The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​វិនិយោគ​លើ​​បែប​ផែន​នៃ​ការ​រស់​នៅ​ទំនើប​​

ការ​វិនិយោគ​លើ​​បែប​ផែន​នៃ​ការ​រស់​នៅ​ទំនើប​​

Content image - Phnom Penh Post

ការ​វិនិយោគ​លើ​​បែប​ផែន​នៃ​ការ​រស់​នៅ​ទំនើប​​

វិនិយោគិន​និង​ម្ចាស់​លំនៅដ្ឋាន​​ចាប់ផ្តើម​សម្លឹងមើល​បែបផែន​នៃ​ការរស់នៅ​ជា​ជាង​​ការចង់បាន​ផលចំណេញ

ផលចំណេញ​ពី​ការជួល​៧ភាគរយ​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​៧ភាគរយ​ស្ថិរភាពនៃ​​សេដ្ឋកិច្ចដែល​ប្រើប្រាស់​ប្រាក់​​ដុល្លារ​និង​ការ​បន្តកើនឡើង​ឥតឈប់​ឈរនៃ​ចំណាប់​អារម្មណ៍​របស់​វិនិយោគិន​បរទេស​បាន​ធ្វើឲ្យ​វា​ពុំមែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេដែល​ប្រទេស​កម្ពុជា​នឹង​នៅ​តែ​រក្សា​បាន​នូវ​​វឌ្ឍនភាពសេដ្ឋកិច្ចដ៏​​ខ្លាំង​ក្លា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខនេះ។

Urbanland Asiaគឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៏​ខ្មែរ​មួយនៅ​ក្នុង​ចំណោម​ក្រុមហ៊ុនអភិវឌ្ឍន៏​​ខ្មែរ​មួយ​ចំនួន​តូច​​​ដែល​មាន​​ឯកទេស​សាងសង់និង​​បង្ហាញ​នូវ​ស្នាដៃ​ខុសប្លែក​ពី​គេព្រម​ទាំង​​ទាក់ទាញ​វិនិយោគិន​ថ្មីៗ​បន្ថែម​ទៀត​តាម​រយៈ​ការ​ដាក់​បញ្ចូល​សោភ័ណភាពសំណង់​និង​​ទីតាំង​សាងសង់​ឲ្យទៅ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ការទទួលបាន​ផលចំណេញ​ពី​វិនិយោគទុន​។

នេះ​គឺជា​​យុទ្ធសាស្ត្រនៃ​ការ​ច្របាច់​បញ្ចូល​គ្នា​​មួយ​​ប្រកបដោយ​ប្រសិទ្ធភាព។អ្នកទិញ​ជំនាន់​ថ្មី​ដែល​ឲ្យ​តម្លៃខ្ពស់​ទៅ​លើ​គុណភាព​ កំពុងតែ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ ហើយ​ពួក​គេក៏​​កំពុង​​សម្លឹងរក​មើលបន្ទប់​​​អា​ផាត​ម៉ិ​ន​ដែលមាន​ការ​រចនា​ផ្តោត​ទៅ​លើ​គុណភាព​នៃ​ការ​រស់​នៅ​​ក្នុង​ទីក្រុង។

Content image - Phnom Penh Post

បន្ទាប់​ពី​ទទួល​បាន​​​ពានរង្វាន់​ចំនួន៣ ក្នុង​​រយៈពេល ​២ឆ្នាំជាប់​ៗ​គ្នា​ គម្រោង Embassy Central បាន​ក្លាយ​ជា​គម្រោងអគារ​​ខុនដូ​ឈាន​មុខគេ​​​មួយរបស់​ក្រុមហ៊ុន Urbanland នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ។ បន្ទាប់​ពី​ទទួលបាន​ពានរង្វាន់​រចនា​ម៉ូដ​ស្ថាបត្យកម្ម​សម្រាប់​គេហដ្ឋាន​ល្អ​ដាច់​គេ (Best Residential Architectural Design) នៅក្នុង​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ២០១៦ (2016 Cambodia Property Awards) មក​នោះ​ការ​សាងសង់​គម្រោង Embassy Central បាន​និង​កំពុង​ដំណើរ​ការ​ទៅមុខ​យ៉ាង​រលូន​ ​ហើយ​​អត្រា​នៃ​ការលក់​ក៏កើន​ឡើង​ជា​លំដាប់​​​ផងដែរ​ដោយសារ​​អតិថិជន​បាន​ទៅ​ទស្សនា​ផ្ទះ​គំរូ​ពិត​នៅ​ការិយាល័យ​តាំង​បង្ហាញនៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​២៨៨។

យុទ្ធសាស្ត្រក្នុង​ការ​​ទទួល​បាន​ពានរង្វាន់​​រ​បស់​ក្រុមហ៊ុន Urbanland គឺផ្តោត​សំខាន់​ទៅ​លើ​ការ​ច្របាច់​បញ្ចូល​គ្នារវាងការបង្កើត​នូវ​ទីធ្លា​សាធារណៈ​ដែលហ៊ុមព័ទ្ធ​ទៅដោយ​ធម្មជាតិ​ពណ៌​បៃតង​និង​​បន្ទប់​​អា​ផាត​ម៉ិ​ន​ដែលត្រូវ​បាន​រចនា​ឡើង​ឲ្យ​ក្លាយ​ជា​កន្លែង​ស្នាក់​នៅ​​​ឯកជនបែប​ធម្មជាតិ​មួយ​​ ដែល​ផ្តល់​ការ​សម្រាកទាំង​ផ្លូវកាយនិង​ផ្លូវ​អារម្មណ៍។នៅពេល​សាងសង់​រួច Embassy Central នឹងស្វាគមន៍​​ម្ចាស់​លំនៅដ្ឋានទាំង​អស់ជាមួយ​នឹង​ជញ្ជាំង​រុក្ខជាតិ​​បៃតង​​ដែល​លាត​សន្ធឹង​កំពស់​១៨​ជាន់ ​ហើយជញ្ជាំង​នេះ​ដែរគឺ​ជា​វិធីសាស្ត្រសម័យ​​ថ្មីមួយ​​ក្នុង​ការ​ផ្តល់​នូវ​ភាព​ស្រស់ស្រាយតាម​រយៈ​ការ​​បង្កើន​​សោភ័ណភាព​គួរ​ជាទី​គយគន់និងការ​ធ្វើ​​ឲ្យ​ខ្យល់​អាកាសនៅ​ក្នុង​អគារ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ផង​ដែរ​។

ជញ្ជាំង​រុក្ខជាតិ​បៃតង​មិន​ត្រឹម​តែ​បន្ថែម​ភាព​រស់​រវើក​​ដល់​ទី​កន្លែង​រស់នៅ​របស់ម្ចាស់​លំនៅដ្ឋាន​ប៉ុណ្ណោះ​ទេ​ ជញ្ជាំង​នេះដែរ​ក៏​ជា​ផ្ទៃ​ចម្រោះ​បន្សុទ្ធ​ខ្យល់​ធម្មជាតិ​មួយ​ដែល​ផ្តល់​នូវ​សុខភាព​កាន់តែ​ល្អ​ប្រសើរ​និង​​សុខុមាលភាព​ដល់សហគមន៍​​អ្នកស្នាក់នៅខុនដូ Embassy Central ផង​ដែរ​។

ការ​រចនា​ម៉ូដ​សម័យ​ទំនើប​រួមជាមួយ​ការប្រើប្រាស់​សម្ភារ​រចនាធ្វើ​​ពី​ឈើ​ធម្មជាតិពិតៗនិង​កម្រាល​ឥដ្ឋការ៉ូ​ថ្មមកពី​ប្រទេស​អេ​ស្ប៉ា​ញ​បាន​បង្កើន​នូវ​ភាព​ល្អឆើត​ទាន់សម័យ​ដល់​ផ្នែក​ខាងក្នុង​របស់​អា​ផាត​ម៉ិ​ន​នីមួយ​ៗ។ការបំពាក់​ដោយ​គ្រឿង​សង្ហារឹមនិង​សំភារៈប្រើប្រាស់​នៅក្នុងផ្ទះ​​បាយ​​សម័យ​ទំនើបមក​​ពី​​អឺរ៉ុបបាន​ផ្តល់​​នូវ​ភាព​ពេញ​លេញ​និង​​ស៊ីគ្នា​ល្អឥតខ្ចោះរវាង​មុខ​ងារ​ដ៏​ត្រឹមត្រូវ​ច្បាស់​លាស់​ និង​រចនាបថ​បែប​ទី​ក្រុង​របស់​ Embassy Central។

Content image - Phnom Penh Post

ការជ្រើសរើស​ទីតាំង​ល្អនិង​ត្រឹម​ត្រូវគឺជា​កត្តា​មួយ​នៃ​ការសម្រេចចិត្ត​របស់​​អ្នកទិញលំនៅដ្ឋាន​។ Embassy Central ស្ថិតនៅកណ្តាល​បេះដូង​នៃ​​សង្កាត់​បឹង​កេងកង១ដែល​ជា​តំបន់​មួយ​ពោរពេញ​ទៅដោយ​ហាង​ទំនើប​បែប​អន្តរជាតិហាង​លក់​សំលៀកបំពាក់​និង​ភោជនីយដ្ឋានល្អៗជាច្រើន​រាប់មិនអស់ដែល​ផ្តល់នូវ​បទពិសោធ​ន៍​នៃ​ការរស់នៅ​ក្នុង​សហគមន៍​ចម្រុះ​ជាតិ​សាសន៍​ដ៏ល្អ​​ប្រសើរ។

«សង្កាត់​បឹង​កេងកង១គឺជា​តំបន់​ដែល​ល្អឥតខ្ចោះ» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ហុកកាំង​ស្ថាបនិក​និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន Urbanland Asia។ លោកបាន​​បន្តទៀតថា៖ «យើង​បាន​យល់ដឹង​ជាមុន​ថាអតិថិជន​របស់​ពួក​យើង​ដែល​ជា​អ្នក​​ធ្វើ​ការងារវ័យក្មេងជំនាន់​ក្រោយ​​​តែង​តែ​ចង់​រស់នៅ​ក្នុង​អា​ផាត​ម៉ិ​ន​ទំនើបនៅ​ក្នុង​​ទីក្រុង​ព្រោះ​វា​នៅ​ជិតបង្កើយ​នឹង​​កន្លែង​ធ្វើ​ការ​របស់​ពួកគាត់ហើយ​វា​ក៏​ផ្តល់​​បែបផែន​នៃ​ការរស់នៅ​ប្រកប​ដោយ​ភាពរស់រវើក​ដល់​ពួក​គាត់​​ផងដែរ។

បច្ចុប្បន្ននេះ​​យើង​សង្កេត​ឃើញ​ថាក្រុម​គ្រួសារនិង​គូស្រករ​វ័យ​ក្មេងៗ​ទាំង​​ខ្មែរ​ដែល​​រស់នៅ​ក្នុងស្រុកនិង​អ្នក​ដែល​ត្រលប់​មក​ពី​បរទេស​វិញ​កំពុង​ចាប់អារម្មណ៍​លើ​កន្លែង​ស្នាក់នៅ​ដែល​ស្ថិត​នៅក្នុង​តំបន់​ទី​ប្រជុំជន​ក្បែរ​នឹង​ភោជនីយដ្ឋាន​មិន​ឆ្ងាយ​ពី​ហាង​លក់​ទំនិញ​និង​នៅ​ជិត​សាលារៀនល្អ​ៗផងដែរ»។

ដូច​ទៅ​នឹង​​​ហាង​កាហ្វេមួយ​​ដែល​លោក​ហុកកាំង កំពុង​​ធ្វើ​ការ​វិនិយោគ​រួម​គ្នា​គឺ​ហាង​កាហ្វេ​ប្រោ​ន ដែល​​បាន​បង្កើត​នូវ​ទីផ្សារ​មួយដែល​សម្រប​ទៅ​តាម​​ការ​​កែប្រែ​ទម្លាប់​នៃ​ការបរិភោគអាហារ​និង​ទទួលទាន​ភេសជ្ជៈ​របស់​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ​គម្រោង​អភិវឌ្ឍ​អគារ​​ស្នាក់នៅនិង​អគារ​ពានិជ្ជកម្ម​​របស់ក្រុមហ៊ុន​ Urbanland ក៏​កំពុងតែ​ស្ថិតនៅលើ​មាគ៌ា​នេះ​ដូចគ្នា​ដែរ។

លោក​មាន​ប្រសាសន៍​បន្តថា៖«នេះ​គឺជា​អ្វីដែលពួក​​យើង​ចង់​បាន​ខ្លាំង​បំផុត​។ការបង្កើត​នូវ​ទីតាំងមួយ​​មិនថាសម្រាប់​ធ្វើការ​ងារសម្រាប់​​ស្នាក់នៅឬក៏​សម្រាប់​​​សម្រាកលម្ហែ​កាយ​នោះទេគឺ​វា​បង្ហាញ​នូវ​ដំណើរ​នៃ​ការផ្លាស់ប្តូរ​មុខមាត់ថ្មី​របស់​​ប្រទេស​កម្ពុជានិង​ការចង់បាន​របស់​ក្រុមការងារ​​យើងដើម្បី​ផ្តល់នូវ​គម្រោង​ថ្មី​ប្លែក​ជា​ច្រើន​នៅ​ព្រះរាជាណាចក្រ​មួយ​នេះ​ដែលមាន​ការ​រចនា​ម៉ូដ​ខុសប្លែក​ពី​គេ​យ៉ាងពិត​ប្រាកដហើយ​វា​ក៏មាន​គុណភាព​ខ្ពស់​លំដាប់​អន្តរជាតិ​ផង​ដែរ៕

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទនង​មក​កាន់​លេខទូរស័ព្ទ​(+855) 12 444 371ឫ​ចូល​ទៅ​កាន់​គេហទំព័រ​ embassycentral-bkk.com

អត្ថបទគួរចាប់អារម្មណ៍