The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​បង់​ពន្ធ​អចលន​ទ្រព្យ​ត្រូវ​ពន្យារ​ពេល

ការ​បង់​ពន្ធ​អចលន​ទ្រព្យ​ត្រូវ​ពន្យារ​ពេល

ការ​បង់​ពន្ធ​អចលន​ទ្រព្យ​ត្រូវ​ពន្យារ​ពេល

131107_04b
131107_04b

ភ្នំពេញៈ យោង​ទៅ​លើ​ភាព​ចាំ​បាច់​អគ្គ​នាយកដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថ្មី​មួយ​ទៀត ស្តី​អំពី​ការ​សម្រេច​ពន្យារ​ពេល​លើ​ការ​បង់​ពន្ធ​អចលន​ទ្រព្យ ជា​បន្ត​ទៀត។

ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​អគ្គ​នាយក នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែល​បាន​ផ្សព្វ​ផ្សាយ​ពី​ថ្ងៃ ទី៤ ខែ វិច្ឆិកា កន្លង​មក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ជិត​បញ្ចប់​នៃ​ការ​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ និង​ក្នុង​អំឡុង​ពេល​នៃ​ការ​ពន្យារ​ពេល​កន្លង​មក​ឃើញ​ថា នៅ​មាន​ម្ចាស់​អចលន​ទ្រព្យ​ជាច្រើន​នៅ​បាន​នឹង​កំពុង​មមាញឹក​មក​ប្រកាស​បង់​ពន្ធ​នៅ​តាម​បណ្ដា​សាខា​ពន្ធដារ ខេត្ត-ខណ្ឌ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ផ្ដល់​សេវា​ជូន​អ្នក​ជាប់​ពន្ធ មិន​បាន​ទាន់​ពេល​វេលា។ ហេតុ​នេះ​អគ្គ​នាយកដ្ឋាន​ពន្ធដារ សម្រេច​ពន្យារ​ពេល​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ​ជា​បន្ត​ទៀត រហូត​ដល់​ថ្ងៃ ទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៣។ ដើម្បី​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​អចលន​ទ្រព្យ​បន្ថែម​ទៀត​នោះ អគ្គ​នាយកដ្ឋាន​ពន្ធដារ បាន​រៀបចំ​ចាត់​ចែង ប្រមូល​ពន្ធ នៅ​ថ្ងៃ សៅរ៍-អាទិត្យ បន្ថែម​ទៀត។

សូម​បញ្ជាក់​ថា តាម​ផែនការ​ការ​បង់​ពន្ធ​លើ​អចលន​ទ្រព្យ សម្រាប់​ឆ្នាំ ២០១៣ ត្រូវ​បញ្ចប់​នៅ​ថ្ងៃ ទី៣០ ខែ កញ្ញា ឆ្នាំ ២០១៣ ប៉ុន្តែ​ដោយ​យល់​ឃើញ​ថា ការ​បង់​ពន្ធ​នៅ​មាន​ភាព​យឺត​យ៉ាវ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តាម​រយៈ​អគ្គ​នាយកដ្ឋាន​ពន្ធដារ សម្រេច​ពន្យារ​រហូត​ដល់​ថ្ងៃ ទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៣៕

អត្ថបទគួរចាប់អារម្មណ៍