The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​លក់​ផ្ទះ​នៅ​អាមេរិក ​បាន​ធ្លាក់ចុះ ២ ខែ​ជាប់ៗ​គ្នា​

ការ​លក់​ផ្ទះ​នៅ​អាមេរិក ​បាន​ធ្លាក់ចុះ ២ ខែ​ជាប់ៗ​គ្នា​

Content image - Phnom Penh Post
ផ្ទះ​ដែល​ដាក់​ស្លាក​លក់​នៅ​រដ្ឋ​ហ្វ្លរីដា នៅ​អាមេរិក។ ការ​លក់​ផ្ទះ​នៅ​អាមេរិក​បាន​ធ្លាក់ចុះ​រយៈពេល ​២ ខែ​ជាប់ៗ​គ្នា​។ រូបថត AFP

ការ​លក់​ផ្ទះ​នៅ​អាមេរិក ​បាន​ធ្លាក់ចុះ ២ ខែ​ជាប់ៗ​គ្នា​

វ៉ាស៊ីនតោនៈ ទិន្នន័យ​រដ្ឋាភិបាល​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​​ថា ការ​លក់​លំនៅឋាន​លក្ខណៈ​គ្រួសារ​តូច​ថ្មីៗ នៅ​អាមេរិក​បាន​ធ្លាក់ចុះ​ដោយ​មិន​នឹក​ស្មាន​​ កាល​ពី​ខែ​មុន​ ដែល​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​រយៈពេល ​៥ ខែ​ ទោះ​បី​ជា​តម្លៃ​បាន​ធ្លាក់ចុះ​ និង​ការ​ផ្គត់ផ្គង់​បាន​កើន​ឡើង​ក៏​ដោយ​។​​

ការ​ធ្លាក់ចុះ​រយៈពេល ២ ​ខែ ​ជាប់​​គ្នា​នេះ ​អាច​ចង្អុល​បង្ហាញ​ទៅ​​ការ​ចុះ​ខ្សោយ​តម្រូវ​ការ​ ទោះបី​ជា​អត្រា​ការ​ប្រាក់​កម្ចី​ទិញ​​ផ្ទះ​ទាប​​ក៏​ដោយ​។ ​ប៉ុន្តែ​​កម្រិត​​ល្អៀង​​​ដ៏​ទូលំទូលាយ​មួយ​ បាន​បង្ហាញ​​តួលេខ​នេះ ​អាច​​ត្រូវ​បាន​​កែ​តម្រូវ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​​នេះ​​។​

ការ​លក់​បាន​ធ្លាក់ចុះ ​៧,៨ ​ភាគរយ ​មក​នៅ​ត្រឹម​អត្រា​ប្រចាំ​ឆ្នាំ​ ៦២៦​ ០០០​ ដែល​កែ​តម្រូវ​តាម​រដូវ ​ដោយសារ​តែ​ការ​ធ្លាក់ចុះ​​យ៉ាង​ខ្លាំង​នៅ​តំបន់​ West ​និង​​តំបន់​ Northeast ​និង​កំណើន​ខ្សោយ​​នៅ​កន្លែង​ផ្សេង​ទៀត​​។​

ចំពេល​ភាព​គ្មាន​ការងារ​ធ្វើ​ទាប​ និង​ទំនុក​ចិត្ត​អតិថិជន​ខ្ពស់ ​ក្រុម​សេដ្ឋ​វិទូ​បាន​រំពឹង​ថា នឹង​មាន​ការ​កើន​ឡើង​វិញ​។​​​

ការ​ព្រមាន​របស់​​ក្រុម​មន្ដ្រី ​និង​​តួលេខ​គឺ​ជា​កម្មវត្ថុ​ក្នុង​ការ​កែ​តម្រូវ​ជា​ច្រើន​ ហើយ​និន្នាការ​នោះ​អាច​ត្រូវ​ការ​រយៈពេល ​៤ ​ខែ ​ដើម្បី​បង្ហាញ​។​ ​ប៉ុន្តែ​ការ​បង្ហាញ​កាល​ពី​ខែ​ឧសភា គឺ​ចំនួន​ ៣,៧ ​ភាគរយ ​នៅ​ក្រោម​ខែ​ឧសភា​ កាល​ពី​ឆ្នាំ​មុន​។​

បរិមាណ​លំនៅឋាន​ដែល​ទើប​នឹង​សាងសង់​ថ្មី ​កើន​ឡើង ​២,២ ​ភាគរយ ​ដល់​ ៣៣២ ​០០០ ​ផ្ទះ​ កាល​ពី​ខែ​ឧសភា​ ដែល​​តំណាង​ឲ្យ​ការ​ផ្គត់ផ្គង់​រយៈពេល ​៦,​៤ ខែ ​នៅ​​ក្នុង​​ល្បឿន​​​លក់​នៅ​ពេល​បច្ចុប្បន្ន​ ដែល​ជា​កម្រិត​ខ្ពស់​​បំផុត​ចាប់​តាំង​ពី​ខែ​មករា​។​

ទន្ទឹម​នឹង​នេះ​ តម្លៃ​ជា​មធ្យម ​បាន​ធ្លាក់ចុះ ​៨,​១ ​ភាគរយ ​មក​នៅ​ត្រឹម​ ៣០៨​ ០០០ ​ដុល្លារ ​ដែល​ជា​កម្រិត​ទាប​​បំផុត​ចាប់​តាំង​ពី​ខែ​មករា​ផង​ដែរ​​។​

លោក ​Jim ​O'Sullivan ​ប្រធាន​សេដ្ឋវិទូ​អាមេរិក​​នៅ​ក្រុមហ៊ុន ​High Frequency Economics បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​មួយ​ផ្ញើ​ទៅ​អតិថិជន​ថា ទិន្នន័យ​នេះ «​មាន​​ការ​ប្រែប្រួល​ខ្លាំង​ និង​ធ្វើ​ការ​កែ​តម្រូវ​ច្រើន»។ ​

លោក​ថ្លែង​ថា​៖ «​តាមរយៈ​ការ​​ប្រែប្រួល​នេះ ​និន្នាការ​នេះ​បាន​កើន​​ឡើង​នៅ​ពេល​ថ្មីៗ​»។ លោក​​កត់​សម្គាល់​ថា ​ការ​ដាក់​ពាក្យ​​សុំ​កម្ចី​ទិញ​ផ្ទះ​បាន​កើន​ឡើង​ និង​ថា ​ការ​លក់​ប្រចាំ​ខែ​ជា​មធ្យម​​មក​ដល់​ឆ្នាំ ​២០១៩ គឺ​ខ្ពស់​ជាង​ត្រីមាស​ចុង​​​ក្រោយ​កាល​ពី​ឆ្នាំ​មុន​៕ AFP/​LA

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។