The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​អាមេរិក ​ធ្លាក់​ចុះ ​២ ​ខែ​ជាប់​គ្នា

ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​អាមេរិក ​ធ្លាក់​ចុះ ​២ ​ខែ​ជាប់​គ្នា

Content image - Phnom Penh Post
ស្លាក​ដាក់​លក់​ផ្ទះ​គ្រួសារ​ទោល​នៅ​ទីក្រុង​ស៊ីកាហ្គោ​​។ រូបថត AFP

ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​អាមេរិក ​ធ្លាក់​ចុះ ​២ ​ខែ​ជាប់​គ្នា

ក្រុង​វ៉ាស៊ីនតោនៈ ការ​លក់​ផ្ទះ​ដែល​មាន​ស្រាប់​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ ​២ ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែ​មេសា ខណៈ​​ដែល​តម្លៃ​បាន​កើន​ឡើង បើ​ទោះ​​ជា​ការ​ផ្គត់ផ្គង់​ផ្ទះ​សម្រាប់​លក់​បាន​កើន​ឡើង​ក្តី។ នេះ​បើ​យោង​តាម​ការ​អង្កេត​របស់​សមាគម​ជាតិ​ក្រុមហ៊ុន​លក់​រាយ (NAR) ​កាល​​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ។

ទោះ​យ៉ាង​ណា ​​សមាគម​​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​ឥត​រំពឹង​ទុក​នេះ​បាន​កើត​មាន​ឡើង​​ក្នុង​គ្រា​ដែល​មាន​​អត្រា​កម្ចី​ទិញ​ផ្ទះ​ទាប និង​កំណើន​ការងារ​ជា​បន្ត​ដែល​បង្ហាញ​ថា ការ​លក់​នឹង​ស្ទុះ​ងើប​ឡើង​វិញ។

ការ​ធ្លាក់​ចុះ​ ២ ​ខែ​នេះ អាច​រារាំង​ដល់​ការ​ស្ទុះ​ងើប​ឡើង​​វិញ​ពី​ការ​ធ្លាក់ចុះ​នៅ​ឆ្នាំ​មុន នៅ​ពេល​​ដែល​ការ​ធ្លាក់​ចុះ​ជា​បន្ត​ក្នុង​ការ​លក់​ផ្ទះ បាន​ជំរុញ​ឲ្យ​មាន​ក្តី​បារម្ភ​ថា សេដ្ឋកិច្ច​របស់​អាមេរិក​កំពុង​ថមថយ​​​សម្ទុះ។

ការ​លក់​សរុប​​ផ្ទះ​គ្រួសារ​ទោល ខុនដូ ផ្ទះ​ទីក្រុង (town​home) និង​ផ្ទះ​សហករណ៍ (co-ops) បាន​ធ្លាក់ចុះ ០,៤ ភាគរយ ​នៅ​ខែ​មេសា​មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ ៥,១៩ លាន​យូនីត​បន្ទាប់​ពី​កែ​តម្រូវ​តាម​រដូវកាល។

តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​ការ​លក់​​មាន​កម្រិត​ទាប​ជាង​ ៤,៤ ភាគរយ​ធៀប​ការ​លក់​ក្នុង​ខែ​ដូច​គ្នា​នៅ​ឆ្នាំ​មុន ដោយ​ល្បឿន​នៃ​ការ​លក់​បាន​ធ្លាក់ចុះ​ក្នុង​តំបន់​ទាំង ​៤ របស់​អាមេរិក។

សេដ្ឋវិទូ​បាន​រំពឹង​ថា ការ​លក់​នឹង​កើន​ឡើង​នៅ​ខែ​មេសា​ធៀប​​នឹង​ខែ​មីនា។ ការ​លក់​បាន​​ធ្លាក់​ចុះ​នៅ​តំបន់​ភាគ​ឦសាន និង​ភាគ​ខាង​ត្បូង តែ​បាន​កើន​ឡើង​នៅ​ភាគ​កណ្តាល​​ឆៀង​ខាង​លិច និង​ភាគ​ខាង​លិច ធៀប​នឹង​ខែ​មីនា។

លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​ប្រចាំ NAR ថ្លែង​ថា លោក​មិន​មាន​ក្តី​បារម្ភ​ខ្លាំង​​ជ្រុល​​ទេ ពី​​ព្រោះ​អ្នក​ទិញ​ផ្ទះ​ទំនង​នឹង​ទាញ​យក​​​ប្រយោជន៍​ពី​អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ទាប​ជា​​ប្រវត្តិសាស្រ្ត​នេះ។

លោក​​ថ្លែង​ថា៖ «លើស​ពី​នេះ​​ទៀត ការ​បង្កើត​ការងារ​កំពុង​មាន​ភាព​ប្រសើរ​ឡើង ដែល​​បង្ក​ឲ្យ​​​កំណើន​ប្រាក់​ឈ្នួល​​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​កំណើន​​​តម្លៃ​ផ្ទះ ដែល​ជួយ​ឲ្យ​មនុស្ស​មាន​​​លទ្ធភាព​ទិញ​ផ្ទះ​បាន ព្រម​​ទាំង​នឹង​ជួយ​ជំរុញ​ឲ្យ​ការ​លក់​ផ្ទះ​កើន​ឡើង​កាន់​តែ​ខ្ពស់»។

តម្លៃ​ជា​មធ្យម​បាន​កើន​ឡើង ៣,៦ ភាគរយ ​នៅ​ខែ​មេសា​​ឆ្នាំ​នេះ​ធៀប​នឹង​ខែ​មេសា​ឆ្នាំ​មុន ដល់ ២៦៧ ៣០០ ដុល្លារ​។ ទន្ទឹម​​នឹង​នេះ​ដែរ ស្តុក​ផ្ទះ​សម្រាប់​លក់​បាន​កើន​ឡើង​ដល់ ១,៧ ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដល់ ១,៨៣ លាន​ខ្នង​​។

លោក Ian Shepherdson មក​ពី​ក្រុមហ៊ុន Pantheon Macroeconomics ​យល់​​ស្រប​ថា ទោះជា​ការ​លក់​​នៅ​ខែ​មេសា​ គួរ​ឲ្យ​ខក​ចិត្ត​ក្តី ក៏​និន្នាការ​ឆ្ពោះ​ទៅ​រក​ការ​ដាក់​លក់​ផ្ទះ និង​ពាក្យ​ស្នើសុំ​ប្រាក់​កម្ចី​ទិញ​ផ្ទះ កំពុង​ចង្អុល​បង្ហាញ​ទៅ​រក​កំណើន​ក្នុង​គ្រា​ដែល​អត្រា​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​មាន​កាន់​តែ​ទាប និង​មាន​កំណើន​ការងារ​ជា​លំដាប់៕ AFP/KC

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។