The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​លក់​ផ្ទះ​ថ្មី​នៅ​អាមេរិក​​កើន​ឡើង​នៅ​ខែ​វិច្ឆិកា ក្រោយ​ពន្យារ​ចេញ​ផ្សាយ​ទិន្នន័យ

ការ​លក់​ផ្ទះ​ថ្មី​នៅ​អាមេរិក​​កើន​ឡើង​នៅ​ខែ​វិច្ឆិកា ក្រោយ​ពន្យារ​ចេញ​ផ្សាយ​ទិន្នន័យ

Content image - Phnom Penh Post
កម្មករ​កំពុង​សាងសង់​ផ្ទះ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​​។ រូបថត AFP

ការ​លក់​ផ្ទះ​ថ្មី​នៅ​អាមេរិក​​កើន​ឡើង​នៅ​ខែ​វិច្ឆិកា ក្រោយ​ពន្យារ​ចេញ​ផ្សាយ​ទិន្នន័យ

ក្រុង​វ៉ាស៊ីនតោនៈ រដ្ឋាភិបាល​អាមេរិក​​បាន​រាយការណ៍​​កាល​ពី​សប្តាហ៍​មុន​​ថា ​ការ​លក់​ផ្ទះ​​​ថ្មី​នៅ​អាមេរិក​កាល​ពី​ខែ​វិច្ឆិកា បាន​កើន​ឡើង​​​ដល់​កម្រិត​ខ្ពស់​រយៈ​ពេល ​៨ ខែ​ ដែល​លើស​ពី​ការ​រំពឹង​ទុក​របស់​​ក្រុម​សេដ្ឋវិទូ​ ដោយ​សារ​​ការ​មក​ដល់​របស់​​ខែ​​រងា​យឺត​ជាង​ធម្មតា​​។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ដែល​ត្រូវ​បាន​ពន្យារ​ពេល​ចេញ​ផ្សាយ​​ជាង ​១ ខែ ដោយ​សារ​​ការ​បិទ​​រដ្ឋាភិបាល​អាមេរិក​ បាន​បង្ហាញ​​ថា ការ​​​លក់​ផ្ទះ​​​ប្រភេទ​គ្រួសារ​ទោល​​​ថ្មី​ដែល​ទទួល​រង​​ផល​ប៉ះពាល់​រយៈ​ពេល​យូរ​មក​ហើយ​​នោះ បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ភាគ​ឦសាន​ប្រទេស​ បាន​កើន​ឡើង​ខ្លាំង​​នៅ​តំបន់ Midwest បន្ទាប់​ពី​ការ​ធ្លាក់ចុះ​ជា​ច្រើន​ខែ​ និង​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​​នៅ​ភាគ​ខាង​ត្បូង​ផង​ដែរ​​ ប៉ុន្តែ​​បាន​ស្ងប់ស្ងាត់​នៅ​ភាគ​ខាង​លិច​ប្រទេស​ដែល​ទទួល​រង​គ្រោះ​ដោយ​អគ្គិភ័យ។​

តម្លៃ​ផ្ទះ​ជា​មធ្យម​​ក៏​បាន​ធ្លាក់​ចុះ​​ផង​ដែរ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​បង្កើន​ការ​ផ្គត់ផ្គង់​ អាច​បាន​ជួយ​បន្ធូរ​បន្ថយ​ទីផ្សារ​ដែល​​មាន​ភាព​ចង្អៀត​។​

ទោះ​ជា​យ៉ាង​ណា ​​ពី​ព្រោះ​​​តួលេខ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ចេញ​ផ្សាយ តួលេខ​នេះ​​​បាន​ផ្ដល់​រូបភាព​ចាស់​របស់​ទីផ្សារ​។ ទិន្នន័យ​ខែ​ធ្នូ​ដែល​គ្រោង​នឹង​ចេញ​​ផ្សាយ​នៅ​ថ្ងៃ​ទី ​២៥ ​ខែ​មករា ​​​មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​ជា​ថ្មី​សម្រាប់​ការ​​ចេញ​ផ្សាយ​​នៅ​ឡើយ​ទេ​ ខណៈ​ដែល​​ទិន្នន័យ​​ខែ​មករា​ ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ​២៦​ ខែ​កុម្ភៈ ប៉ុន្តែ​អាច​ត្រូវ​បាន​កំណត់​ពេល​ឡើង​វិញ​ផង​ដែរ។​

ក្រុម​អ្នក​វិភាគ​​បាន​ព្យាករ​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​មួយ​ចំនួន​​នៅ​ក្នុង​ទីផ្សារ​​ផ្ទះ​សំបែង​ ​ខណៈ​ដែល​អត្រា​​ការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ថយ​ចុះ​។​

ការ​លក់​ផ្ទះ​​ថ្មី​បាន​កើន​ឡើង​ ១៦,​៩​ ភាគរយ​​ធៀប​នឹង​ចំនួន​លក់​​នៅ​​​ពី​ខែ​តុលា​ ដល់​អត្រា​ប្រចាំ​ឆ្នាំ ៦ ៥៧០ ​០០០ យូនីត ដែល​លើស​ចំនួន ៥៥៥ ០០០ ​យូនីត​ដែល​ត្រូវ​បាន​ព្យាករ​ដោយ​​ដោយ​​ក្រុម​សេដ្ឋវិទូ​ឯកជន​។​

តួលេខ​សម្រាប់​ខែ​តុលា បាន​​មើល​ឃើញ​កំណើន​ប្រសើរ​ផង​ដែរ ដោយ​ចង្អុល​ទៅ​រក​​ការ​ស្ទុះ​ងើប​ឡើង​វិញ​​មួយ​ចំនួន​​នៅ​ក្នុង​ទីផ្សារ​នេះ​។​

តម្លៃ​ជា​មធ្យម​​បាន​ធ្លាក់​ចុះ​ ៨,​៤ ​ភាគរយ​ មក​នៅ​ត្រឹម​ ៣៦២ ៤០០ ដុល្លារ​​។​

ភាព​ធ្លាក់​ចុះ​ក្នុង​ទីផ្សារ​លំនៅ​ឋាន​​កាល​ពី​ឆ្នាំ ២០១៨ បាន​បណ្ដាល​ឲ្យ​មាន​ការ​បារម្ភ​អំពី​ទិសដៅ​​នៃ​សេដ្ឋកិច្ច​របស់​អាមេរិក​ ដោយ​សារ​តែ​វិស័យ​នេះ​ជា​រឿយ​ៗ​កើន​ឡើង​ខ្លាំង​ជា​ដំបូង​ដោយ​សារ​កំណើន​សេដ្ឋកិច្ច និង​ផ្ដល់​ការ​ព្រមាន​ជា​មុន​ចំពោះ​ការ​ធ្លាក់ចុះ​​ដែល​​អាច​កើត​ឡើង៕ AFP/LA​​

អត្ថបទគួរចាប់អារម្មណ៍