The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សំណង់​ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ការ​សាងសង់

សំណង់​ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ការ​សាងសង់

សំណង់​ដែល​ចំណាយ​ប្រាក់​ច្រើន​បំផុត​ក្នុង​ការ​សាងសង់

121018_09d
121018_09d

The Shard

The Shard គឺជា​អគារ​ដ៏​ខ្ពស់​ស្ថិត​នៅ​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ដោយ​មាន​ចំនួន​៧២​ជាន់ និង​កម្ពស់​៣១០​ម៉ែត្រ។ The Shard ជាប់​ឈ្មោះ​ជា​អគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​ឆ្នាំ​២០១១ ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ដោយ​ចំណាយ​ប្រាក់​សាងសង់​អស់​៣,៩​ពាន់​លាន​ដុល្លារ​អាមេរិក។ អគារ​នេះ​​កសាង​នា​ខែ​មីនា ឆ្នាំ​២០០៩ និង​បញ្ចប់​ការ​សាង​សង់​នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ហើយ​នឹង​បើក​សម្ពោធ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣​។ អគារ​នេះ​ប្រើ​ជា​ ការិយាល័យ សណ្ឋាគារ ភោជនីយដ្ឋាន និង​កន្លែង​ស្នាក់​នៅ​៕

 

121018_09e
121018_09e

Antilia Residence

​Antilia Residence គឺជា​អគារ​ដែល​សង់​ឡើង​សម្រាប់​ជា​កន្លែង​ស្នាក់​នៅ​ដ៏​ធំ​មួយ​នៅ​លើ​ពិភព​លោក ដោយ​មាន​បុគ្គលិក​ប្រចាំ​ការ​ចំនួន​៦០០​នាក់​។ Antilia ​Residence ស្ថិត​នៅ​ខេត្ត​South Mumbai ប្រទេស​ឥណ្ឌា ដែល​ដី​នៅ​ទី​នោះ​មាន​តម្លៃ​រហូត​ដល់​១០០០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រ ការ៉េ​ កាល​ពី​ខែ​សីហា ឆ្នាំ​២០០៨។ អគារ​នេះ​ចាប់​ផ្តើម​កសាង​ក្នុង​ឆ្នាំ​២០០៧ និង​បាន​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១០ ដោយ​មាន​កម្ពស់​១៧៣​ម៉ែត្រ និង​ចំណាយ​ប្រាក់​២ពាន់​លាន​ដុល្លា​អាមេរិក៕

 

121018_09b
121018_09b

Taipei tower

Taipei ជា​អគារ​ដ៏​ខ្ពស់​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​តៃប៉ិ មាន​កម្ពស់​៥០៩​ម៉ែត្រ និង​មាន​ចំនួន​១០១​ជាន់ ដោយ​បាន​ចំណាយ​ថវិកា​សាងសង់​១,៧៦​ពាន់​លាន​ដុល្លារ​អាមេរិក។ Taipei ​ចាប់​ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​១៩៩៩ និង​បាន​​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នា​ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០០៤ ហើយ​បាន​គ្រប់គ្រង​តំណែង​ជា​​អគារ​ដែល​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​លោក​ចាប់​ ពី​ឆ្នាំ​២០០៤ រហូត​ដល់​ឆ្នាំ​២០១០។ Taipei ត្រូវ​គេ​ប្រើ​ប្រាស់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កន្លែង​កម្សន្ត ភោជនីយ​ដ្ឋាន កន្លែង​ប្រជុំ និង​កន្លែង​ស្នាក់៕

 

121018_09a
121018_09a

Burj Khalifa

Burj Khalifa ស្ថិត​នៅ​ក្នុង​ទីក្រុង​ឌុយបៃ ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម គឺជា​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ នេះ​ជា​មួយ​នឹង​កម្ពស់​៨២៨​ម៉ែត្រ ដោយ​បាន​ចំណាយ​ថវិកា​សាងសង់​អស់​១,៥​ពាន់​លាន​ដុល្លារ​អាមេរិក។ Burj Khalifa បាន​ចាប់​ផ្តើម​កសាង​ឡើង​ក្នងឆ្នាំ​២០០៤ និង​បាន​បញ្ចប់​ការ​ក្នុង​ឆ្នាំ​២០១០ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា សណ្ឋាគារ ភោជនីយ​ដ្ឋាន មជ្ឈមណ្ឌល​វប្បធម៌ កន្លែង​សម្តែង​សិល្បៈ និង​ជា​កន្លែង​ផ្សាយ​ទូរទស្សន៍​ផង​ដែរ៕

 

121018_09c
121018_09c

Cowboys Stadium

Cowboys Stadium ជា​កីឡដ្ឋាន​របស់​ក្រុម​កីឡា​បាល់ទាត់​អាមេរិក Dallas Cowboy (NFL) ដែល​ស្ថិត​ក្នុង​រដ្ឋ​តិចសាស់ សហរដ្ឋ​អាមេរិក។ កីឡដ្ឋាន​នេះ​បាន​កសាង​ជា​ថ្មី​លើ​ផ្នែក​ខ្លះ​របស់​កីឡដ្ឋាន Texas ដែល​បាន​ដំណើរ​ការ​ចាប់​តាំង​ពី​ឆ្នាំ​១៩៧១​។ កីឡ​ដ្ឋាន Cowboys សាងសង់​ក្នុង​ឆ្នាំ​២០០៥ និង​សម្ពោធ​នៅ​ឆ្នាំ​២០០៩ ដោយ​ចំណាយ​១,៣​ពាន់​លាន​ដុល្លារ​អាមេរិក​។ Cowboys Stadium មាន​កៅ​អី​សម្រាប់​ទស្សនិកជន​ចំនួន​៨០,០០០​និង​អាច​ផ្ទុក​ទស្សនិក​ជន​បាន រហូត​ដល់​១១០,០០០​នាក់៕

 

121018_09f
121018_09f

Kyoto Station

Kyoto Station គឺជា​ស្ថានីយ​រថភ្លើង​ធំ​លំដាប់​ទី​២ នៅ​ប្រទេស​ជប៉ុន​បន្ទាប់​ពី​ស្ថានីយ Nagoya Station។ ស្ថានីយ Kyoto មាន​កម្ពស់​៧០​ម៉ែត្រ ហើយ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​កន្លែង​លក់​ទំនិញ សណ្ឋាគារ និង​រោង​ភាពយន្ត ជាដើម។ ស្ថានីយ Kyoto ចាប់​ផ្តើម​កសាង​ដំបូង​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៨៧៦ ដោយ​នៅ​ពេល​នោះ​គេ​ហៅ​ថា​ Omiya-dori។ ស្ថានីយ​នេះ​ត្រូវ​គេ​កសាង​ឡើង​ជា​ច្រើន​លើក រហូត​ដល់​ការ​សាង​សង់​លើក​ចុង​ក្រោយ​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​១៩៩៧​ដោយ​ ចំណាយ​ប្រាក់​អស់​១,២៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕

អត្ថបទគួរចាប់អារម្មណ៍