The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្វែងយល់​អំពី​គុណ​តម្លៃ​រថយន្ត​ មុនពេល​សម្រេចចិត្ត​ទិញ​យក​ទៅ​ប្រើប្រាស់

ស្វែងយល់​អំពី​គុណ​តម្លៃ​រថយន្ត​ មុនពេល​សម្រេចចិត្ត​ទិញ​យក​ទៅ​ប្រើប្រាស់

Content image - Phnom Penh Post

ស្វែងយល់​អំពី​គុណ​តម្លៃ​រថយន្ត​ មុនពេល​សម្រេចចិត្ត​ទិញ​យក​ទៅ​ប្រើប្រាស់

ជំហាន​ទី១: ស្វែងយល់ និង​ជ្រើសរើស​លក្ខណ​ពិសេស​នៃ​រថយន្ត​ដែល​លោក​អ្នក​ចង់បាន

ការទិញ​រថយន្ត​ថ្មី​គឺជា​ជំហាន​ដ៏ធំ​មួយ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ដែល​គួរឱ្យ​ភ័យខ្លាច​នោះ​ទេ​។ អ្វីដែល​លោកអ្នក​ត្រូវ​ធ្វើ​គឺ​ស្វែងរក​ប្រភេទ​រថយន្ត​ដែល​លោកអ្នក​ចង់​បាន​ទៅ​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត ពិនិត្យ​មើល និង​ចរចា​តម្លៃ មុន​សម្រេចចិត្ត​ទិញ​។

លោកអ្នក​នៅ​មិន​ទាន់​ប្រាកដ​ថា​រថយន្ត​ប្រភេទ​ណា​ស័ក្តិសម​ជាមួយ​លោកអ្នក​មែន​ទេ​? ​បើ​ដូច្នេះ សូម​អញ្ជើញ​ទៅ​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត Nissan ដែល​យើង​មាន​អ្នក​ប្រឹក្សា​ផ្នែក​លក់​ដែល​មាន​ជំនាញ និង​រួសរាយ​រាក់ទាក់ ដែល​អាច​ជួយ​លោកអ្នក​ឲ្យ​ស្វែងយល់​បន្ថែម​អំពី​លក្ខណ​ពិសេស​នៃ​មុខងារ និង​បច្ចេកវិទ្យា​ថ្មីៗ​ដែល​លោកអ្នក​ចង់​បាន​។

លើស​ពី​នេះ​ទៀត​ទីប្រឹក្សា​ផ្នែក​លក់​របស់​ក្រុមហ៊ុន Nissan ពួកគាត់​មាន​ជំនាញ និង​ចំណេះដឹង​ជ្រៅជ្រះ​អំពី​រថយន្ត​ដែល​លោកអ្នក​ត្រូវការ​ហើយ​ពួកគេ​អាច​ជួយ​លោកអ្នក​ធ្វើការ​ប្រៀបធៀប​រវាង​រថយន្ត Nissan Navara Pick UP ជាមួយ​នឹង​រថយន្ត​ភីកអាប់​ផ្សេង​ទៀត​នៅលើ​ទីផ្សារ ។

ជំហាន​ទី២: ​ទៅ​កាន់​ទីតាំង​លក់​រថយន្ត និង​ធ្វើតេស្ត​សាកល្បង

នៅពេល​លោកអ្នក​ទៅដល់​អគារ​តាំង​បង្ហាញ​រថយន្ត Nissan

-​បើកបរ​សាកល្បង​រថយន្ត Nissan ដើម្បី​ស្វែងយល់​ពី​ដំណើរការ​រថយន្ត​ឲ្យ​កាន់តែ​ច្បាស់​។

-​នាំ​គ្រួសារ​របស់​លោក​អ្នក​មក​ជាមួយ​ដើម្បី​ដឹងថា​គ្រួសារ​របស់​លោក​អ្នក​អាច​ជិះ​អស់​គ្នា​ដែរ​ឬ​ទេ​?​។

-​ចូរ​សួរ​ខ្លួនឯង​ថា​តើ​វា​មាន​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​ដែរឬទេ​? តើ​វា​មាន​ទំហំ​ធំ​ទូលាយ​ដែរ​ឬ​ទេ​?

-​សួរ​អ្នកផ្តល់​ប្រឹក្សា​ផ្នែក​លក់​រថយន្ត Nissan ឲ្យ​ជួយ​ពន្យល់​អំពី​បច្ចេកវិទ្យា​ ឬ​មុខងារ​ឲ្យ​បាន​លម្អិត​ (​ឧទាហរណ៍ ការជ្រើសរើស​យក​រថយន្ត​ម៉ាក Nissan Navara Pickup) ដើម្បី​ធៀប​នឹង​រថយន្ត​ប្រភេទ​ភីកអាប់​ផ្សេង​ទៀត​ដែល​មិន​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​។

ជំហាន​ទី៣: ​ដឹង​អំពី​គុណតម្លៃ​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ទិញ

នៅពេល​លោកអ្នក​ជ្រើសរើស​រថយន្ត​ម៉ាក Nissan របស់​ជប៉ុន​នេះ​យើង​នឹង​ណែនាំ​លោកអ្នក​អំពី​លក្ខណពិសេស​ចុងក្រោយ​បំផុត និង​អត្ថប្រយោជន៍​បន្ថែម​ផ្សេងៗ​របស់​រថយន្ត​នីសាន់​ដូចជា​ការធានា ការថែទាំ​ដោយ​ឥតគិតថ្លៃ​ ឬ​ការបញ្ចុះ​តម្លៃ​ចំពោះ​គ្រឿងបន្លាស់​នៅពេល​លោកអ្នក​កក់​ជាមួយ​ប្រឹក្សា​ផ្នែក​លក់​របស់​ក្រុមហ៊ុន Nissan ដោយសារ​តែ​យើង​ជឿជាក់​ថា​ក្រុមហ៊ុន Nissan ផ្តល់ជូន​នូវ​តម្លៃ​ពិសេស​ដ៏ល្អ​បំផុត​ធៀប​នឹង​គូប្រជែង​ដទៃ​ទៀត​។ (​បើ​លោកអ្នក​ធ្វើការ​កក់​ភ្លាមៗ ហើយ​មិន​ត្រូវការ​ប្រាក់កម្ចី​ពី​ធនាគារ នោះ​សូម​រំលង​ជំហាន​ទី​៤)

ជំហាន​ទី៤: ​ពិនិត្យ​កិច្ចព្រមព្រៀង និង​ការផ្តល់​កម្ចី​ពី​ធនាគារ

នៅពេល​លោកអ្នក​ដឹង​ពី​តម្លៃ​រថយន្ត​ដែល​លោកអ្នក​ចង់​ទិញ សំណួរ​បន្ទាប់​គឺ​ទាក់ទង​នឹង​ការខ្ចី​លុយ​ពី​ធនាគារ​។ តម្លៃ​របស់​យានយន្ត​ជាមួយ​នឹង​ការផ្សព្វផ្សាយ​មិនមែន​ជា​កត្តា​តែមួយគត់​ដែល​កំណត់​ថា​កិច្ចព្រមព្រៀង​ល្អ​គ្រប់គ្រាន់​នោះ​ទេ​។ លោកអ្នក​គួរតែ​ពិនិត្យ​មើល​អត្រា​ការប្រាក់ និង​រយៈពេល​នៃ​កម្ចី​ពី​ធនាគារ​នោះ​ផងដែរ​។ ត្រូវ​ប្រៀបធៀប​ធនាគារ​មួយ​ចំនួន​ដើម្បី​កំណត់ថា​តើ​ធនាគារ​ណា​ដែល​ផ្តល់​ជម្រើស​ល្អ​បំផុត​សម្រាប់​លោកអ្នក ឬ​ក៏​អនុញ្ញាត​ឱ្យ​ទីប្រឹក្សា​ផ្នែក​លក់​របស់​ក្រុមហ៊ុន Nissan ផ្តល់​អនុសាសន៍​ឲ្យ​លោកអ្នក​ក៏​បាន​ពីព្រោះ​ពួកគេ​ដឹង​អំពី​ព័ត៌មាន​ចុងក្រោយ​បំផុត​ពី​ការផ្តល់​កម្ចី​ពី​ធនាគារ​។

ជំហាន​ទី៥: ​ការទទួល​យក​រថយន្ត

បន្ទាប់ពី​ដំណើរការ​ទាំងអស់​ត្រូវ​បាន​បញ្ចប់ វា​គឺជា​ពេលវេលា​ដែល​លោកអ្នក​ត្រូវ​ទទួល​យក​រថយន្ត Nissan ដ៏ថ្មី​សន្លាង​របស់​លោក​អ្នក​ពី​អគារ​តាំង​បង្ហាញ​រថយន្ត Nissan​។ ប៉ុន្តែ​មុន​លោក​អ្នកយក​រថយន្ត​ចាកចេញ សូម​អនុញ្ញាត​ឱ្យ​អ្នកជំនាញ​ផ្នែក​លក់​របស់​ក្រុមហ៊ុន Nissan ណែនាំ និង​ពិនិត្យមើល​រថយន្ត​ថ្មី​របស់​អ្នក​ឲ្យ​បាន​លម្អិត ដែល​ពួកគេ​អាច​ជួយ​ពន្យល់​លោកអ្នក​អំពី​លក្ខណពិសេស និង​ឧបករណ៍​សុវត្ថិភាព​ផ្សេងៗ​ដែល​ត្រូវ​បាន​ដំឡើង​ជាមួយ​រថយន្ត​ថ្មី​របស់​លោកអ្នក​។

សូមកុំ​ភ្លេច​ថតរូប​ភាព​ដ៏សប្បាយរីករាយ​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ នៅពេល​ទទួល​រថយន្ត​ថ្មី​របស់​លោក​អ្នក​៕

អត្ថបទគួរចាប់អារម្មណ៍