ក្រុង​ប៉េកាំងៈ ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​ក្នុង​ប្រទេស ​ចិន ​បាន​កើន​ឡើង ៩,៥ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ ធៀប​នឹង​ឆ្នាំ ២០១៧ ដែល​ខ្ពស់​ជាង​កំណើន​នៅ​ឆ្នាំ ២០១៧ ចំនួន ២,៥ ភាគរយ។ នេះ​បើយោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) របស់​ប្រទេស​ ចិន ​ដែល​បាន​ឲ្យ​ដឹង នា​ពេល​ថ្មីៗ​នេះ។

ការិយាល័យ NBS បាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​លើ​អចលន​ទ្រព្យ​សរុប​កាល​ពី​ឆ្នាំ​មុន​បាន​កើន​ឡើង​​ខ្ពស់​ជាង ១២ ពាន់​ពាន់​លាន​យន់ (ប្រហែល ១,៧៧ ពាន់​ពាន់​លាន​ដុល្លារ)។

ការ​វិនិយោគ​លើ​អគារ​លំនៅឋាន ដែល​មាន​ចំនួន​ជាង ៧០ ភាគរយ​នៃ​ការ​វិនិយោគ​សរុប បាន​កើន​ឡើង ១៣,៤ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ ​ធៀប​នឹង​ឆ្នាំ ២០១៧ ជា​ពេល​ដែល​ទទួល​បាន​កំណើន ៩,៤ ភាគរយ។

ទិន្នន័យ​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា អគារ​ដែល​មាន​ផ្ទៃ​ក្រឡា​​សរុប ចំនួន ១,៧២ លាន​ម៉ែត្រ​ការ៉េ ត្រូវ​បាន​លក់​ចេញ​កាល​ពី​ឆ្នាំ ២០១៨ កើន​ឡើង ១,៣ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧។ តម្លៃ​ពី​ការ​លក់​បាន​កើន​ឡើង ១២,២ ភាគរយ​ដល់​ចំនួន ១៥ ពាន់​ពាន់​លាន​យន់។

ការ​លក់​ផ្ទះ​បាន​កើន​ឡើង​ ២,២ ភាគរយ​បើ​គិត​ពី​ផ្ទៃ​ក្រឡា និង​កើន​ឡើង ១៤,៧ ភាគរយ​បើ​គិត​ពី​តម្លៃ៕ People''s Daily/KC