មួយ​ក្នុង​ចំណោម​យានដ្ឋាន​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​នឹង​ផ្តល់​សេវាកម្ម​ជាទី​គាប់ចិត្ត​ដល់​អតិថិជន ហើយ​ជា​យានដ្ឋាន​តែ​មួយគត់​សម្រាប់​ប្រភេទ​រថយន្ត​ហាយប្រ៊ីត (hybrid vehicles)​។

Content image - Phnom Penh Post
ម៉ូដែល XC40 ដ៏ប្រណីត​នៅក្នុង​សាល​តាំង​បង្ហាញ​។

នៅ​ជាន់​ខាងលើ​មាន​ការិយាល័យ​សម្រាប់​បុគ្គលិក​ដែល​កំពុង​ធ្វើការ​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ហើយ​ក៏​មាន​កន្លែង​ទំនេរ​ជាច្រើន​ទៀត​សម្រាប់​បុគ្គលិក​ថ្មីៗ​ឬ​បុគ្គលិក​មកពី​ក្រៅ​ប្រទេស​។ លោក Sengul ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ក្រុមហ៊ុន Volvo ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ពង្រីក​វិសាលភាព​របស់​ខ្លួន​ហើយ​យើង​មាន​កន្លែង​រួច​ហើយ​នៅពេល​ដែល​យើង​ត្រូវការ​។

ក្រុមហ៊ុន HGB Premium Cars Co., Ltd បាន​នាំ​យក​ម៉ូដែល XC90 ប្រភេទ SUV មក​តាំង​បង្ហាញ​រួចហើយ​តាំងពី​សប្តាហ៍​ដំបូង​ម្ល៉េះ​។

នេះ​បង្ហាញ​ថា​អតិថិជន​កម្ពុជា​នៅតែ​មាន​ចំណាប់​​អារម្មណ៍​ខ្ពស់​ចំពោះ​រថយន្ត​ធំៗ​ប្រភេទ SUV ហើយ​ម៉ូដែល XC90 ជា​ប្រភេទ​រថយន្ត​ធំ​បំផុត​ក្នុង​ចំណោម​រថយន្ត Volvo ទាំងអស់​។

ម៉ូដែល XC90 ដ៏ថ្មី​សន្លាង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​។ រថយន្ត Volvo ម៉ូដែល​នេះ​ទទួល​បាន​ការគាំទ្រ​យ៉ាង​ខ្លាំង ហើយ​ក្រុមហ៊ុន Volvo រំពឹង​ថា​នឹង​មាន​តម្រូវការ​ខ្ពស់​ពី​សំណាក់​អតិថិជន​កម្ពុជា​ដោយសារ​តែ​អតិថិជន​បាន​ទទួល​ស្គាល់​អំពី​ប្រណីតភាព និង​គុណភាព​របស់​រថយន្ត Volvo នេះ​រួច​ហើយ​។

Content image - Phnom Penh Post
សាល​តាំង​បង្ហាញ​រថយន្ត​ដ៏ទំនើប និង​ធំ​ទូលាយ ។

ម៉ូដែល​រថយន្ត Volvo ផ្សេង​ទៀត​ដែល​អតិថិជន​ឃើញ​នៅ​បន្ទប់​តាំង​បង្ហាញ​គឺ​ម៉ូដែល XC40 និង​ម៉ូដែល XC60 ក៏​ដូចជា​ស៊េរី​ស្ព័រ ម៉ូដែល S90 ។

រថយន្ត​ដ៏ប្រណីត​ទាំងនេះ​ត្រូវ​បាន​ក្រុមហ៊ុន Volvo រចនា​ឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ទាន់សម័យ ទំនើប និង​ស្រស់ស្អាត​បំផុត​។

រថយន្ត Volvo នៅ​តែ​ជា​រថយន្ត​ដែល​មាន​សុវត្ថិភាព​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ហើយ​បច្ចុប្បន្ន​រថយន្ត Volvo កាន់តែ​ប្រណីត ទំនើប និង​ល្អឥតខ្ចោះ​ទ្វេ​ឡើង​។

ប្រសិន​បើ​អតិថិជន​មាន​បំណង​ទៅ​ទស្សនា​សាល​តាំង​បង្ហាញ​រថយន្ត Volvo ដើម្បី​ស្វែងយល់​អំពី​រថយន្ត Volvo ដ៏ប្រណីត​ទាំងនោះ​ឲ្យ​កាន់តែ​ច្បាស់ លោក​អ្នក​អាច​ទៅ​កាន់​អគារ​តាំង​បង្ហាញ​ដែល​មាន​អាសយដ្ឋាន​អគារ​លេខ ១០២ មហាវិថី​ព្រះមុនីវង្ស​ក្នុង​ម៉ោង​ធ្វើការ​៕

អត្ថបទគួរចាប់អារម្មណ៍