ក្រុងប៉េកាំងៈ ការវិនិយោគ​ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ចិន​កើន ១០,៣ ​ភាគរយ​ ក្នុងពេល ១០ ​ខែ​ដំបូង​ ក្នុង​ឆ្នាំ ២០១៩ ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ ដែល​ធ្លាក់ចុះ​ពី​កំណើន ១០,៥ ​ភាគរយ ​ដែល​សម្រេច​បាន​សម្រាប់​រយៈពេល ៩ ​ខែ​ដំបូង ​ក្នុង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) ​របស់​ចិន​កាលពី​ខែវិច្ឆិកា​។

ការិយាល័យ NBS បាន​ឲ្យ​ដឹងថា ការវិនិយោគ​អចលនទ្រព្យ​សរុប​ក្នុងអំឡុង​ពី​ខែមករា​ដល់​ខែ​តុលា​មាន​ទឹកប្រាក់​ចំនួន ១០,៩៦ ​ពាន់​ពាន់​លាន​យន់ (​ប្រហែល ១,៦ ​ពាន់​ពាន់​លាន​ដុល្លារ​)​។

ការវិនិយោគ​ក្នុង​ការសាងសង់​លំនៅឋាន​កើន ១៤,៦ ភាគរយ​ ដល់ ៨,០៧ ​ពាន់​ពាន់​លាន​យន់​ ក្នុង​រយៈពេល ១០ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ​ធៀប​នឹង​ពេល​ដូចគ្នា​នៅ​ឆ្នាំមុន ដោយ​កំណើន​នេះ​ធ្លាក់ចុះ ០,៣ ​ពិន្ទុ​ភាគរយ​ ធៀប​នឹង​កំណើន​ក្នុង​រយៈពេល ៩ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​។

ការលក់​ផ្ទះ​ពាណិជ្ជកម្ម​បើ​គិតពី​ផ្ទៃក្រឡា​មាន​ផ្ទៃក្រឡា​សរុប​ចំនួន ១,៣៣ ពាន់​លាន​ម៉ែត្រការ៉េ​ ក្នុង​អំឡុងពេល​ពី​ខែ​មករា​ដល់​ខែ​តុលា​កើនឡើង ០,១ ​ភាគរយ​ ធៀប​នឹង​ពេល​ដូចគ្នា​នៅ​ឆ្នាំមុន​ដែលជា​កំណើន​លើកដំបូង​ក្នុង​ឆ្នាំនេះ​។

ចាប់ពី​ខែ​មករា​ដល់​ខែ​តុលាការ​លក់​ផ្ទះ​ពាណិជ្ជកម្ម​បើ​គិតពី​តម្លៃ​បាន​កើនឡើង ៧,៣ ភាគរយ​ ដល់ ១២,៤៤ ​ពាន់​ពាន់​លាន​យន់​ ដែល​កើនឡើង ០,២ ​ពិន្ទុ​ភាគរយ ​ធៀប​នឹង​កំណើន​ក្នុង​ពេល ៩ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​៕ People''s Daily/KC