The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អេស៊ីលីដា នឹង​សង់​អគារ​កម្ពស់​២០​ជាន់​ នៅ​ខែតុលា




អេស៊ីលីដា នឹង​សង់​អគារ​កម្ពស់​២០​ជាន់​ នៅ​ខែតុលា

អេស៊ីលីដា នឹង​សង់​អគារ​កម្ពស់​២០​ជាន់​ នៅ​ខែតុលា

120621_04
លោក អិុន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ ACLEDA ម៉េង គឹមឡុង

ភ្នំពេញៈ អេស៊ីលីដា​ជា​ធនាគារ​ពាណិជ្ជ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែល​បាន​បើក​បម្រើ​ សេវាកម្ម​ហិរញ្ញវត្ថុ​តាំង​ពី​ឆ្នាំ​១៩៩៣​នោះ គ្រោង​នឹង​ពង្រីក​អគារ​ការិយាល័យ​កម្ពស់​២០​ជាន់​បន្ថែម​ទៀត​នៅ​ផ្នែក​ខាង​ ក្រោយ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​ដែល​សព្វ​ថ្ងៃ​មាន​ចំនួន​៥​ជាន់​ នៅ​ខែ​តុលា​ខាង​មុខ​នេះ​។​ លោក អ៊ិន ចាន់នី ​ប្រធាន​អគ្គ​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​ផ្តល់​បទ​សម្ភាស​ដល់​លោក ​ស៊ឺន សុន ​អ្នក​យក​ព័ត៌មាន​នៃ​សារ​ព័ត៌មាន​ភ្នំពេញ ​ប៉ុស្តិ៍ស្តី​ពី​ការ​ពង្រីក​ការិយាល័យ និង​ភាព​ជោគជ័យ​របស់​ធនាគារ​អេស៊ីលីដា។

តើ​ធនាគារ​អេស៊ីលីដា​មាន​អគារ​ផ្ទាល់​ខ្លួន​ប៉ុន្មាន​ហើយ​រហូត​មក​ដល់​ពេល​នេះ​?

ធនាគារ​អេស៊ីលីដា​ បើ​ទោះបីជា​មាន​ការិយាល័យ​ធ្វើ​ការ​ងារ​ច្រើន​មែន ប៉ុន្តែ​យើង​មាន​អគារ​ផ្ទាល់​ខ្លួន​តែ​មួយ​ប៉ុណ្ណោះ​ជា​ទីស្នាក់ការ កណ្តាល​ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ​។

ហេតុ​អ្វី​បាន​ជា​ធនាគារ​អេស៊ីលីដា​សម្រេច​ចិត្ត​ពង្រីក​ការ​សាង​សង់​អគារ​ការិយាល័យ​បន្ថែម​ដូច្នេះ?​

យើង​សម្រេច​សាង​សង់​អគារ​ការិយាល័យ​បន្ថែម ដោយ​សារ​តែ​សេវាកម្ម​របស់​យើង​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ប្រហែល​៣០​ ភាគរយ។ មូល​ហេតុ​នេះ​ហើយ​ដែល​តម្រូវ​ឲ្យ​ធនាគារ​ត្រូវ​ពង្រីក​ទីតាំង​បន្ថែម ដើម្បី​ឲ្យ​បុគ្គលិក​ និង​អតិថិជន​របស់​ធនាគារ​អាច​ប្រើប្រាស់​សេវាកម្ម​របស់​យើង​កាន់​តែ​មាន ​ភាព​ងាយ​ស្រួល​ និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ផាសុកភាព​ និង​សុវត្ថិភាព​។ ​ទន្ទឹម​នឹង​នេះ​យើង​ក៏​មាន​បំណង​ចង់​ពង្រីក​សេវាកម្ម​នេះ​ឲ្យ​កាន់​តែ​ ទូលំ​ទូលាយ​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​ ដោយ​យើង​បាន​និង​កំពុង​រៀបចំ​ដំឡើង​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ដក​ ប្រាក់​បាន​យ៉ាង​ងាយ​នៅ​គ្រប់​ទី​កន្លែង​។​ ជាក់​ស្តែង​ថ្មីៗ​នេះ​ យើង​ទទួល​បាន​កិច្ច​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​សម្រាប់​បម្រើ​សេវាកម្ម ​បើក​ប្រាក់​សោធន​និវត្តន៍​ដល់​មន្រ្តី​រាជការ និង​អតីត​យុទ្ធជន​ចំនួន​២៣​ខេត្ត​ក្រុង​ទៀត​ផង​។​

តើ​បច្ចុប្បន្ន​នេះ​ធនាគារ​អេស៊ីលីដា មាន​ការិយាល័យ​ប៉ុន្មាន?​ ហើយ​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប​ទាំង​អស់​មាន​ចំនួន​ប៉ុន្មាន​នាក់?​

គិត​ត្រឹម​ដំណាច់​ខែ​ឧសភា​ ឆ្នាំ​២០១២​នេះ​ ធនាគារ​អេស៊ីលីដា​មាន​អគារ​ការិយាល័យ​ធ្វើ​ការងារ​ចំនួន​២៣៥​កន្លែង​ ហើយ​យើង​គ្រោង​នឹង​បន្ថែម​ចំនួន​១៧​ការិយាល័យ​ទៀត​នៅ​ដំណាច់​ឆ្នាំ​២០១២​ នេះ​។​ ​បច្ចុប្បន្ន​​យើង​មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន​៧៧០០នាក់ ​ហើយ​នៅ​​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​យើង​គ្រោង​នឹង​ជ្រើសរើស​បន្ថែម​ចំនួន​ ១០០០​នាក់​ទៀត​។ ​

តើ​ធនាគារ​អេស៊ីលីដា​គ្រោង​សាង​សង់​អគារ​ការិយាល័យ​កម្ពស់​២០​ជាន់​របស់​ ខ្លួន​នៅ​ទីណា?​ តើ​ពេល​ណា​ចាប់​ផ្តើម​សាង​សង់​? បញ្ចប់​ពេល​ណា?​ តើ​ក្រុមហ៊ុន​ឈ្មោះ​អ្វី​ជា​អ្នក​ម៉ៅ​ការ​សាង​សង់?​

យើង​នឹង​សាង​សាង់​អគារ​កម្ពស់​២០​ជាន់​ និង​៤​ជាន់​នៅ​ក្រោម​ដី​ នៅ​ខាង​ក្រោយ​អគារ​ការិយាល័យ​កណ្តាល​របស់​យើង​សព្វ​ថ្ងៃ​។ ការ​សាងសង់​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែ​តុលា​ ខាង​មុខ​នេះ​ ដោយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៤​ខាង​មុខ​។​

មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​ជ្រើស​រើស​បាន​ក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់​ នៅ​ឡើយ​ទេ​ ព្រោះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ដេញ​ថ្លៃ​។ តែ​ទោះ​បី​ជា​យ៉ាង​ណា​នៅ​ពេល​នេះ​យើង​បាន​ជ្រើស​រើស​ក្រុមហ៊ុន​ដែល​​ទទួល​ បន្ទុក​ផ្នែក​រចនា និង​រៀបចំ​បំពាក់​ឧបករណ៍​ដែល​បម្រើ​ដល់​ការងារ​ក្នុង​ការិយាល័យ​របស់​យើង ​រួច​ហើយ​។​

តើ​អគារ​ថ្មី​នេះ​អាច​ទទួល​បុគ្គលិក​ធ្វើ​ការ​ងារ​បាន​ចំនួន​ប៉ុន្មាន​នាក់?

អគារ​ការិយាល័យ​នេះ​នឹង​ក្លាយ​ជា​អគារ​ធំ​ដំបូង​បង្អស់​របស់​ធនាគារ​ អេស៊ីលីដា​ដែល​អាច​អនុញ្ញាត​ឲ្យ​បុគ្គ​លិក​ធ្វើ​ការ​បាន​ប្រមាណ​១២០០​នាក់​ ខណៈ​អគារ​ការិយាល័យ​កណ្តាល​ដែល​យើង​កំពុង​ធ្វើ​ការ​សព្វ​ថ្ងៃ​អាច​ទទួល បាន​បុគ្គលិក​ប្រមាណ​៨០០​នាក់​។

តើ​អគារ​នេះ​នឹង​ប្រើ​ប្រាស់​សម្រាប់​ធនាគារ​អេស៊ីលីដា​ទាំង​អស់​ ឬ​ក៏​សម្រាប់​បម្រើ​ដល់​ការ​ជួល​ដូច​អគារ​ធំៗ​ដទៃ​ទៀត​ដែរ​ ឬ​ទេ​?

យើង​ពង្រីក​អគារ​នេះ​សម្រាប់​បម្រើ​សេវាកម្ម​ធនាគារ​របស់​យើង​តែ​ ប៉ុណ្ណោះ​មិន​មាន​ការ​ដាក់​ជួល​ដូច​អគារ​ផ្សេង​ៗ​ទៀត​ទេ ពោល​គឺ​ផ្តោត​ទៅ​លើ​គោលដៅ​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​យើង​ប៉ុណ្ណោះ​។

តើ​ធនាគារ​អេស៊ីលីដា គ្រោង​នឹង​បង្កើត​អគារ​ធំៗ​នៅ​តាម​បណ្តា​ខេត្ត​ដែរ​ឬ​ទេ​?

ធនាគារ​អេស៊ីលីដា ​មិន​មាន​គម្រោង​បង្កើត​អគារ​ធំ​ៗ​នៅ​តាម​បណ្តា​ខេត្ត​នៅ​ឡើយ​ទេ​ គឺ​យើង​ធ្វើ​នៅ​តែ​ភ្នំពេញ​តែ​មួយ​គត់​។

តើ​ក្នុង​ឆ្នាំ​២០១២​នេះ ធនាគារ​អេស៊ីលីដា​ មាន​ដំណើរ​ការ​អាជីវកម្ម​យ៉ាង​ដូច​ម្តេច​ដែរ ?

ធនាគារ​អេស៊ីលីដា មាន​ការ​រីក​ចម្រើន​ជា​លំដាប់​ ដោយ​ក្នុង​ឆ្នាំ​២០១២​នេះ​សេវាកម្ម​ឥណទាន​ របស់​ធនាគារ​បាន​កើន​ឡើង​ចំនួន​៣១,៤​ភាគរយ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​១៣២២​ លាន​ដុល្លារ ខណៈ​ឆ្នាំ​២០១១​មាន​ប្រមាណ​១០០៦​លាន​ដុល្លារ​អាមេរិក​។​

ដោយ​ឡែក​បើ​ពិនិត្យ​មើល​ប្រាក់​បញ្ញើ​វិញ ​ឆ្នាំ​២០១២​នេះ​ធនាគារ​អេស៊ីលីដា​មាន​ចំនួន​១៥០០​លាន​ដុល្លារ​ បើ​ធៀប​នឹង​ឆ្នាំ​២០១១​មាន​ចំនួន​១១៤៧​លាន​ដុល្លារ​ គឺ​កើន​ចំនួន​៣០​ភាគរយ​ដែរ​។

តើ​ធនាគារ​អេស៊ីលីដា​មាន​ជួប​នឹង​ឧបសគ្គ​ដែរឬ​ទេ អំឡុង​ពេល​ពង្រីក​អគារ​ការិយាល័យ​ច្រើន​បែប​នេះ​?​

ការ​ពង្រីក​ការិយាល័យ​យើង​ខ្ញុំ​មិន​ដែល​ជួប​ឧបសគ្គ​ទេ ព្រោះ​មុន​នឹង​ធ្វើ​អ្វីៗ​យើង​តែង​រៀបចំ​ផែន​ការ​ទុក​ជា​មុន​ ដែល​មាន​ដូចជា​ការ​បញ្ជូន​ធនធាន​មនុស្ស​ឲ្យ​ទៅ​សិក្សា​នៅ​កន្លែង​នោះ​ដើម្បី ​កសាង​ទីផ្សារ​ ជា​មុន​ ឲ្យ​មាន​ឥណទាន​ ឲ្យ​មាន​ប្រាក់​បញ្ញើ ​និង​ប្រាក់​កម្ចី​ទើប​យើង​ចាប់​បង្កើត​ការិយាល័យ​តែ​ម្តង​។ ទាំង​នេះ​ជា​យុទ្ធសាស្រ្ត​ដែល​យើង​បាន​កំណត់​។​

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នៅ​ប្រទេស​ឡាវ តើ​ធនាគារ​របស់​លោក មាន​គោល​បំណង​ទៅ​វិនិយោគ​នៅ​ប្រទេស​ណា​ទៀត ?

នៅ​ដើម​ឆ្នាំ​២០១៣​នេះ​ធនាគារ​អេស៊ីលីដា ​នឹង​បើក​ការិយាល័យ​មួយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

តើ​កត្តា​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​ធនាគារ​​អេស៊ីលីដា​ ទទួល​បាន​ភាព​ជោគជ័យ​ដ៏​ធំ​បែប​នេះ​?​

ភាព​ជោគ​ជ័យ គឺ​ដោយ​សារ​តែ​មុន​នឹង​ធ្វើ​អ្វី​មួយ​ធនាគារ​របស់​យើង​តែង​តែ​ធ្វើ​ផែន​ការ​ ទុក​ជា​មុន​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​អតិថិជន​របស់​យើង​មាន​ទំនុក​ចិត្ត។ ម៉្យាង​ទៀត​ធនាគារ​របស់​យើង​មាន​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ធ្វើ​ឲ្យ​អតិថិជន កាន់​តែ​មាន​ភាព​ងាយ​ស្រួល​តាម​រយៈ​ការ​បន្ថែម​ម៉ាស៊ីន​ដក​ប្រាក់ ATM ចំនួន​៥០​គ្រឿង​ជារៀង​រាល់​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០១៥​។ ធនាគារ​ក៏​មាន​គម្រោង​ពង្រីក​សេវាកម្ម​តាម​រយៈ​ទូរស័ព្ទ​ និង​សេវាកម្ម​ធនាគារ​អ៊ីនធឺណិត​ ប្រព័ន្ធ​វីសាឥណទាន​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​ដល់​គ្រប់​អតិថិជន​ទាំង​អស់​ទៀត​ផង​។ ជាង​នេះ​ទៀត​យើង​បាន​បង្កើត​ក្រុម​ការ​ងារ​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍ​ធនាគារ ​ ពង្រីក​ប្រព័ន្ធ​ប្រតិបត្តិការ​ក្រៅ​ប្រទេស​ ​កសាង​ធន​ធាន​ដើម​ទុន​ឲ្យ​មាន​លក្ខណៈ​រឹង​មាំ និង​ជា​ពិសេស​យើង​មាន​ក្រុមហ៊ុន​មូលបត្រ​អេស៊ីលីដា ​និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​សម្រាប់​ធ្វើ​ការ​ងារ​ក្នុង និង​ក្រៅ​តំបន់​ផង​ដែរ ៕

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។