The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Nissan Urvan ជា​ជម្រើស​ដ៏ល្អ​បំផុត​របស់​អតិថិជន

Nissan Urvan ជា​ជម្រើស​ដ៏ល្អ​បំផុត​របស់​អតិថិជន

Content image - Phnom Penh Post

Nissan Urvan ជា​ជម្រើស​ដ៏ល្អ​បំផុត​របស់​អតិថិជន

ក្រុមហ៊ុន Nissan មាន​ប្រវត្តិសាស្ត្រ​យូរលង់​មក​ហើយ​នៅក្នុង​​ការផលិត​រថយន្ត​ស៊េរី Van ដូច្នេះ​រថយន្ត​ម៉ូដែល Urvan ដ៏ថ្មី​សន្លាង​នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​នោះទេ​។ រថយន្ត Urvan ជំនាន់​ទី​ ១ ​ត្រូវ​បាន​ផលិត​ឡើង​តាំងពី​ឆ្នាំ​ ១៩៧៣ មក​ម្ល៉េះ ហើយ​វា​មាន​វត្តមាន​ចាប់​តាំងពី​ពេល​នោះ​មក​ដែល​នេះ​គឺជា​ការបញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ឥតឈប់ឈរ​របស់​ក្រុមហ៊ុន Nissan ។

ក្រុមហ៊ុន​នីសាន់​បាន​ខិតខំ​អភិវឌ្ឍ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខណពិសេស និង​សមត្ថភាព​របស់​រថយន្ត Urvan ឲ្យ​កាន់តែ​ទំនើប និង​ទាន់​សម័យ​អស់​រយៈពេល​ជាង​ ៣០ ​ឆ្នាំ​មក​ហើយ​។ ជា​លទ្ធផល​គឺ​ការផលិត​រថយន្ត​ដ៏ប្រណីត​ប្រើប្រាស់​បាន​ច្រើន​យ៉ាង​គួរ​ឲ្យ​ជឿ​ទុកចិត្ត និង​ល្អ​ឥតខ្ចោះ​ដែល​យើង​លើក​យក​មក​បង្ហាញ​នៅក្នុង​ថ្ងៃនេះ​។

នាំចូល និង​ចែកចាយ​ផ្តាច់​មុខ​ដោយ​ក្រុមហ៊ុន Tan Chong Motors រថយន្ត Urvan នេះ​ជា​ម៉ូដែល​ថ្មី​ចុងក្រោយ​បំផុត​ជំនាន់​ទី​ ៥ របស់​រថយន្ត​នីសាន់​។ ម៉ូដែល​នេះ​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ប្រើប្រាស់​ផ្នែក​អាជីវកម្ម និង​ជំនួញ​ច្រើន​ជាង​ការប្រើប្រាស់​សម្រាប់​ដំណើរ​កម្សាន្ត​។ ដូច្នេះ​ហើយ​រថយន្ត​នេះ​គឺ​ទទួល​បាន​ការជឿជាក់ និង​ពេញនិយម​បំផុត​ពី​អតិថិជន​។

លក្ខណ​ពិសេស​ដ៏យូរលង់​របស់​រថយន្ត​នីសាន់​ម៉ូដែល Urvan ត្រូវ​បាន​គេ​ស្គាល់​ថា ជា​រថយន្ត​ដែល​មាន​ទំហំ​ធំ​ទូលាយ​ជាមួយ​នឹង​ការរចនា​ផ្ទៃ​ខាងក្នុង​ល្អឥតខ្ចោះ​។ ក្រៅពី​មាន​ទំហំ​ធំ​ទូលាយ​ហើយ ក្រុមហ៊ុន​នីសាន់​ក៏​មាន​ផ្តល់​ជូន​នូវ​លក្ខណពិសេស​ជាច្រើន​ទៀត​ដល់​ម្ចាស់​រថយន្ត​ម៉ូដែល​នេះ​ដើម្បី​ទទួល​បាន​នូវ​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់​។

Content image - Phnom Penh Post
ម៉ាស៊ីន​ខ្លាំង ចង្កឹះ​លេខ​ដៃ​អ្នក​បើកបរ​ងាយស្រួល​គ្រប់គ្រង​រថយន្ត​។ photos supplied

រថយន្ត Urvan គឺជា​រថយន្ត​ដ៏ប្រណីត​ដែល​អាច​បំពេញ​មុខងារ​បាន​ច្រើន​យ៉ាង និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ការបើកបរ​គ្រប់​កាលៈទេសៈ ហើយ​វា​ក៏​ជា​មោទនភាព​មួយ​របស់​ក្រុមហ៊ុន Nissan ដែរ​។

ក្រុមហ៊ុន Nissan បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការរចនា​ម៉ូដែល​រថយន្ត Urvan នេះ​ឡើង ហើយ​វា​មិន​គ្រាន់​តែ​ផ្តល់​នូវ​ទំនុកចិត្ត និង​សុវត្ថិភាព​ដល់​អតិថិជន​របស់​ខ្លួន​នៅក្នុង​ឆ្នាំ​​ ២០១៩ ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន Nissan ថែម​ទាំង​បាន​ផ្តល់​ជូន​នូវ​ការ​រចនា​ថ្មី​ដ៏ប្រណីត​បំផុត​ដែល​ធ្វើឲ្យ​វា​ក្លាយ​ជា​រថយន្ត​ដែល​ល្អ​ឥតខ្ចោះ​។

ការរចនា​មួយ​ចំនួន​ត្រូវ​បាន​កែប្រែ​ដើម្បី​បន្ថែម​សោភណភាព​ដល់​រថយន្ត​នេះ​ឲ្យ​មើល​ទៅ​កាន់តែ​ទំនើប​ទ្វេដង និង​ផ្តល់​ភាពស្រស់​ស្រាយ​ដល់​អ្នក​ដំណើរ​។ មាន​ការកែប្រែ​មួយ​ចំនួន​នៅ​ផ្នែក​ខាង​ក្រៅ​រថយន្ត Urvan រួមមាន ប៉ាណារាង V-motion ដែល​ជា​រចនាបថ​ថ្មី រាង​អក្សរ V ដ៏ពិសេស ភ្លើង​ដឺមី​ជា​អំពូល​រាង​កោង​ដ៏ស្រស់ស្អាត អម​ជាមួយ​អំពូល​ភ្លើង​ល្អឥតខ្ចោះ ទាំង​អំពូល​ភ្លើង​ខាង​មុខ​និង​ខាងក្រោយ​ដែល​ផ្តល់​សោភណភាព​កាន់តែ​ស្រស់ស្អាត​បន្ថែម​ទៀត​ដល់​រថយន្ត​ដ៏ប្រណីត​នេះ​។

គោលបំណង​ចម្បង​នៃ​ការចនា​ចង្កៀង​មុខ​ធំ​នឹង​ស្រស់ស្អាត​នេះ​គឺ​ក្រុមហ៊ុន Nissan ​គិតគូរ​ខ្ពស់​អំពី​បញ្ហា​សុវត្ថិភាព​របស់​អ្នក​ដំណើរ​។ ចង្កៀង​មុខ​ដ៏ស្រស់ស្អាត​នេះ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន ពិសេស​សម្រាប់​ការបើកបរ​លើផ្លូវ​ងងឹត​ដែល​គ្មាន​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ដូច្នេះ​អំពូល​ភ្លើង​រាង​កោង​ដ៏ស្រស់ស្អាត​នេះ​វា​ធ្វើឲ្យ​ការបើកបរ​ពេល​យប់​កាន់តែ​មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ខ្ពស់​។

ផ្ទៃ​ខាងក្នុង​នៃ​រថយន្ត Urvan ក៏​ទទួល​បាន​ការគិតគូរ​យ៉ាងល្អិតល្អន់​ពី​ក្រុម​អ្នក​រចនា​ និង​វិស្វករ​របស់​ក្រុមហ៊ុន​នីសាន់​ផង​ដែរ​។

កៅអី​នៅ​ជួរ​ទី​ ៥ ​អាច​បត់​បាន ដូច្នេះ​វា​មាន​ទំហំ​ធំ​ទូលាយ​ដែល​អាច​ដាក់​អីវ៉ាន់​របស់​អ្នក​ដំណើរ​បាន​ច្រើន​។

Content image - Phnom Penh Post
ផ្ទៃ​ខាង​ក្នុង​ធំ​ទូលាយ កៅអី​អាច​បត់​បាន​ងាយស្រួល​ចេញ​ចូល និង​ដាក់​អីវ៉ាន់​បាន​ច្រើន​។ photos supplied

រថយន្ត Urvan គឺ​សមស្រប​ និង​ផ្តល់​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​ការប្រើប្រាស់​ផ្នែក​អាជីវកម្ម​។ វា​ជា​ប្រភេទ​រថយន្ដ​ដែល​មាន​ទំហំ​ធំ​ទូលាយ អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ច្រើន​នាក់​នឹង​ផ្ទុក​អីវ៉ាន់​បាន​ច្រើន​ដែល​ងាយស្រួល​បំផុត​សម្រាប់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

រថយន្ត​ដ៏ប្រណីត​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​រហូត​ដល់​ ១៥ ​នាក់​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត 2.5 L VGS Turbo Intercooler កម្លាំង​បង្វិល​ជុំ​ដ៏ខ្លាំង​សម្រាប់​ការបង្កើន​ល្បឿន​ដ៏មាន​ប្រសិទ្ធភាព​។ រថយន្ត Urvan ជា​រថយន្ត​ដែល​សមស្រប​បំផុត​សម្រាប់​ការដឹក​ជញ្ជួន​។ វា​ផ្តល់​នូវ​មុខងារ​ដ៏ល្អ​ឥតខ្ចោះ និង​មាន​សុវត្ថិភាព​បំផុត ការបើកបរ​ស្ងប់ស្ងាត់​ល្អ​ទទួល​បាន​ការជឿជាក់​ពី​អ្នកដំណើរ​គ្រប់រូប​ដោយសារ​បច្ចេកវិទ្យា​ប្រេងឥន្ធនៈ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​។

អ្វី​ដែល​កាន់តែ​ពិសេស​សម្រាប់​អ្នក​ដំណើរ​ទៀត​នោះ​គឺ រថយន្ត Urvan នេះ​មាន​ទ្វារ​រុញ​ពី​ចំហៀង​ធំ​ទូលាយ​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ដំណើរ​ចេញ​ចូល​ក្នុង​រថយន្ត​។ ផ្ទៃ​ខាងក្នុង​រថយន្ត​ធំ​ទូលាយ អ្នកដំណើរ​ទាំងអស់​អាច​អង្គុយ​ដោយ​ស្រួល​ជាមួយ​នឹង​ម៉ាស៊ីន​ត្រជាក់​សាយភាយ​ពេញ​តួ​រថយន្ត មិន​ថា​ធ្វើដំណើរ​ក្រោម​អាកាសធាតុ​ក្តៅ​ ឬ​ឆ្ងាយ​ប៉ុនណា​ក៏​អ្នក​ដំណើរ​ទាំងអស់​នៅ​តែ​ទទួល​បាន​ការធ្វើ​ដំណើរ​មួយ​ដ៏មាន​ផាសុកភាព​បំផុត​។ ហើយ​កៅអី​នីមួយៗ​ក៏​មាន​ខ្សែក្រវាត់​សម្រាប់​ការពារ​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​ទាំងអស់​ផង​ដែរ​។

ដំបូល​រថយន្ត​ខ្ពស់​ធ្វើឲ្យ​រថយន្ត​កាន់តែ​មាន​លក្ខណៈ​ធំ​ទូលាយ​រាល់​កៅអី​នីមួយៗ​មាន​កន្លែង​ដាក់​កែវ​ទឹក និង​សម្ភារ​តាម​កន្លែង​រៀងៗ​ខ្លួន ដែល​កាន់​តែ​មាន​ភាពងាយស្រួល​បន្ថែម​ទៀត​ដល់​អ្នកដំណើរ​គ្រប់រូប ហើយ​កន្លែង​ដាក់​ជើង​មាន​ក៏​មាន​ទំហំ​ធំ​ទូលាយ ដែល​ធ្វើឲ្យ​អ្នក​ដំណើរ​កាន់តែ​មាន​ភាពងាយស្រួល ជាពិសេស​នៅ​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។

សម្រាប់​អ្នកបើកបរ​រថយន្ត Urvan វិញ​គឺ​រថយន្ត​នេះ​មាន​អេក្រង់​ទំហំ 3.5 អ៊ិញ មាន​មុខងារ​ច្រើន​យ៉ាង​ដែល​ផ្តល់​រាល់​ព័ត៌មាន​ដល់​អ្នក​បើកបរ​ឲ្យ​បាន​ដឹង​ទាន់​ពេលវេលា ហើយ​ព័ត៌មាន​អំពី​ប្រសិទ្ធភាព​នៃ​ប្រេងឥន្ធនៈ​ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​តាមរយៈ​កុងទ័រ​ចង្អុល​បង្ហាញ​ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា ការបើកបរ​រថយន្ត Urvan នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

ចំពោះ​វិធានការ​ការពារ​សុវត្ថិភាព​នៅ​ក្នុង​រថយន្ត Urvan វិញ គឺ​ក្រុមហ៊ុន Nissan ខិតខំ​ប្រឹងប្រែង និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​។ ជាមួយ​នឹង​បច្ចេកវិទ្យា Defogging កញ្ចក់​ទាំងអស់​ត្រូវ​បាន​រចនា​ឡើង​ជាមួយ​នឹង​គុណភាព​ខ្ពស់ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា អ្នកបើកបរ​អាច​មើលឃើញ​ផ្លូវ​បាន​យ៉ាង​ច្បាស់​។

មាន​បំពាក់​ដោយ​ពោង​សុវត្ថិភាព (SRS) ដើម្បី​ការពារ និង​ធានា​សុវត្ថិភាព​ដល់​អ្នកដំណើរ​ទាំងអស់​ដែល​ជិះ​រថយន្ត Urvan ។ ម្យ៉ាង​វិញ​ទៀត​ប្រព័ន្ធ ABS គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ដែល​វា​ជួយ​ការពារ​ភាព​សឹក​ស្បែក ហ្វ្រាំង​នឹង​ដើម្បី​ទប់​លំនឹង​រថយន្ត​នៅពេល​ជាន់​ហ្វ្រាំង​បន្ទាន់​ក្នុង​ស្ថានការណ៍​អាសន្ន​អ្វី​មួយ​។

ក្រៅពី​បំពាក់​ដោយ​ប្រព័ន្ធ​ហ្វ្រាំង ABS នេះ​ហើយ រថយន្ត Urvan ក៏​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ជំនួយ​ហ្វ្រាំង (BA) ថែម​ទៀត​។ ការដាក់បញ្ចូល​ប្រព័ន្ធ​ទាំង​ ២ ​នេះ​គឺ​ដើម្បី​ផ្តល់​ការការពារ​សុវត្ថិភាព​ទ្វេដង​ក្នុង​ករណី​រថយន្ត​បាត់បង់​ការគ្រប់គ្រង​។ ប្រព័ន្ធ ABS នេះ​វា​ជួយ​ទប់​លំនឹង​មិន​ឲ្យ​រអិល​ក្នុង​ករណី​អាសន្ន​ដែល​ជាន់​ហ្វ្រាំង​បន្ទាន់ ចំណែកឯ​ប្រព័ន្ធ BA វិញ​គឺ​វា​ជួយ​បង្កើន​ប្រសិទ្ធភាព​ហ្វ្រាំង​នៅក្នុង​ស្ថានភាព​បន្ទាន់​ផ្សេងៗ​។

ជា​ការពិត​ណាស់​បញ្ហា​សុវត្ថិភាព​ត្រូវ​បាន​គិតគូរ​ខ្ពស់​បំផុត​នៅ​ពេញ​តួ​រថយន្ត Urvan នេះ ប៉ុន្តែ​តំបន់​ដែល​ងាយ​រង​ការ​ប៉ះ​ទង្គិច​ត្រូវ​បាន​ក្រុមហ៊ុន​រចនា​ឡើង​ជាពិសេស​។ តំបន់​ខាង​មុខ​នៃ​រថយន្ត Urvan ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​ ឬ​ដើម្បី​សម្រាល​ការប៉ះទង្គិច​ឲ្យ​នៅ​តិច​បំផុត​។

សុវត្ថិភាព ផាសុកភាព ការជឿ​ទុកចិត្ត និង​ការចនា​ផ្នែក​ខាងក្រៅ​ដ៏ល្អ​ឥតខ្ចោះ​គឺ​មាន​ន័យ​ថា រថយន្ត Nissan Urvan នេះ​ជា​រថយន្ត​ដ៏ប្រណីត​ដែល​ពិបាក​នឹង​រក​គូប្រជែង​បំផុត​។

លក្ខណពិសេស​នៃ​ស្តង់ដា​សុវត្ថិភាព​គឺជា​ទំនុកចិត្ត​ខ្ពស់​បំផុត​របស់​អតិថិជន​ដែល​ប្រើប្រាស់​រថយន្ត Urvan ដ៏ប្រណីត​នេះ ពីព្រោះ​វា​ជា​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ កម្លាំង​បង្វិល​ជុំ​ខ្លាំង​ផ្តល់​ជូន​នូវ​មុខងារ​ច្រើន​យ៉ាង​ល្អ​ឥតខ្ចោះ សន្សំសំចៃ​ប្រេង​បាន​ច្រើន ការបើកបរ​ស្ងប់ស្ងាត់​ល្អ ផ្តល់​សុវត្ថិភាព​ខ្ពស់​បំផុត​ដល់​អ្នក​ដំណើរ ដូច្នេះ​វា​ជា​រថយន្ត​នៃ​ជម្រើស​របស់​អតិថិជន និង​អ្នក​ដំណើរ​គ្រប់​រូប​៕

អត្ថបទគួរចាប់អារម្មណ៍