The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Accor គ្រោង​ចំណាយ​១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ប្រទេស​ប្រេស៊ីល ផ្នែក​សណ្ឋាគារ

Accor គ្រោង​ចំណាយ​១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ប្រទេស​ប្រេស៊ីល ផ្នែក​សណ្ឋាគារ

Accor គ្រោង​ចំណាយ​១,៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ប្រទេស​ប្រេស៊ីល ផ្នែក​សណ្ឋាគារ

ប៉ារីសៈក្រុមហ៊ុន​ប្រតិបត្តិ​ការ​ផ្នែក​សណ្ឋាគារ​ដ៏ធំ​បំផុត​នៅ​ទ្វីប​អឺរ៉ុប Accor SA មាន​ផែន​ការ​ចំណាយ​ប្រាក់​ចំនួន​១,៥​ពាន់​លាន​អាមេរិក នៅ​ប្រទេស​ប្រេស៊ីល ដើម្បី​បើក​ឲ្យ​ដំណើរ​ការ​ក្រុម​ហ៊ុន​ដែល​ជា​កម្ម-​សិទ្ធិ​របស់​ខ្លួន​រហូត​ ដល់​២៥០​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ខាង​មុខ។

ក្រុមហ៊ុន​ដែល​មាន​ទីស្នាក់ ការ​ធំ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​មួយ​នេះ​បាន​សរសេរ​នៅ​លើ​សារ​អេឡិច​ត្រូនិក​របស់​ខ្លួន​កាល ពី​ចុង​សប្តាហ៍​មុន​ថា Accor នឹង​បើក​សណ្ឋាគារ​ឲ្យ​បាន​ច្រើន​ជាង​២៥​ក្នុង​១​ឆ្នាំៗ​នៅ​ប្រទេស​ ប្រេស៊ីល ដែល​ជា​ប្រទេសកំពុងមាន​ការ​រីក​ចម្រើន​ខ្លាំង ស្រប​ពេល​ប្រទេស​នេះ​នឹង​មាន​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ច្រើន នៅ​ពេល​ដែល​ខ្លួន​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​កីឡា​បាល់ ​ទាត់ដណ្តើម​ពាន​រង្វាន់​ពិភព​លោក​ឆ្នាំ​២០១៤ និង​កីឡា​អូឡាំពិក​អន្តរ​ជាតិ​ ឆ្នាំ​២០១៦។

កាល​ពី​ខែ​កក្កដា​កន្លង​មក​ ក្រុម​ហ៊ុន Accor ក៏​បាន​ចំណាយ​ប្រាក់​ចំនួន​២៧៥​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ដើម្បី​ធ្វើ​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​នឹង​ក្រុមហ៊ុន Grupo Posadas។ កិច្ច​ព្រម​ព្រៀង​នោះ​មាន​ន័យ​ថា​ ក្រុម​ហ៊ុន​ Accor នឹង​ទទួល​បាន​សិទ្ធិ​ប្រតិបត្តិ​ការ​ពិសេស​ចំនួន​១៩​បន្ថែម​ទៀត​ទាក់​ទង​ នឹង​វិស័យ​សណ្ឋាគារ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ Accor បាន​បើក​ឲ្យ​ដំណើរការ​សណ្ឋាគារ​ចំនួន​១១​រួច​ហើយ នៅ​តំបន់​អាមេរិក​ខាង​ត្បូង​ក្នុង​ឆ្នាំ​នេះ ខណៈក្រុម​ហ៊ុន​មាន​គម្រោង​បើក​សណ្ឋាគារ​ចំនួន​១១​ផ្សេង​ទៀត​មុន​ដំណាច់​ ឆ្នាំ​២០១២​នេះ ដើម្បី​ឲ្យ​បន្ទប់​ស្នាក់​នៅ​កើន​ឡើង​ដល់​៣​០៦៨។

របាយ​ ការ​ណ៍​ក្រុមហ៊ុន Accor បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០១២​ តម្លៃ​បាន​មក​ពី​ការ​គ្រប់​គ្រង និង​ដៃ​គូ​របស់​ខ្លួន​ចំនួន​២៣៣​លាន​អឺរ៉ូ៕ BP

អត្ថបទគួរចាប់អារម្មណ៍