The Phnom Penh Post Search

Search form

ហេតុអ្វី​បាន​ជា​ការថែទាំ​រថយន្ត​បាន​ទៀងទាត់ ​មាន​សារៈសំខាន់?

Content image - Phnom Penh Post

ហេតុអ្វី​បាន​ជា​ការថែទាំ​រថយន្ត​បាន​ទៀងទាត់ ​មាន​សារៈសំខាន់?

តើ​មាន​អ្វី​កើតឡើង​បន្ទាប់ពី​លោក​អ្នក​បាន​ទិញ​រថយន្ត​ដ៏ប្រណីត ប៉ុន្តែ​មិន​មាន​ការថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​? ដូច្នេះ​ហើយ​ក្នុង​នាម​ជា​ម្ចាស់​រថយន្ត​លោកអ្នក​ត្រូវ​តែ​ធានា​ថា​រថយន្ត​របស់​​លោកអ្នក​មាន​សុខភាព​ល្អ​ទាំង​ខាងក្នុង​ និង​ខាងក្រៅ​។ តើ​រថយន្ត​​មាន​សុខ​ភាព​ល្អ​ទាំង​ខាងក្នុង និង​ខាងក្រៅ​មាន​ន័យ​ដូចម្តេច​?

តើ​លោក​អ្នកដឹង​ទេ ប្រសិន​បើ​លោកអ្នក​ថែទាំ​រថយន្ត​បាន​ទៀងទាត់​នោះ​រថយន្ត​របស់​លោក​អ្នក​មិន​ងាយ​ខូច និង​ធន់​បាន​យូរ​អង្វែង ប៉ុន្តែ​បើ​មិន​ដូច្នោះ​ទេ​នោះ​រថយន្ត​របស់​លោក​អ្នក​ប្រឈម​នឹង​ការ​ខូច ហើយ​អាច​ត្រូវ​ចំណាយ​លើ​ការជួសជុល​ខ្ពស់​។ ដូច្នេះ​ដើម្បី​ធានា​ថា រថយន្ត​របស់​លោក​អ្នក​ទទួល​បាន​ការថែទាំ​បាន​ត្រឹមត្រូវ សូម​អាន​សៀវភៅ​ណែនាំ​ស្តីពី​ការថែទាំ​រថយន្ត Nissan របស់​លោក​អ្នក​ឲ្យ​បាន​ជាប់លាប់​ដើម្បី​ធានា​ថា រថយន្ត​លោក​អ្នក​ទទួល​បាន​ការ​ថែទាំ​ទៀងទាត់​បំផុត​។

នេះ​ជា​ហេតុផល​ ៥ ​យ៉ាង​ដែល​រថយន្ត​របស់​លោក​អ្នក​ត្រូវ​ទទួល​ការថែទាំ​ឲ្យ​បាន​ទៀងទាត់ ៖

Content image - Phnom Penh Post

១.ថែទាំ​រថយន្ត​របស់​លោក​អ្នក​បាន​ទៀងទាត់​ជាមួយ​នឹង​ឧបករណ៍​ដ៏ទំនើប​របស់​ក្រុមហ៊ុន Nissan

ក្រុមហ៊ុន Tan Chong Motor តែងតែ​ផ្តោត​សំខាន់​ទៅ​លើ​​សេវាកម្ម​ថែទាំ​រថយន្ត​តាម​កាលកំណត់​ពីព្រោះ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អតិថិជន ហើយ Nissan មាន​ក្រុម​អ្នក​បច្ចេកទេស​ដែល​មាន​ជំនាញ​ច្បាស់លាស់​ជាមួយ​នឹង​ឧបករណ៍​ទំនើបៗ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​របស់​លោកអ្នក​បាន​ល្អ​បំផុត​។

២. សេវាកម្ម​ថែទាំ​ទៀងទាត់​ធ្វើឲ្យ​ការធានា​រ៉ាប់រង​មាន​សុពលភាព

ក្រុមហ៊ុន​អាច​បដិសេធ​ការទាមទារ​លើ​ការធានារ៉ាប់រង​ប្រសិន​បើ​រថយន្ត​របស់​លោក​អ្នក​មិន​ទទួល​បាន​ការថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​។ មិន​បញ្ជូន​រថយន្ត​របស់​លោក​អ្នក​ទៅ​ទទួល​សេវា​ថែទាំ​វា​អាច​បណ្តាល​ឱ្យ​រថយន្ត​របស់​អ្នក​ខូចខាត​ធ្ងន់ធ្ងរ ហើយ​ត្រូវ​ចំណាយ​ខ្ពស់​លើ​ការជួសជុល​។

Content image - Phnom Penh Post

៣. រថយន្ត​ដែល​ទទួល​បាន​ការថែទាំ​ទៀងទាត់ ពេល​ចង់​លក់​ចេញ​វិញ​គឺ​បាន​តម្លៃ​ខ្ពស់

បន្ទាប់ពី​ប្រើប្រាស់​យូរ​ឆ្នាំ ម្ចាស់​រថយន្ត​មួយ​ចំនួន​តែងតែ​ចង់​ប្តូរ​រថយន្ត​របស់​ខ្លួន​ដើម្បី​ទិញ​ម៉ូដែល​ថ្មី​។ ប្រសិន​បើ​រថយន្ត​របស់​លោក​អ្នក​ទទួល​បាន​ការថែទាំ​ត្រឹមត្រូវ រថយន្ត​នោះ​ក៏​លក់​បាន​ថ្លៃ​ទៅ​តាម​ហ្នឹង​ដែរ​។ ជាធម្មតា​អ្នកទិញ​រថយន្ត​ជជុះ​យក​ទៅ​ប្រើប្រាស់​ពួកគេ​តែងតែ​ចង់​បាន​រថយន្ត​ដែល​មាន​គុណភាព​ និង​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ល្អ​។

៤. ការថែទាំ​រថយន្ត​បាន​ទៀងទាត់​គឺ​សំខាន់​សម្រាប់​សុវត្ថិភាព​លោកអ្នក និង​ក្រុម​គ្រួសារ

ជា​ការពិត​ណាស់​នៅពេល​បើកបរ​សុវត្ថិភាព​គឺជា​រឿង​ដ៏សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់រូប ប៉ុន្តែ​ពេល​ខ្លះ​ដោយសារ​រថយន្ត​មិន​មាន​ការថែទាំ​បាន​ត្រឹមត្រូវ​ទើប​ធ្វើឲ្យ​ជួប​បញ្ហា​ជារឿយៗ ហើយ​វា​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​បើកបរ​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ប៉ះពាល់​ដល់​សុវត្ថិភាព​អ្នក​រួមដំណើរ​ជាមួយ​ផងដែរ​។ ដូច្នេះ​ត្រូវ​ត្រួតពិនិត្យ ប្រព័ន្ធ​ហ្វ្រាំង សម្បក​កង់ ចង្កៀង​មុខក្រោយ និង​ផ្នែក​ផ្សេង​ទៀត​នៃ​រថយន្ត​របស់​លោក​អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​បើកបរ​។

Content image - Phnom Penh Post

៥. ថែទាំ​រថយន្ត​ទៀងទាត់​ធ្វើឲ្យ​មាន​ទំនុកចិត្ត និង​អស់​ក្ដីបារម្ភ

យានយន្ត​ដែល​មិន​ទទួល​បាន​ការថែទាំ​ត្រឹមត្រូវ​តែងតែ​ធ្វើឲ្យ​លោក​អ្នក​ព្រួយបារម្ភ​ជាប់​ជានិច្ច ខ្លាច​ថា​មាន​អ្វី​មួយ​កើតឡើង​ពេល​កំពុង​បើកបរ​។ ដូច្នេះ​ហើយ​កង្វល់​នៅក្នុង​ចិត្ត​មិនមែន​ជា​ផល​ល្អ​សម្រាប់​សុខភាព​របស់​លោក​អ្នក​នោះ​ទេ​គឺ​ធ្វើឲ្យ​លោកអ្នក​មាន​ភាព​តានតឹង​ជាប់​ជានិច្ច​។ ប៉ុន្តែ​ប្រសិន​បើ​រថយន្ត​របស់​លោក​អ្នក​ទទួល​បាន​ការថែទាំ​ល្អ​នោះ​លោក​អ្នក​នឹង​បើកបរ​ដោយ​ទំនុកចិត្ត​មិន​មាន​ក្ដីបារម្ភ ហើយ​ធ្វើឲ្យ​លោក​អ្នក​មាន​ស្មារតី​ល្អ​ក្នុង​ការបើកបរ​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​។

អត្ថបទ​នេះ​នាំ​មក​ជូន​លោកអ្នក​ដោយ​ក្រុមហ៊ុន Tan Chong Motor Cambodia ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​រថយន្ត Nissan ផ្តាច់មុខ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទគួរចាប់អារម្មណ៍