The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Tiguan Allspace ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ដំណើរ​បាន​គ្រប់​ពេលវេលា

Tiguan Allspace ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ដំណើរ​បាន​គ្រប់​ពេលវេលា

Content image - Phnom Penh Post

Tiguan Allspace ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ដំណើរ​បាន​គ្រប់​ពេលវេលា

ធ្វើដំណើរ​ជាមួយ​រថយន្ត Tiguan Allspace ស៊េរី​ថ្មី​ដ៏ទំនើប​នេះ លោកអ្នក​នឹង​ទទួល​បទពិសោធ​ដ៏អស្ទារ្យ​ជា​រថយន្ត​ដ៏ទាក់ទាញ ទាន់សម័យ និង​មាន​ទំហំ​ធំ​ទូលាយ​ងាយស្រួល​ធ្វើ​ដំណើរ​កម្សាន្ត​បាន​គ្រប់​ពេលវេលា​។

ផ្នែក​ខាង​ក្រៅ​នៃ​រថយន្ត Tiguan Allspace ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាព​ទាក់ទាញ ហើយ​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប ចង្កៀង​មុខ LED ជាមួយ​មុខងារ​បិទ​បើក​ស្វ័យប្រវត្តិ និង​ភ្លើង​រត់​ជុំវិញ​។ ចង្កៀង​ខាង​ក្រោយ​បំពាក់​ដោយ​អំពូល LED អំពូល​ភ្លើង​មុខ​ភ្លឺ​អូតូ និង​មាន LED ជុំវិញ​ ព្រម​ទាំង​ភ្លើង​ជំនួយ​ពេល​បត់​។

រថយន្ត​ដ៏ទំនើប​នេះ​ផ្តល់​ជូន​នូវ​ជម្រើស​ជាច្រើន​សម្រាប់​ប្រើប្រាស់​ជាមួយ​នឹង​បច្ចេកវិទ្យា​ទំនើប​មាន​ភាពងាយស្រួល មិន​ស្មុគស្មាញ​។ សេវាកម្ម​ទាំងនេះ​ក៏​អាច​ជួយ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ផងដែរ​។ នៅក្នុង​ករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ជាយថាហេតុ ពោង​ខ្យល់​សុវត្ថិភាព​នឹង​ជួយ​ការពារ​ការប៉ះទង្គិច ហើយ​ប្រព័ន្ធ​នឹង​បញ្ជូន​ទិន្នន័យ​របស់​រថយន្ត និង​ទីតាំង​ទៅ​កាន់​មជ្ឈមណ្ឌល Call Centre អាសន្ន​របស់​ក្រុមហ៊ុន Volkswagen ។

លើស​ពី​នេះ​ក៏​មាន​កាមេរ៉ា​ចាប់​យក​បរិវេណ​ជុំវិញ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការបញ្ជារ​យានយន្ត​កាន់តែ​មាន​សុវត្ថិភាព​។ កាមេរ៉ា​ ៤ ​បញ្ជូន​ទិដ្ឋភាព​ជុំវិញ​រថយន្ត​ទៅ​កាន់​អេក្រង់ ផ្តល់​ព័ត៌មាន Infotainment ។

ហើយ​ក៏​អនុញ្ញាត​ឱ្យ​អ្នក​បើកបរ​អាច​មើលឃើញ​ទិដ្ឋភាព​នៅ​តាម​ផ្លូវ ដែល​ពេល​ខ្លះ​ទីតាំង​អង្គុយ​របស់​អ្នក​បើកបរ​ពិបាក​មើល ដូច្នេះ​ហើយ​កាមេរ៉ា​នេះ​ធ្វើ​ឲ្យ​អ្នក​បើកបរ​អាច​មើលឃើញ​ទិដ្ឋភាព​ជុំវិញ​រថយន្ត Volkswagen របស់​លោក​អ្នក​បាន​យ៉ាង​ងាយស្រួល​ដែល​ជួយ​សម្រួល​បាន​យ៉ាង​ច្រើន​ជាពិសេស​នៅពេល​លោកអ្នក​បើកបរ​លើ​ផ្លូវ​ពិបាក​។

Content image - Phnom Penh Post

ពេល​ខ្លះ​លោកអ្នក​កាន់​អីវ៉ាន់​ច្រើន ពិបាក​ទុកដាក់​ពេល​បើក​ឃ្លុប​រថយន្ត​ខាងក្រោយ ប៉ុន្តែ​ជាមួយ​រថយន្ត Tiguan Allspace ដ៏ទំនើប​នេះ​លោកអ្នក​អស់​កង្វល់​ទៀត​ហើយ ពីព្រោះ​ឃ្លុប​ដាក់​អីវ៉ាន់​ខាង​ក្រោយ​មាន​ទំហំ ១,៧៧៥ លីត្រ និង​មាន​ពិល​ជំនួយ លោកអ្នក​អាច​បើក​ឃ្លុប​បាន​ដោយ​គ្រាន់តែ​ធ្វើ​កាយវិការ​លើកជើង​ប៉ុណ្ណោះ​នោះ​ឃ្លុប​នឹង​បើក​ដោយ​ស្វ័យប្រវត្តិ​។

ម៉ាស៊ីន​សាំង 2.0L ដ៏មាន​ថាមពល​របស់​រថយន្ត Tiguan Allspace ជាមួយ​នឹង​បច្ចេកវិទ្យា 4MOTION ធ្វើឲ្យ​លោកអ្នក​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ និង​គ្រប់ពេលវេលា​។ ប្រអប់​លេខ ៧ លេខ​អូតូ កង់​ទំហំ ១៩ អ៊ិញ ប្រេងឥន្ធនៈ​7.3/100km ការបង្កើន​ល្បឿន ០-100km/h 5.2 វិនាទី​។

មិន​តែ​ប៉ុណ្ណោះ​មាន​បំពាក់​ដោយ​ប្រព័ន្ធ ត្រួតពិនិត្យ​សម្ពាធ​ខ្យល់​សម្បក​ដោយផ្ទាល់​មាន​បន្ទះ​ការពារ​ថ្ម​ផ្នែក​ខាង​មុខ​ និង​ខាងក្រោម​មាន​ជម្រើស​បើកបរ​តាម​ស្ថានភាព​ផ្លូវ​មាន​ ៤ ​របៀប​។ ដៃចង្កូត​មាន​មុខងារ​ច្រើន ស្រោប​ដោយ​ស្បែក​ជាមួយ​ប្រព័ន្ធ​បញ្ជា​។ ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ ៣ ​ទីតាំង​ កៅអីអង្គុយ​ចំនួន​ ៧ កៅអី​ជួរ​ទី​ ៣ ​អាច​បត់​បាន​។

អ្វី​ដែល​កាន់តែ​អស្ទារ្យ​ទៀត​នោះ​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​ដែល​មាន​ដូចជា​ប្រព័ន្ធ​សំឡេង​រោទ៍​ការពារ​ការ​លួច និង​ការ​សណ្តោង ប្រព័ន្ធ​ហ្វ្រាំង ABS ពោង​សុវត្ថិភាព​ចំនួន​ ៩ ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​ដោយ​អេឡិចត្រូនិក (ESC) ប្រព័ន្ធ​ជំនួយ​ឡើង​ចំណោត (HSA) ប្រព័ន្ធ​ជំនួយ​ចុះ​ចំណោត (DAC) និង​បច្ចេកវិទ្យា​កំណត់​ល្បឿន​ក្នុង​ការបើកបរ​ជាដើម​។

រថយន្ត Tiguan Allspace ស៊េរី​ដ៏ទំនើប​នេះ​មាន​លក្ខណពិសេស​ជាច្រើន​ទាំង​ប្រណីតភាព និង​សុវត្ថិភាព​ដែល​ធ្វើឲ្យ​រថយន្ត​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ប្រាថ្នា​ចង់​បាន​រថយន្ត​ដែល​ពោរពេញ​ដោយ​ភាព​ឥតខ្ចោះ​៕

អត្ថបទគួរចាប់អារម្មណ៍