The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Traum Seek 5 រថយន្ត SUV ស៊េរី​ថ្មី​ដ៏ប្រណីត

Traum Seek 5 រថយន្ត SUV ស៊េរី​ថ្មី​ដ៏ប្រណីត

Content image - Phnom Penh Post

Traum Seek 5 រថយន្ត SUV ស៊េរី​ថ្មី​ដ៏ប្រណីត

ជាមួយ​នឹង​ការឌីហ្សាញ​ថ្មី​ដ៏ប្រណីត​អាច​និយាយ​បាន​ថា​រថយន្ត Traum Seek 5 ជា​ម៉ាក​រថយន្ត​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​ជាមួយ​ទំហំ​ធំ​ទូលាយ​ដែល​មាន​បណ្តាយ 4771 មិល្លីម៉ែត្រ ទទឹង 1859 មិល្លីម៉ែត្រ និង​កម្ពស់ 1735 មិល្លីម៉ែត្រ ចំណែកឯ​ចន្លោះ​កង់ 2800 មិល្លីម៉ែត្រ​។

អ្វី​ដែល​ទាក់ទាញ​ខ្លាំង​នៃ​រថយន្ត Traum Seek 5 ដ៏ប្រណីត​នេះ​គឺ​តួ​រថយន្ត​រឹងមាំ​ប្រកប​ដោយ​ផាសុកភាព​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​មាន​សុវត្ថិភាព​ខ្ពស់ រូបរាង​ដ៏ស្រស់​សង្ហា ចង្កៀង​មុខ LED យ៉ាន់ស្ព័រ​រឹងមាំ​ដែល​ជា​ការរចនា​ល្អ​ឥត​ខ្ទោះ​។

ផ្ទៃ​រថយន្ត​មាន​ទំហំ​ធំ​ទូលាយ​បំពាក់​ដោយ​កៅអី​ ៣ ​ជួរ​ដែល​អាច​ផ្ទុក​អ្នកដំណើរ​បាន​ ៧ ​នាក់​។ លើសពី​នេះ​ទៀត​វា​បំពាក់​ដោយ​ឧបករណ៍​ឌីជីថល​ដ៏ទំនើប និង​ពេញលេញ​ជាមួយ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន និង​កម្សាន្ត touch screen ទំហំ 10.25 អ៊ិញ​ដែល​អាច​ស្គាល់​តាមរយៈ​កាយវិការ​របស់​អ្នកប្រើប្រាស់​។

ស្រដៀង​រថយន្ត Traum S70 ដែរ​រថយន្ត Traum Seek 5 នេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន turbo 1.5 លីត្រ​ជាមួយ 139 hp / 103 kW និង ម៉ាស៊ីន atmospheric 1.8-liter ។ ម៉ាស៊ីន​ទាំង​ ២ ​នេះ​ផ្តល់​ថាមពល​ខ្លាំង​ទាំង​សម្រាប់​លេខ​ដៃ និង​លេខ​អូតូ​។

លើស​ពី​នេះ​ទៀត​រថយន្ដ Traum Seek 5 នឹង​ធ្វើឲ្យ​លោកអ្នក​រីករាយ​ជាមួយ​នឹង​ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​ប៊ូតុង​ដំណើរការ​ម៉ាស៊ីន ប្រព័ន្ធ​​ហ្វ្រាំង​គ្រាអាសន្ន កាមេរ៉ា​ជុំវិញ យ៉ាន់ស្ព័រ​ ១៨ អ៊ិញ ប្រព័ន្ធ​សំឡេង និង​លក្ខណពិសេស​ជាច្រើន​ទៀត​។

Content image - Phnom Penh Post

មាន​រថយន្ត​ស៊េរី SUVs ជាច្រើន​ប្រភេទ ប៉ុន្តែ​អ្វី​ដែល​សំខាន់​សួរថា តើ​រថយន្ត SUV ប្រភេទ​ណា​ដែល​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​យុវវ័យ​បាន​? ច្បាស់​ណាស់​គឺ​រថយន្ត​ដែល​ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​ប្រណីតភាព សុវត្ថិភាព មាន​ភាពធន់ រឹងមាំ និង​ផាសុកភាព​ខ្ពស់​។ ដូច្នេះ​រថយន្ត Traum Seek 5 ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​យុវវ័យ ពីព្រោះ​ទាំង​រូបរាង កម្លាំង និង​ភាពទាក់ទាញ​គឺ​ល្អឥតខ្ចោះ​។

រថយន្ត Traum Seek 5 ប្រភេទ SUV នេះ​មាន​ ៧ ​កៅអី ៣ ​ជួរ (២ + ៣ + ២) ដែល​បំពាក់​ដោយ​ឧបករណ៍​គ្រប់គ្រង​សីតុណ្ហភាព កៅអី​អ្នកបើកបរ និង​កៅអី​អ្នកដំណើរ​អាច​សេរ៉េ​បាន​ដោយ​ងាយស្រួល​បន្ថែម​ជាមួយ​បច្ចេកវិទ្យា​ទំនើប​។

ផ្ទៃ​ខាងក្នុង​មាន​ទំហំ​ធំ​ទូលាយ​ត្រូវ​បាន​តុបតែង​យ៉ាង​ស្រស់ស្អាត ធ្វើឲ្យ​ការបើកបរ​មាន​ផាសុកភាព ទាំង​សម្រាប់​អ្នកបើកបរ​ និង​អ្នកដំណើរ ទោះ​ធ្វើ​ដំណើរ​ឆ្ងាយ​ប៉ុណ្ណា​។ លើស​ពី​នេះ​ទៀត​មាន​ភ្លើង​បំភ្លឺ​នៅ​ផ្ទៃ​ខាងក្នុង​ដែល​បង្កើន​បទពិសោធ​ដល់​ការបើកបរ​ពេលយប់​កាន់តែ​ស្រស់ស្រាយ​។

រថយន្ត Traum Seek 5 គឺជា​រថយន្ត​ដ៏ឆ្លាត​វៃ​បំពាក់​ដោយ​បច្ចេកវិទ្យា​ដ៏មាន​ប្រសិទ្ធភាព​ដែល​ជួយ​សន្សំសំចៃ​ប្រេង​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង​។ ប្រព័ន្ធ​ផ្តល់​ពត៌មាន​ស្ថិត​នៅ​ក្នុង​ទីតាំង​ដ៏សមស្រប​ដែល​អាច​មើលឃើញ​រាល់​ព័ត៌មាន​ទាក់ទង​នឹង​រថយន្ត​បាន​យ៉ាងងាយស្រួល​។

Content image - Phnom Penh Post

ប្រព័ន្ធ​កាយវិការ​វៃឆ្លាត (IGS) ផ្តល់​នូវ​លក្ខណពិសេស​ជាច្រើន​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផ្ទាល់ខ្លួន​របស់​លោក​អ្នក ដូចជា​ការបញ្ជា​ដោយ touch screen និង​តាម​កាយវិការ​ដោយ​គ្រាន់តែ​ប្រើ​ដៃ​របស់​លោកអ្នក​ក្នុង​ការបញ្ជា ខណៈ​កំពុង​និយាយ​ទូរស័ព្ទ​ ឬ​ចាក់​បទ​ភ្លេង​។ ជាមួយ​នឹង​រថយន្ត​ប្រភេទ SUV នេះ​លោក​អ្នក​នឹង​មាន​ភាពងាយស្រួល​បំផុត​។

រថយន្ត​ដ៏ប្រណីត​នេះ​លោកអ្នក​អាច​លំហែ​ និង​រីករាយ​ជាមួយ​ការបើកបរ​ និង​ធ្វើដំណើរ​បាន​គ្រប់​ទីកន្លែង​។ ប្រព័ន្ធ​ផ្តល់ព័ត៌មាន និង​កម្សាន្ត​ដ៏ទំនើប​ជាមួយ​នឹង​អេក្រង់​ពណ៌​ធម្មជាតិ​ទំហំ​ 10.25 អ៊ិញ​ដែល​អាច​ភ្ជាប់​ជាមួយ (Apple CarPlay, Android Auto, MirrorLink និង​បំពាក់​ដោយ​កាមេរ៉ា​មើល​ក្រោយ និង​ប្រព័ន្ធ​មើល​ជុំវិញ​ចំណុច​ភ្ជាប់ WiFi ) ដែល​អាច​សម្គាល់​បាន​តាមរយៈ​កាយវិការ​របស់​អ្នកប្រើប្រាស់ ។

ផ្ទៃ​ខាងក្នុង​ដ៏ធំ​ទូលាយ ស្រស់ស្អាត លោកអ្នក​មិន​ត្រឹមតែ​អង្គុយ​មាន​ផាសុកភាព និង​ជួយ​បន្ធូរ​អារម្មណ៍​ឲ្យ​កាន់តែ​មាន​ភាពស្រស់​ស្រាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការបញ្ជា​មាន​លក្ខណៈ​ពេញលេញ​តាមរយៈ​ម្រាមដៃ​របស់​លោក​អ្នក​នៅលើ​ចង្កូត​ដែល​មាន​មុខងារ​ច្រើន​យ៉ាង​៕

អត្ថបទគួរចាប់អារម្មណ៍