The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការលក់​សរុប​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ធំ​ទាំង​ ១០០ ​ធ្លាក់

ការលក់​សរុប​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ធំ​ទាំង​ ១០០ ​ធ្លាក់

Content image - Phnom Penh Post
សំណង់អគារនៅទីក្រុងបេកាំង ប្រទេស​ ចិន។ AFP

ការលក់​សរុប​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ធំ​ទាំង​ ១០០ ​ធ្លាក់

ក្រុងប៉េកាំងៈ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​ទាំង ១០០ របស់​ចិន​បាន​មើលឃើញ​ការធ្លាក់ចុះ​ការលក់​សរុប​របស់​ខ្លួន​ ១,៧ ភាគរយ​ នៅ​ខែ​សីហា​ធៀប​នឹង​ខែកក្កដា ដែល​ធ្លាក់ចុះ​ទាប​ជាង​បន្តិច​ធៀប​នឹង​ការលក់​ជា​មធ្យម​ដែល​សម្រេច​បាន​ក្នុងអំឡុងពេល​ចាប់ពី​ខែ​មករា​ដល់​ខែមិថុនា​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​នៅក្នុង​ឧស្សាហកម្ម​។

ក្រុមហ៊ុន​ផ្តល់ព័ត៌មាន​ឧស្សាហកម្ម​អនឡាញ CRIC បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​របស់​ចិន​គឺ​ក្រុមហ៊ុន Country Garden ក្រុមហ៊ុន Evergrande Group និង​ក្រុមហ៊ុន Vanke still បាន​នាំមុខគេ​ក្នុង​វិស័យនេះ​ដោយ​ការលក់​របស់​ក្រុមហ៊ុន Country Garden បាន​កើនឡើង​ដល់ ៥០៩,៥ ពាន់​លាន​យន់ (​ប្រហែល ៧១,៩ ពាន់​លាន​ដុល្លារ​អាមេរិក​) ការលក់​របស់​ក្រុមហ៊ុន Evergrande Group កើន​ដល់ ៤២៧,៣ ពាន់​លាន​យន់ ហើយ​ការលក់​របស់​ក្រុមហ៊ុន Vanke still កើនឡើង​ដល់ ៣៧០,៣ ពាន់​លាន​យន់​ ក្នុងពេល ៨ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​។

ទីផ្សារ​ផ្ទះ​ក្នុង​ទីក្រុង​លំដាប់​ទី​ ១ បាន​មើលឃើញ​ការធ្លាក់ចុះ​ខ្លាំង​ក្នុង​ការលក់​អចលនទ្រព្យ​កាលពី​ខែ​មុន ដោយ​ការលក់​ក្នុង​ទីក្រុង​ប៉េកាំង​ធ្លាក់ចុះ ៤២ ភាគរយ​ធៀប​នឹង​ខែ​កក្កដា​។

ខណៈ​ដែល​អនុ​បាត​ប្រាក់ចំណេញ​របស់​វិស័យ​អចលនទ្រព្យ​មាន​កម្រិត​ទាប​នៅពេលនេះ​លទ្ធភាព​ទទួលបាន​ប្រាក់ចំណេញ​ក្នុងពេល​អនាគត​នឹង​ពឹងផ្អែក​កាន់តែខ្លាំង​លើ​ប្រតិបត្តិការ​ដែល​ត្រូវបាន​កែលម្អ​របស់​សហគ្រាស និង​ផលិតផល​នានា​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន CRIC​។

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​បន្ថែមថា​៖ «​ដោយសារ​រដូវ​លក់ដាច់​ខ្លាំង​ចាប់ពី​ខែកញ្ញា ដល់​ខែវិច្ឆិកា​ដែល​កំពុង​ចូលមក​ដល់ ការលក់​ដែល​កំពុង​ធ្លាក់ចុះ​នេះ​ត្រូវបាន​រំពឹងថា​នឹង​មាន​ស្ថិរភាព​»៕ People's Daily/KC

អត្ថបទគួរចាប់អារម្មណ៍

  • លោក អូន ព័ន្ធមុនីរ័ត្ន សុំ​ឲ្យ​​អ្នក​ការ៉ាតេ រួម​គ្នា ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ

    ភ្នំពេញ៖ ​លោក​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​​ជំរុញ​ឲ្យ​​ថ្នាក់​ដឹកនាំ​គ្រូ​បង្វឹក និង​ក្រុម​អត្តពលិក​ព្រម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត រួបរួម​គ្នា​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​ការ៉ាតេ​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន និង​មាន​គុណភាព

  • សាឡង់​​បំពាក់​ថាមពល​សូឡា ​ផ្ដើម​ប្រមាញ់​ប្លាស្ទិក​លើ​ដង​ទន្លេ​ម៉ាឡេស៊ី​

    ក្រុង​គូឡាឡាំពួ៖ ដោយ​មាន​សមត្ថភាព​ដង​សំរាម​ចេញ​ពី​ទន្លេ​ម៉ាឡេស៊ី​ ដើម្បី​បញ្ឈប់​ការ​ហូរ​ចូល​សមុទ្រ សាឡង់​បំពាក់​ថាមពល​សូឡា​ឈ្មោះ «​អ្នក​រារាំង​» គឺ​ជា​អាវុធ​ចុង​ក្រោយ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កាក​សំណល់​ប្លាស្ទិក​លើ​ផ្ទៃ​ទឹក​នៅ​ជុំវិញ​ពិភព​លោក​។

  • សហភាព​អឺរ៉ុប​ ស្នើ​ឲ្យ​មីយ៉ាន់ម៉ាចាត់​វិធានការ​ទៅ​លើ​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម

    ក្រុង​យ៉ាំងហ្គោន៖ កាល​ពី​ថ្ងៃ​ចន្ទ​ សហភាព​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ធ្វើ​តាម​​​​របាយការណ៍​មួយ​​របស់​គណៈកម្មាធិការ​អន្តរជាតិ​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​ ដែល​​បាន​​ឃើញ​​អំពើ​​​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​កាល​ពី​ឆ្នាំ ​២០១៧​ កន្លង​ទៅ​។​

  • ផ្សារហ៊ុន​អាស៊ី​បន្ត​ធ្លាក់​ថ្លៃ ដោយសារ​ក្តីបារម្ភ​វីរុស​កូរ៉ូណា

    ក្រុងហុងកុងៈ ផ្សារហ៊ុន​អាស៊ី​បាន​ធ្លាក់ចុះ​ជាថ្មី​កាលពី​ថ្ងៃ​អង្គារ​ដែល​បន្ត​លក់​ចេញ​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក ខណៈ​ដែល​ចំនួន​អ្នកស្លាប់​ដោយសារ​តែ​ការរីករាលដាល​យ៉ាង​រហ័ស​នៃ​វីរុស​ក្នុងប្រទេស​ចិន​បាន​កើនឡើង​ដល់​ជាង ១០០ នាក់ និង​រាប់ពាន់នាក់​ឆ្លង​ជំងឺ​ស្រប​ពេលដែល​ក្រុម​វិនិយោគិន​បារម្ភ​ពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ពិភពលោក​ដែល​ចុះខ្សោយ​រួច​ទៅ​ហើយ​នោះ​។