The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Nissan Connect A-IVI

Nissan Connect A-IVI

Content image - Phnom Penh Post

Nissan Connect A-IVI

ក្រុមហ៊ុន​នីសាន់​បាន​គិតគូរ​យ៉ាងខ្លាំង​អំពី​សុវត្ថិភាព និង​អត្ថប្រយោជន៍​ដែល​រថយន្ត​នីសាន់​ម៉ូដែល NAVARA Premium Plus ផ្តល់​ជូន​ជាមួយ​នឹង​ប្រព័ន្ធ​បំផ្លាស់ទី​ឆ្លាតវៃ​របស់​នីសាន់ Nissan Intelligent Mobility (N.I.M.)​។ បច្ចុប្បន្ន រថយន្ត​ថ្មី​ដ៏ប្រណីត​នេះ​ត្រូវ​បាន​បន្ថែម​ជាមួយ​នឹង​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​អេក្រង់​ទំហំ​ ៨ ​អ៊ិញ* ដែល​ជួយ​សម្រួល​ដល់​ការបញ្ជា​សំឡេង​ជាមួយ​នឹង​​ស្មាតហ្វូន​របស់​លោកអ្នក (Apple CarPlay) ដែល​ជា​ការបន្ថែម​ ដើម្បី​ធ្វើឲ្យ​ការបើកបរ​កាន់តែ​មាន​ផាសុកភាព​។ ការរចនា​ប្រព័ន្ធ​ភ្ជាប់ Nissan Connect A-IVI ដ៏ប្រណីត​គឺ​មាន​លក្ខណៈ​ទាក់ទាញ​ដែល​មាន​ក្រាហ្វិក​ដ៏ល្អ​ឥតខ្ចោះ​ជួយ​បង្កើន​រូបរាង​រថយន្ត​ដ៏ប្រណីត​នេះ​ឲ្យ​មើល​ទៅ​កាន់តែ​មាន​ភាពទាក់ទាញ​។ ការប្រើប្រាស់​ដោយ​គ្រាន់​តែ​ចុច​អេក្រង់​មាន​ល្បឿន​លឿន ងាយស្រួល​បំផុត​សម្រាប់​អ្នក​បើកបរ​ប្រើប្រាស់​។ អេក្រង់​មាន​ក្រាហ្វិក​ចុច​ដែល​អ្នកប្រើប្រាស់​អាច​ប្ដូរ​បាន​យ៉ាង​ងាយស្រួល​តាម​ការចង់​បាន​។

ប្រព័ន្ធ​ភ្ជាប់​របស់​នីសាន់ Alliance In-Vehicle Entertainment (A-IVI) លោកអ្នក​អាច​ជ្រើសរើស​កម្មវិធី (app) តាមរយៈ​ស្មាតហ្វូន​ទាក់ទង​នឹង​ព័ត៌មាន​ចរាចរណ៍ សុវត្ថិភាព និង​កម្មវិធី​ច្រើន​ផ្សេងទៀត​ជាមួយ​នឹង​រថយន្ត​របស់​លោក​អ្នក​ដោយ​ភ្ជាប់​ខ្សែ USB​។

Content image - Phnom Penh Post

១.​ផែនទី​រស់​រវើក​ដែល​អាច​មើលឃើញ​ដំណើរ​ចរាចរណ៍​បាន​យ៉ាង​ច្បាស់ (​លោកអ្នក​អាច​ប្រើ​កាយវិការ​ច្រើន​បែប​ដើម្បី​ពង្រីក និង​បង្រួម​)​។

២.​ប្រើ​សំឡេង​បញ្ជា​ដើម្បី​ស្វែងរក​ព័ត៌មាន​តាមរយៈ​អេក្រង់​ផ្តល់ព័ត៌មាន (​ឬ​គ្រាន់តែ​ចុច​ពាក្យ ​type-away)​។

៣.​ដាក់​បញ្ជី​ឈ្មោះ​បទចម្រៀង​ទាំងអស់​របស់​លោក​អ្នក​រួមបញ្ចូល​ទាំង​សេវា​អ៊ីនធឺណិត​ដោយ​​គ្រាន់តែ​ចុច​ទៅ​លើ​អេក្រង់​ផ្តល់​ព័ត៌មាន​ក្នុង​រថយន្ត​របស់​លោក​អ្នក​ប៉ុណ្ណោះ​។

៤.​ផ្តល់​ភាពងាយស្រួល​ពេល​និយាយ​ទូរស័ព្ទ​ដោយ​មិនចាំបាច់​កាន់​ទូរស័ព្ទ​នោះ​ទេ លោកអ្នក​ គ្រាន់តែ​ប្រើ​សំឡេង​បញ្ជា​ជា​ការស្រេច​។

៥.​អនុញ្ញាត​ឲ្យ​សំឡេង​បញ្ជា​អាន​សារ​ដែល​ផ្ញើ​ចូលក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​របស់​លោកអ្នក ​និង​ឆ្លើយតប​។

៦.​ប្រើ​សំឡេង​ដើម្បី​ស្វែងរក​ប៉ុស្តិ៍​វិទ្យុ​ដែល​លោកអ្នក​ចូលចិត្ត​។

៧.​អេក្រង់​ផ្តល់​ព័ត៌មាន​អាច​កំណត់​តាម​ការចង់​បាន​របស់​អ្នកប្រើប្រាស់​។

លោកអ្នក​អាច​ទៅ​កាន់​សាល​តាំង​បង្ហាញ​រថយន្ដ Nissan ណា​មួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ធ្វើការ​បើកបរ​សាកល្បង និង​កក់​៕

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត Nissan គ្រប់​ម៉ូដែល​នៅក្នុង​ប្រទេស​កម្ពុជា លោកអ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ក្រុមហ៊ុន​នីសាន់ www.nissan.com.kh ឬ​តាមដាន​ទំព័រ​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន Nissan fb.com/CambodiaNissan/៕

អត្ថបទគួរចាប់អារម្មណ៍