សិង្ហបុរីៈ ចំនួន​ផ្ទះ​ឯកជន​ត្រូវបាន​លក់​បន្ត​ឡើង​ខ្ពស់​រយៈពេល​ ២ ​ឆ្នាំ​កាលពី​ខែ​មុន ខណៈ​ពេល​ដែល​តម្លៃ​បាន​ធ្លាក់ចុះ​បន្តិច​ជា​អ្វីដែល​អ្នកសង្កេតការណ៍​មើលឃើញ​ថា ជា​សញ្ញា​ ១ ​ទៀត​​នៃ​ការងើបឡើង​វិញ​នៃ​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​សិង្ហបុរី​ពី​ផលប៉ះពាល់​នៃ​ការរាតត្បាត​កូវីដ​ ១៩​។

ខុនដូ និង​អាផាតមិន​លក់​បន្ត​ចំនួន​ ១ ០៥២ ​បាន​ផ្តាស់​ប្តូរ​ម្ចាស់​កាលពី​ខែ​មុន​កើនឡើង​ចំនួន​ ៧ ​ភាគរយ និង​ ៣៦ ​ភាគរយ​ ខ្ពស់ជាង​ខែ​សីហា​ កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​តួលេខ​ថ្មី​ពី​ក្រុមហ៊ុន​អចលនទ្រព្យ SRX​។

ចំនួន​ខ្ពស់បំផុត​កាលពី​លើក​មុន​ត្រូវ​បាន​ទទួល​ក្នុង​ខែកក្កដា​ឆ្នាំ​ ២០១៨ ជា​ខែ​ដែល​វិធានការ​រម្ងាប់​សម្រាប់​វិស័យ​អចលនទ្រព្យ​ត្រូវ​បាន​ប្រកាស ដែល​ពេលនោះ​ ១ ១០០ ​យូនីត​ត្រូវ​បាន​លក់​។

តម្រូវការ​ខ្លាំង​ពី​អ្នកកែលម្អ HDB បាន​បង្ហាញ​ពី​ប្រតិបត្តិការ​ទិញ​ផ្ទះ​នៅតាម​ផ្សារ​ធំៗ​ដែល​មាន​ជិត​ ៦០ ​ភាគរយ​នៃប្រតិបត្តិការ​លក់​បន្ត​កាលពី​ខែសីហា​។ ដូច​នៅក្នុង​ខែកក្កដា​ក្រុម​អ្នកទិញ​បាន​ចូល​ទីផ្សារ​លក់​បន្ត​ឯកជន​ក្នុង​ចំនួន​កាន់តែ​ច្រើន​នៅពេល​ផ្ទះល្វែង​ជាច្រើន​បាន​ទទួល​សិទ្ធិ លក់​បន្ត​បន្ទាប់ពី​រយៈពេល​កាន់កាប់​អប្បបរមា ៥ ​ឆ្នាំ​។

លោកស្រី Christine Sun ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​ប្រឹក្សា​នៅ​ក្រុមហ៊ុន OrangeTee & Tie បាន​និយាយ​ថា ការលក់​ផ្ទះឯកជន​នៅ​ខែ​សីហា​ហាក់​ដូចជា ផ្ទុយគ្នា​ជាមួយ​នឹង​និន្នាការ​លក់ វិជ្ជមាន​ដែល​សង្កេត​ឃើញ​នៅក្នុង​ផ្នែក​ទីផ្សារ​ផ្សេងទៀត​។

ការព្យាករ​ថ្មី​របស់ SRX កាលពី​សប្តាហ៍​មុន​សម្រាប់​ចំនួន​លក់​បន្ត​របស់ HDB ​ក្នុង​ខែ​សីហា​បង្ហាញ​ថា កម្រិត​តម្រូវការ​ខ្លាំង​ស្រដៀង​គ្នា ជាមួយ​ការលក់​បន្ត​របស់​ HDB ចំនួន​ផ្ទះល្វែង​ជាង​ ២ ៤០០ ​បាន​ផ្លាស់ប្តូរ​សម្រាប់​ខែ​ទី​ ៣​។ ការលក់​ទៅឱ្យ​ការបញ្ជា​ទិញ​តាម​លំដាប់លំដោយ​របស់ HDB បានចាប់ផ្តើម​លក់​នៅក្នុង​តំបន់​លំនៅឋាន​មួយចំនួន​នៅក្នុង​ខែសីហា​ដែល​ត្រូវបាន​គេ​ទិញ​បន្ត​ជា​ច្រើនដង​។

ផ្អែក​តាម​ទិន្នន័យ​ URA ​ចុងក្រោយ​បង្អស់​ការលក់​ផ្ទះ​ថ្មី​ដោយ​មិន​រាប់បញ្ចូល​ខុនដូ​ដែល​បាន​លក់​ក៏មាន​ចំនួន​ដល់​ទៅ​ជាង ១ ២០០ ​យូនីត​ នៅក្នុង​ខែសីហា​។ នេះ​គឺជា​ការលក់​ខ្ពស់បំផុត​ដែល​ទទួល​បាន​ក្នុង​រយៈពេល ១២ ​ខែ​ចុង​ក្រោយនេះ​។

អ្នកស្រី Sun បាន​និយាយថា​៖ «​តម្រូវការ​លំនៅឋាន​ខ្លាំង​នៅតាម​ទីផ្សារ​ផ្សេងៗ​ទៀត បង្ហាញ​ថា​ទីផ្សារ​អចលនទ្រព្យ​របស់​សិង្ហបុរី​បង្ហាញ​សញ្ញា​ខ្លះ​នៃ​ការចាប់ផ្តើម​ងើបឡើង​វិញ​»​។

អ្នកស្រី Sun និយាយ​ថា​៖ «​សម្រាប់​ប្រជាជន​សិង្ហបុរី​ជាច្រើន អចលនទ្រព្យ​លំនៅឋាន​នៅតែ​ជា​ការភ្នាល់​មាន​សុវត្ថិភាព​ជាពិសេស​សម្រាប់​អ្នកវិនិយោគ ដែល​កំពុង​ស្វែងរក​ប្រាក់​ត្រឡប់​មកវិញ​អំឡុងពេល​នៃ​ភាពមិន​ច្បាស់លាស់​»​។

ភាពស្រពេចស្រពិល​ពី​ទីផ្សារ​សំខាន់​ប្រហែល​រីករាលដាល​ដល់​ទីផ្សារ​បន្ទាប់ ព្រោះ​អ្នកទិញ​ឱកាសនិយម​កំពុង​តែ​ទន្ទឹង​រង់ចាំ​មើល​តម្លៃ​លក់​បន្ត​ដែលមាន​តម្លៃ​ទាប​នៅលើ​ទីផ្សារ​៕ The Straitstimes_ANN/RR