The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជនជាតិ​សិង្ហបុរី​នៅ​ចាប់​អារម្មណ៍​តំបន់​ Johor

ជនជាតិ​សិង្ហបុរី​នៅ​ចាប់​អារម្មណ៍​តំបន់​ Johor

ជនជាតិ​សិង្ហបុរី​នៅ​ចាប់​អារម្មណ៍​តំបន់​ Johor

ជន​ជាតិ​សិង្ហបុរី​នៅ​តែ​មាន​និន្នាការ​ចង់​ទិញ​ផ្ទះ​ និង​ដី​ពាណិជ្ជកម្ម​ក្នុង​តំបន់​ Johor ទោះ​បី​ជា​រដ្ឋាភិ​បាល​ម៉ាឡេស៊ី​គ្រោង​នឹង​អនុវត្ត​លើ​ការ​យក​ប្រាក់​​កម្រៃ​ពី​យានយន្ត​ដែល​ចូល​មក​ពី​ខាង​​ក្រៅ​ក៏​ដោយ។ នេះ​បើ​យោង​តាម​លោក Chan Fook Kee ប្រធាន​ផ្នែក​លក់​នៅ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ R&F។

ភាព​ទាក់​ទាញ​នេះ​ត្រូវ​​គេ​ដឹង​ថា ដោយ​សារ​ដី​នៅ​តំបន់​នោះ​​នៅ​មាន​តម្លៃ​ថោក​សម្រាប់​ជន​ជាតិ​សិង្ហបុរី។

ជន​ជាតិ​សិង្ហបុរី​នៅ​តែ​អាច​សន្សំ​ប្រាក់​បាន​ ពី​ព្រោះ​លំនៅឋាន​ក្នុង​រដ្ឋ Johor​(ស្ថិត​ក្នុង​ប្រទេស​ម៉ាឡេស៊ី) នៅ​ទាប​ បើ​​ធៀបទៅ​នឹង​តំបន់​ដែល​ស្ថិត​នៅតាម​បណ្តោយ​ព្រំដែន។

លោក ​Datuk Jacky Ker អ្នក​ប្រឹក្សាគម្រោង​នៅ Sunsuria Medini បាន​និយាយ​ថា ​នៅ​ពេល​នេះ​ដី​នៅ​តំបន់​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​ Medini ដែល​គេ​គ្រាន់​តែ​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ក្នុងការ​បើក​បរ​ពី ​Pinewood ទៅ​ Malaysia Studios នោះ​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ពី​អ្នក​ទិញ​ផង​ដែរ ដោយ​ក្នុង​ចំណោម​នោះ១០ភាគរយ​គឺ​ជា​ជន​ជាតិ​សិង្ហបុរី។

លោក​បាន​ថ្លែង​​ថា ៖«ទោះ​បី​ជា​អតិថិ​ជន​ភាគ​ច្រើន​គឺ​នៅ​ក្នុង​តំបន់​ក៏​ដោយ ក៏​ជនជាតិ​សិង្ហបុរី​នៅ​តែ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ការ​ចាប់​ផ្តើម​ធ្វើ​ជំនួញនៅ​ទី​នេះ​ដែរ​»។

លោក Tan Kim Hoong អ្នក​ប្រឹក្សា​គម្រោង​នៅ​ក្រុមហ៊ុន Rei Properties បាន​បង្ហាញពី​គម្រោង​ថ្មី​របស់​ខ្លួន​ Seri Austin Residence Apartment ដោយ​គម្រោង​នេះ​ត្រូវ​បាន​ទិញ​ដោយ​ជន​ជាតិ​សិង្ហបុរី​ ប្រហែល​ពី​២០​ទៅ​៣០​ភាគរយ​នៃ​អ្នក​ទិញ​ទាំង​អស់​។

លោក William Sia ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ Plenitude Terau បាន​និយាយ​ថា អតិថិ​ជន​ជន​ជាតិ​សិង្ហបុរី​ភាគ​ច្រើន​ក្នុង​តំបន់​ Desa Tebrau បាន​បង្ហាញ​​ការ​ចាប់​អារម្មណ៍​​កន្លែង​ស្នាក់នៅ​សម្រាប់​ការ​​ចូល​និវត្តន៍របស់​ពួក​គេ៕

អត្ថបទគួរចាប់អារម្មណ៍