The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Mercedes V-Class ជា​រថយន្ត​ដ៏ប្រណីត​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​ឱកាស




Mercedes V-Class ជា​រថយន្ត​ដ៏ប្រណីត​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​ឱកាស

Content image - Phnom Penh Post

Mercedes V-Class ជា​រថយន្ត​ដ៏ប្រណីត​ដែល​អាច​ប្រើប្រាស់​បាន​គ្រប់​ឱកាស

ភាពបត់បែន​នៃ​រថយន្ត Mercedes V-Class កំពុង​បង្ហាញ​នូវ​ភាព​ទាក់ទាញ​យ៉ាងខ្លាំង​ដល់​អតិថិជន​កម្ពុជា ឲ្យ​បង្វែរ​ពី​រថយន្ត​ប្រភេទ SUV ជា​រថយន្ត​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​។

លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន ស្តារ អូតូ (​កម្ពុជា​) Star Auto (Cambodia) ដែលជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​នាំចូល​និង​ចែកចាយ​រថយន្ត Mercedes-Benz ផ្តាច់មុខ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើង​អំពី​មុខងារ​ច្រើនបែប​នៃ​រថយន្ត​ដ៏ទំនើប​មួយ​នេះ​។

លោក ចាន់ថា មានប្រសាសន៍​ថា​៖ «​រថយន្ត V-Class អាច​ប្រើប្រាស់​បាន​សម្រាប់​គ្រប់​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​ការធ្វើដំណើរ​ទៅតាម​បណ្តា​ខេត្ត​នៅ​ចុង​សប្តាហ៍ សម្រាប់​ដំណើរ​បំពេញ​កិច្ចការ​ធុរកិច្ច និង​សម្រាប់​ដឹកជញ្ជូន​ភ្ញៀវ​លក្ខណៈ VIPs ពី​ព្រលានយន្តហោះ​មកកាន់​សណ្ឋាគារ​របស់​ពួកគេ​ជាដើម​»​។

រថយន្ត​ដ៏ប្រណីត​នេះ​បំពាក់​ដោយ​កៅអី​ដ៏ធំ​ទូលាយ​មាន​ផាសុកភាព ផ្ទៃ​ខាង​ក្នុង​មាន​ភ្លើង​ដ៏ស្រទន់​ស្រស់ស្អាត​មាន​ប្រអប់​ត្រជាក់ មាន​ប្រព័ន្ធ​សំឡេង​ព័ទ្ធជុំវិញ​មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​អាកាសធាតុ​អម​ដោយ​រចនាប័ទ្ម​ដ៏ស្រស់​ឆើតឆាយ​ដែល​ធ្វើឲ្យ​អ្នកដំណើរ​មាន​អារម្មណ៍​ស្រស់ស្រាយ ពោរពេញ​ទៅដោយ​ភាពជឿជាក់​។

ប្រជាប្រិយភាព​នៃ​រថយន្ត​ប្រភេទ​ ៦,៧ និង​ ៨ ​កៅអី (​ផ្អែក​តាម​ការជ្រើសរើស​របស់​អតិថិជន​) ​រថយន្ត​ប្រភេទ​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា​ពីព្រោះ​វា​អាច​ប្រើប្រាស់​សម្រាប់​សកម្មភាព​ច្រើនយ៉ាង​។

«​អតិថិជន​អាច​ជ្រើសរើស​យក​រថយន្ត V-Class ដ៏​ទំនើប​នេះ សម្រាប់​ធ្វើដំណើរ​ជាមួយ​ក្រុមគ្រួសារ​ប្រកប​ដោយ​ទំនុកចិត្ត​។ នៅក្នុង​គ្រួសារ​ខ្មែរ​មួយចំនួន​ស្វាមី​អាចមាន​រថយន្ត​មួយ ភរិយា​អាចមាន​រថយន្ត​មួយ ចំណែកឯ​កូនប្រុស​ស្រី​របស់​ពួកគេ​អាចមាន​រថយន្ត​ផ្ទាល់ខ្លួន​ផ្សេង​ទៀត​»​។

Content image - Phnom Penh Post

លោក​ ចាន់ថា ​ថ្លែង​ថា​៖ «​ជាមួយ​រថយន្ត V-Class គ្រួសារ​ទាំងមូល​អាចធ្វើ​ដំណើរ​រួម​ជាមួយ​គ្នា​បាន ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ក៏​ដូចជា​អាច​សន្សំ​ថវិកា​បាន​ផងដែរ មិន​ថា​ការធ្វើ​ដំណើរ​កម្សាន្ត​ចុង​សប្តាហ៍ ការប្រើប្រាស់​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ ឬ​ឱកាស​ពិសេស​ណាមួយ​នោះទេ​»​។

សំណាញ់​ប៉ាណា​នៃ​រថយន្ត V-Class រំលេច​នូវ​ភាពស្រស់​សង្ហា​ចំពោះ​ការបើកបរ​នៅ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា ខណៈ​រថយន្ត​ម៉ាក Mercedes-Benz MPV បំពាក់​នូវ​រន្ធ​បញ្ចេញ​ខ្យល់​ថ្មី​សម្រាប់​រូបរាង​បែប​ស្ព័រ​។

«​រថយន្ត​ប្រភេទ SUV មាន​ប្រវត្តិ​យូរយារ​មកហើយ​នៅក្នុង​ប្រទេស​កម្ពុជា​សូម្បី​នៅ​ [​ក្រោយ​ជម្លោះ​] នា​ដើម​ទសវត្សរ៍​ទី​ ៩០ ហើយ​ដោយសារ​តែ​កាលនោះ ស្ថានភាព​ផ្លូវ​នៅ​កម្ពុជា​មិនសូវ​ល្អ​បាន​ធ្វើឲ្យ​ប្រជាជន​កម្ពុជា​ជាច្រើន​ចង់​ប្រើប្រាស់​រថយន្ត​ប្រភេទ SUV​។ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​ផ្លូវ​នៅក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ល្អប្រសើរ សូម្បីតែ​ផ្លូវ​ចេញពី​ទីក្រុង​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងៗ ដូច្នេះ​ប្រជាជន​ក៏​ចាប់ផ្តើម​ទិញ​រថយន្ត​ម៉ាក​ផ្សេង​»​។ ពេលនេះ​ពួកគេ​ទិញ​រថយន្ត V-Class ពីព្រោះ​វា​ជា​រថយន្ត​ដែល​មាន​មុខងារ​ច្រើនយ៉ាង ជាពិសេស​អាច​ដឹក​មនុស្ស​បាន​លើស​ពី​ ៥ ​នាក់​»​។

«​ជាមួយ​នឹង​ការណែនាំ​រថយន្ត V-Class កាលពី​ ៥ ​ឆ្នាំមុន យើង​បានបង្ហាញ​នូវ​វត្តមាន​ដ៏ទាន់សម័យ និង​ប្រកប​ដោយ​ថាមពល​នៃ​រថយន្ត​ទំហំ​ធំ XXL [extra long version] ។ ដូច្នេះ​យើង​ណែនាំ​ដល់​ក្រុមគ្រួសារ អ្នក​ចូលចិត្ត​ធ្វើដំណើរ​បែប​ផ្សងព្រេង កម្សាន្ត និង​ដំណើ​លក្ខណៈ​ធុរកិច្ច​ចាប់តាំងពី​តំបន់​អឺរ៉ុប​រហូតដល់​តំបន់​អាស៊ី​។ ហើយ​ចាប់តាំងពី​ដាក់លក់​មក​រថយន្ត V-Class ត្រូវបាន​លក់​អស់​ចំនួន ២០៩ ០០០ គ្រឿង​នៃ​ក្រុម​រថយន្ត Mercedes-Benz​។

លោក Wilfried Porth នាយក​ផ្នែក​ទំនាក់ទំនង​ការងារ​នៅ​ក្រុមហ៊ុន Mercedes-Benz Vans ថ្លែងថា​៖ «​ចាប់តាំងពី​ដើម​ឆ្នាំ​ ២០២០ ​មក​យើង​នឹង​នៅតែ​បន្ត​រឿង​ជោគជ័យ​នេះ​។ ជាមួយ​ការធ្វើឲ្យ​កាន់តែ​ទំនើប​ដោយ​យើង​បង្កើន​ការពង្រឹង​ថាមពល​នៃ​រថយន្ត MPV តាម​ទិសដៅ​របស់​យើង​»​។

Content image - Phnom Penh Post

រថយន្ត V-Class មាន​តម្លៃ​ប្រមាណ ១៣១ ០០០ ​ដុល្លារ​ហើយ​លោក​ ចាន់ថា បញ្ជាក់ថា ប៉ុន្តែ​វា​មាន​តម្លៃ​ ៥ ​ម៉ឺន​ដុល្លារ​តិចជាង​គូប្រកួត​ប្រជែង​របស់ខ្លួន​នៅក្នុង​ថ្នាក់ MPV ប្រណីត​ខណៈ​រថយន្ត V-Class MPVs បើ​ទិញ​ពី​ទីផ្សារ​ខាងក្រៅ​នឹងមាន​តម្លៃ​ថ្លៃ​ជាង​នេះ​។

លោក​ ចាន់ថា ​បន្តថា​៖ «​ក្រុមហ៊ុន ស្តារ អូតូ គឺ​ផ្តល់ជូន​នូវ​តម្លៃ​សមរម្យ ពីព្រោះ​មានការ​គាំទ្រ​យ៉ាងខ្លាំង​ពី​ក្រុមហ៊ុន Mercedes ជាមួយ​នឹង​តម្លៃ​ពិសេស​ពី​រោងចក្រ​ដើម្បី​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ឱកាស​ក្លាយជា​ម្ចាស់​រថយន្ត​ដ៏ពិសេស​នេះ​»​។

ចំណុច​លេចធ្លោ​មួយចំនួន​ទៀត​មានដូចជា ផ្នែក​ខាងមុខ​ដ៏ស្រស់​សង្ហា បំពាក់​ដោយ​ម៉ាស៊ីន ម៉ាស៊ូត ៤ ​ស៊ីឡាំង OM 654 ម៉ូដែល V250 កម្លាំង 211hp ជាមួយ​នឹង​ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធ​ជំនួយ​ទំនើប​ចុងក្រោយ​បំផុត​។ រថយន្ត V-Class ទទួល​បាន​ចំណាត់ថ្នាក់​ផ្កាយ​ ៥ ពេញលេញ​បន្ទាប់ពី​ការធ្វើ​តេស្ត​ដោយ​ស្តង់ដា Euro NCAP​។

រថយន្ត V-Class មកពី​ក្រុមហ៊ុន AMG កំពុង​កា្លយ​ជា​រថយន្ត​ដែល​លក់ដាច់​បំផុត​របស់​ក្រុមហ៊ុន​ស្តារ​អូតូ ដោយសារ​តែ​វា​ជា​រថយន្ត​ប្រណីត​មាន​សុវត្ថិភាព​ខ្ពស់ រូបរាង​ដ៏ស្រស់​សង្ហា និង​ពោរពេញ​ដោយ​ថាមពល​។

លោក​ ចាន់ថា ​បន្ថែមថា​៖ «​នៅពេល​អ្នកទិញ​រថយន្ត Mercedes ពី​ក្រុមហ៊ុន ស្តារ អូតូ នោះ​អ្នកនឹង​ទទួល​បាន​ឡាន​ដ៏ប្រណីត​ជាមួយ​នឹង​តម្លៃថោក​ជាង​គូប្រជែង​របស់​យើង ហើយ​សូម្បីតែ​ទិញ​ពី​ទីផ្សារ​ខាងក្រៅ​។ រថយន្ត​ដែល​ទិញ​ពី​ក្រុមហ៊ុន ស្តារ អូតូ ត្រូវបាន​ធានាថា​ជា​រថយន្ត​ Mercedes ល្អ​ពិតប្រាកដ​។ រថយន្ត V-Class គឺជា​រថយន្ត​ដ៏ស័ក្តិសម​បំផុត​សម្រាប់​ក្រុមគ្រួសារ​ និង​សម្រាប់​ការប្រើប្រាស់​លក្ខណៈ​អាជីវកម្ម​»៕

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។