The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - HUANGHAI N3 រថយន្ត​ភិកអាប់​សម្រាប់​គ្រប់​រដូវ

HUANGHAI N3 រថយន្ត​ភិកអាប់​សម្រាប់​គ្រប់​រដូវ

Content image - Phnom Penh Post

HUANGHAI N3 រថយន្ត​ភិកអាប់​សម្រាប់​គ្រប់​រដូវ

ចំណាប់​អារម្មណ៍​របស់​មនុស្ស​គ្រប់​រូប​ចំពោះ​រថយន្ត​គឺ​មាន​លក្ខណៈ​ខុសៗ​គ្នា ដោយ​អ្នកខ្លះ​ចូលចិត្ត​ម៉ូដែល​នេះ អ្នកខ្លះ​ចូលចិត្ត​ម៉ូដែល​នោះ​។ ប៉ុន្តែ​រថយន្ត​ដែល​យើង​យក​មក​បង្ហាញ​នៅពេល​នេះ​គឺជា​រថយន្ត​ដ៏ពេញនិយម​បំផុត​សម្រាប់​អតិថិជន​។

នៅពេល​រចនា​រថយន្ត Huanghai N3 គឺ​យើង​បាន​គិត​ថា តើ​ចំណុច​អ្វី​ដែល​បាន​ធ្វើឲ្យ​រថយន្ត​ភិកអាប់​របស់​អាមេរិក​អស្ចារ្យ​? ដូច្នេះ​ហើយ​យើង​បាន​ផលិត​រថយន្ត​របស់​យើង​ឲ្យ​កាន់តែ​អស្ចារ្យ​។ ជា​លទ្ធផល​រថយន្ត Huanghai N3 ដ៏ស្រស់​សង្ហា រឹងមាំ មាន​កម្លាំង​ខ្លាំង ធន់​បាន​យូរ និង​គួរ​ជាទី​ទុកចិត្ត​ត្រូវ​បាន​ផលិត​ឡើង​។

ការរចនា​ទាំង​ផ្ទៃ​ខាងក្នុង និង​ខាងក្រៅ​ល្អ​ឥតខ្ចោះ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​រថយន្ត​ប្រណីត ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ម៉ាស៊ីន​ដ៏ទំនើប​របស់​វា​។

លក្ខណពិសេស​នៃ​ដំបូល​រថយន្ត Huanghai N3 កាន់តែ​លេចធ្លោ​ថែម​ទៀត នៅក្នុង​ចំណោម​រថយន្ត​ភិកអាប់​ដោយសារ​តែ​ការរចនា និង​ទ្រង់ទ្រាយ​ដ៏ស្រស់ស្អាត​។ លើស​ពី​នេះ​ទៀត​វា​មាន​រំលេច​ដោយ​អក្សរ "HHN3A" ដ៏ធំ​នៅ​ខាងមុខ​ដែល​មើល​ទៅ​កាន់តែ​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត​។

ពាក្យ "Huanghai N3A" ជាមួយ​ពាក្យ​ "A" គឺជា​និមិត្តសញ្ញា​នៃ​ម៉ូដែល​ស្តង់ដារ​របស់​វា​។ ទន្ទឹម​នឹង​នេះ​ដែរ​ក្នុង​ពេល​ឆាប់ៗ​ក្រុមហ៊ុន Huanghai នឹង​សម្ពោធ​ស៊េរី "S" ដែល​មាន​ន័យថា​ «Sports» ។

Huanghai N3 ជា​រថយន្ត​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ថាមពល​ខ្លាំង ពីព្រោះ​វា​បំពាក់​ដោយ​ម៉ាស៊ីន​ ៣ ​ប្រភេទ​ដែល​មាន​ម៉ាស៊ីន​សាំង 2.4 លីត្រ 4 ស៊ីឡាំង កម្លាំង​បង្វិល 218hp និង 320nm​។ ម៉ាស៊ីន​សាំង 2.4 លីត្រ turbo 4 ស៊ីឡាំង និង​ម៉ាស៊ីន​ម៉ាស៊ូត 2.5 turbo diesel 4 ស៊ីឡាំង កម្លាំង​បង្វិល 143hp និង 340Nm ជាមួយ​ប្រអប់លេខ ៦ ​លេខ​ដៃ និង​ ៦ លេខ​អូតូ​។

ដោយ​គ្មាន​ការសង្ស័យ​រថយន្ត Huanghai N3 គឺ​រថយន្ត​ជា​ទីទុកចិត្ត​របស់​អតិថិជន ពីព្រោះ​យើង​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​អ្វីដែល​សំខាន់​សម្រាប់​លោកអ្នក​។ រថយន្ត Huanghai N3 បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មិន​ថា​ផ្លូវដី​ហុយ ឬ​ផ្លូវ​ភក់​នោះទេ គឺ​រថយន្ត​នេះ​ស័ក្តិសម​បំផុត​សម្រាប់​ការបើកបរ​បាន​គ្រប់​កាលៈទេសៈ​។

ចំពោះ​ការរចនា​រថយន្ត Huanghai N3 មាន​បណ្តោយ ៥៥៩៥ មិល្លីម៉ែត្រ ទទឹង ១៩៥០ មិល្លីម៉ែត្រ និង​កម្ពស់ ១៨៦៥ មិល្លីម៉ែត្រ និង​ចន្លោះ​កង់ ៣៤០៥ មិល្លីម៉ែត្រ​។ ឃ្លុប​ខាងក្រោយ​មាន​ប្រវែង ១៧១៥ មិល្លីម៉ែត្រ បណ្តោយ ១៦២០ មិល្លីម៉ែត្រ និង កម្ពស់​ ៤៦០ មិល្លីម៉ែត្រ​។

ចំពោះ​ចង្កៀង​មុខ​ត្រូវ​បាន​រចនា​ឡើង​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​អំពូល​ឲ្យ​កាន់តែ​ភ្លឺ​ច្បាស់​ជា​អំពូល LED កាត់អ័ព្ទ និង​អំពូល LED បំភ្លឺ​ពេល​ថ្ងៃ (DRL) ផ្តល់​ឱ្យ​រថយន្ត​ភិកអាប់​ដ៏ទំនើប​នេះ​មើល​ទៅ​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​ទ្វេ​ឡើង​។

កញ្ចក់​ចំហៀង​បំពាក់​ដោយ​កាមេរ៉ា Panoramic Camera ជួយ​លោកអ្នក​ឲ្យ​កំណត់​អត្តសញ្ញាណ​យានយន្ត​នៅ​ជុំវិញ ជាពិសេស​ជួយ​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​។

រថយន្ត Huanghai N3 ត្រូវ​បាន​ផលិតឡើង​សម្រាប់​សកម្មភាព​ដែល​ពោរពេញ​ទៅដោយ​ភាពរឹងមាំ​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ដល់​គ្រប់​ទីកន្លែង​។ រថយន្ត Huanghai N3 ដ៏ទំនើប​នេះ​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​លោកអ្នក​ក្នុង​ការបើកបរ​លើ​ផ្លូវ​ពិបាក​គ្រប់​ប្រភេទ និង​គ្រប់​រដូវកាល​។

មិន​ថា​លោកអ្នក​បើកបរ​នៅក្នុង​ទីក្រុង ជនបទ ឬ​សូម្បីតែ​នៅ​វាលខ្សាច់ រថយន្ត Huanghai N3 ដ៏មាន​ថាមពល​នេះ​ត្រូវ​បាន​បង្កើតឡើង​សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ​គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។

ចំពោះ​ផ្ទៃ​ខាងក្នុង​គឺ​មាន​ទំហំ​ធំ​ទូលាយ​ការរចនា​យ៉ាង​ប្រណីត​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ដែល​មាន​គុណភាព​ខ្ពស់​។ កៅអី​មាន​ចំនួន​ ២ ​ជួរ ធំ​ទូលាយ សម្រាប់​មនុស្ស​ ៥ ​នាក់​ហើយ​ផ្ទៃ​ខាងក្នុង​គ្របដណ្តប់​ដោយ​ពណ៌​ខ្មៅ និង​ពណ៌​ប្រផេះ​មើល​ទៅ​ស្រស់ស្អាត និង​ប្រណីត​បំផុត​។

លើសពី​នេះ​ទៀត​មាន​អេក្រង់​ផ្តល់​ព័ត៌មាន​នៅ​ចំ​កណ្តាល​កម្រាស់​ ៩ ​អ៊ិញ ផ្តល់​ភាពងាយស្រួល​សម្រាប់​ការមើល​ និង​បញ្ជា​នៅពេល​ណា​ដែល​លោកអ្នក​ត្រូវការ​។ ចំពោះ​ការបញ្ឆេះ​គឺ​កាន់​តែ​មាន​ភាពងាយស្រួល​ដោយ​មិន​បាច់​ប្រើ​សោ​ពីព្រោះ​វា​បំពាក់​ប៊ូតុង​បញ្ឆេះ Keyless Start/Stop Button​។

N3 ក៏បំពាក់​ជាមួយ​នឹង​ប្រព័ន្ធ Power-Lock Doors និង Windows ដើម្បី​រក្សា​សុវត្ថិភាព​របស់លោក​អ្នក​ផងដែរ​។ ចំពោះ​កៅអីអង្គុយ​អាច​សេរ៉េ​បាន​ដោយ​ងាយស្រួល​គឺ​គ្រាន់តែ​ចុច​ប៊ូតុង​ប៉ុណ្ណោះ​។

ជាមួយ​លក្ខណពិសេស​ទាំង​នេះ​រថយន្ត Huanghai N3 នឹង​មិន​ធ្វើឲ្យ​លោកអ្នក​ខកចិត្ត​ឡើយ ពីព្រោះ​វា​ជា​រថយន្ត​ដែល​អាច​បើកបរ​បាន​គ្រប់​ទីកន្លែង និង​គ្រប់​រដូវកាល​៕

អត្ថបទគួរចាប់អារម្មណ៍