The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំណើន​នៃ​ការ​វិនិយោគទុន​ក្នុង​តំបន់​ក្រវាត់​ក្រុង




កំណើន​នៃ​ការ​វិនិយោគទុន​ក្នុង​តំបន់​ក្រវាត់​ក្រុង

ផែនទី​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ​ថត​ពី​លើ​អាកាស​បាន​បង្ហាញ​ពី​ចន្លោះ​ប្រហោង​តំបន់​ខ្លះ (ពណ៌​បៃតង) ពុំ​ទាន់​មាន​ការ​អភិវឌ្ឍន៍​នៅ​ឡើយ។
ផែនទី​ផ្នែក​មួយ​នៃ​ទីក្រុង​ភ្នំពេញ​ថត​ពី​លើ​អាកាស​បាន​បង្ហាញ​ពី​ចន្លោះ​ប្រហោង​តំបន់​ខ្លះ (ពណ៌​បៃតង) ពុំ​ទាន់​មាន​ការ​អភិវឌ្ឍន៍​នៅ​ឡើយ។ រូបថត សហការី

កំណើន​នៃ​ការ​វិនិយោគទុន​ក្នុង​តំបន់​ក្រវាត់​ក្រុង

ខណៈ​ពេល​ដែល​តម្លៃ​ដី​នៅក្នុង​ទីក្រុង​ឡើង​ថ្លៃ​អ្នក​អភិវឌ្ឍ​គម្រោង​ផ្នែក​អចលនទ្រព្យ​កំពុង​ស្វែងរក​ចន្លោះ​ដី​ទំនេរ​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ​។ ដោយឡែក​នៅ​សង្កាត់​ឫស្សីកែវ​ដែល​មាន​ទីតាំង​នៅ​ភាគ​ពាយព្យ​នៃ​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​តម្លៃ​ខ្ពស់​របស់​ខ្លួន​ដដែល​។

បើ​ប្រៀបធៀប​ទៅ​នឹង​តំបន់​ភាគ​ច្រើន​តំបន់​ប៉ែក​ពាយព្យ​នៃ​ទីក្រុង​បាន​និង​កំពុង​ប្រែ​ក្លាយ​ខ្លួន​ជា​តំបន់​​ទាក់ទាញ​មួយ​សម្រាប់​ក្រុម​គ្រួសារ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ស្វែងរក​លំនៅឋាន​ក្រៅ​ទីប្រជុំជន​។

ក្រុមហ៊ុន​សំណង់​បុរី និង​​គម្រោង​ពង្រីក​ទីក្រុង​បាន​កំពុង​ដំណើរ​ការ​គម្រោង​អភិវឌ្ឍន៍​របស់​ពួកគេ​ដែល​មាន​ទីតាំង​នៅ​ចន្លោះ​តំបន់​អភិវឌ្ឍន៍​ពីរ​គឺ​តំបន់ ខេមកូស៊ីធី និង ហ្គ្រេនភ្នំពេញ ដែល​សំណង់​ទាំង​នោះ​មាន​លក្ខណៈ​​សមស្រប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ទាំង​តម្លៃ និង​ប្រភេទ​ដែល​ពួកគេ​ចង់​បាន​។ នេះ​បើ​តាម​សម្ដី​របស់​លោក ស៊ីថា អនុប្រធាន​នៃ​ក្រុមហ៊ុន វើលត្រាស់អេសស្តេត​។

មាន​ការ​អភិវឌ្ឍ​គម្រោង​សាងសង់​ដូចជា បុរីប៉េងហួត ឌឺស្តារ Premier បុរីញូវើល​គីឡូម៉ែត្រ​លេខ ៥, បុរី​ទួលសង្កែ, បុរី​វីឡា​ទួលសង្កែ​, បុរី​វិមាន​ភ្នំពេញ​, បុរី​អង្គរភ្នំពេញ​, បុរី​វិមាន​ភ្នំពេញ​, បុរី​រិទ្ធ​, បុរី​ញូវើល​ទួលសង្កែ​, បុរី​ឆាយណាថោន​, បុរី​ល្អ​ពេញចិត្ត​១ និង​២, បុរី​វិឡា​ផ្សារតូច, ផ្ទះ​ល្វែង​មិត្តភាព​១ និង​២, បុរី​បឹងឈូក, បុរី​លឹមឈាងហាក់ (​ស៊ី ធី អិន), បុរី​ ស្រេង កុង​, បុរី​មិត្តភាព (គីឡូ​ម៉ែត្រ​លេខ​ ៦), បុរី​មហា​សេដ្ឋី​, ឌឺរ៉េស៊ីដង់​, បុរី​រតនៈ, បុរី​មនោរម្យ​, បុរី​អិលអេចវី​, បុរី​ហុងឡេងយី​, សំណង់​ផ្ទះ​ល្វែង គីម​បូ​, បុរី​មង្គល​ភ្នំពេញ​, សំណង់​ផ្ទះ​ល្វែង ជី.ធី.ស៊ី, បុរី​កូម៉េល​, ដែល​គម្រោង​សំណង់​ទាំង​នេះ​គឺជា​គម្រោង​សាងសង់​ថ្មី​ដែល​មាន​ផ្តល់​ជូន​នូវ​លំនៅឋាន​, សំណង់​អគារ​ភ្លោះ​, វីឡា និង​សំណង់​ផ្ទះល្វែង​ដែល​មាន​​តម្លៃ​សមរម្យ​ដែល​ជា​ទីផ្សារ​សំខាន់​សម្រាប់​អតិថិជន​ក្នុង​ស្រុក។

លោក ឈី យ៉ាប ប្រធាន​គម្រោង​នៃ​សំណង់ ហ្គ្រេន​ភ្នំពេញ ដែល​ជា​គម្រោង​គ្រប​ដណ្តប់​លើ​ផ្ទៃដី​អភិវឌ្ឍន៍ ២៦០ ​ហិកតា​។

លោក​ជឿ​ជាក់​ថា​ ការ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋា​រចនាសម្ព័ន្ធ​តាម​បណ្តោយ​ផ្លូវ ជា សុផារ៉ា​, ផ្លូវ​ ៥៩៨ និង​លើ​ផ្លូវ​ហាណូយ​គឺ​នឹង​តភ្ចាប់​តំបន់​អភិវឌ្ឍ​ក្រវាត់​ក្រុង​ដូចជា​តំបន់​ឫស្សីកែវ​ជាមួយ​តំបន់​ទីប្រជុំ​ក្រុង​តាមរយៈ​ការ​ធ្វើ​ដំណើរ​ទៅ​មក និង​គ្រឿង​លម្អ​តាម​ដង​ផ្លូវ​។

សាលា​ក្រុង​ភ្នំពេញ​ក៏​បាន​សំណូមពរ​ថា​មហាវិថី​អង្គរ ឬ​គេ​ហៅ​ថា​ផ្លូវ​ខេមកូ​នឹង​ភ្ចាប់​បុរី​ហ្គ្រេន​ភ្នំពេញ និង​បុរី​ខេមកូស៊ីធី​ដោយ​ផ្ទាល់​ដែល​វា​ជួយ​ពន្លឿន​រយៈពេល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ជាពិសេស​​សម្រាប់​​អ្នក​រស់នៅ​ប៉ែក​ពាយព្យ​នៃ​​ទីក្រុង​ភ្នំពេញ​។ គម្រោង​អ៊ីអនម៉ល​២ ដែល​បាន​ធ្វើ​ការ​សាងសង់​នៅ​តាម​បណ្តោយ​ផ្លូវ​ ១០០៣ បាន​បណ្តាល​ឲ្យ​អ្នក​វិនិយោគិន​ភាគ​ច្រើន​មាន​ការ​ងឿង​ឆ្ងល់​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​នៅក្នុង​តំបន់​នេះ​។

លោក ដេវីដ គីម ជា​ប្រធាន​សេវា​អចលនទ្រព្យ​នៃ​ក្រុមហ៊ុន អ៊ិនហ្វូមេខ បាន​ពន្យល់​ថា​ការ​ផ្លាស់ប្តូរ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទៅ​ជាយក្រុង​គឺ​បណ្តាល​មកពី​ការ​ឡើង​ថ្លៃ​ដី​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ដូចជា​តំបន់​បឹង​កេងកង, ដូនពេញ និង​ទន្លេ​បាសាក់​ជាដើម​។

លោក គីម បាន​និយាយ​ថា៖ «​ពី​ព្រោះ​តម្លៃ​ដី​ឡើង​ថ្លៃ និង​តម្លៃ​នៃ​ការ​ជួល​អចលនទ្រព្យ​ទាំងអស់​ក្នុង​តំបន់​នេះ​មាន​តម្លៃ​ខ្ពស់​ប្រជាជន​ខ្មែរ​ដែល​ធ្លាប់​នៅ​តំបន់​នោះ​មិន​ចង់​រស់នៅ​ទីតាំង​នោះ​ទៀត​ទេ​ដោយ​ហេតុ​ថា​វា​ប្រៀប​បាន​ដូចជា​ទុន​រកស៊ី​មួយ​សម្រាប់​ពួកគេ​។ ដូច្នេះ​ពួកគេ​សម្រេច​លក់​ដី និង​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ក្នុង​តម្លៃ​ចំណេញ​ខ្ពស់​មួយ ឬ​ក៍​ជួល​ដី​ដែល​ពួកគេ​មាន​ក្នុង​អត្រា​មួយ​ខ្ពស់​ហើយ​ទៅ​រស់នៅ​ជាយក្រុង​វិញ​ដែល​មាន​ទីតាំង​នៅ​ប៉ែក​ពាយព្យ»។

តំបន់​ជ្រោយចង្វារ​គឺជា​តំបន់​អភិវឌ្ឍន៍​សកម្ម​មួយ​ប៉ុន្តែ​ដោយសារ​តម្រូវការ​នៃ​ការ​ឆ្លងកាត់​ស្ពាន​ទៅ​មក​ដើម្បី​ទៅ​កាន់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​នោះ​ក៏​ដូចជា​កង្វះខាត​នៃ​សកម្មភាព​ពាណិជ្ចកម្ម និង​អគារ​ជំនួញ​ផ្សេងៗ​នៅក្នុង​តំបន់​នោះ​វា​បាន​ធ្វើ​​ឲ្យ​តំបន់​​នោះ​មិន​សូវ​មាន​ភាព​ទាក់​ទាញ​សម្រាប់​អ្នក​អភិវឌ្ឍ​គម្រោង។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក គីម។

ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ប៉ែក​ខាង​ត្បូង​នៃ​ទីក្រុង​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវ​ ហ៊ុន សែន ក៏​បាន​ទទួល​​ការ​អភិវឌ្ឍ​ដែរ​ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការ​បំពេញ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​សំណង់​ដែល​អតិថិជន​ត្រូវ​ការ​។ នៅ​ប៉ែក​ខាង​លិច​នៃ​ទីក្រុង​ភ្នំពេញ​ក៏​ឃើញ​មាន​ព្រលាន​យន្តហោះ និង​ទីធ្លា​ធំ​ទូលាយ​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម និង​ជំនួញ​ ប៉ុន្តែ​តំបន់​នេះ​គឺ​​មិន​សូវ​មាន​ភាព​ទាក់ទាញ​ទេ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​សំណង់​​ដែល​កំពុង​ស្វែងរក​ទីផ្សារ​ក្នុង​ស្រុក​ដោយ​ហេតុ​ថា​តម្លៃ និង​ទំហំ​ដី​មិន​សម​ប្រកប​ទៅ​តាម​​អ្វី​ដែល​​គម្រោង​អភិវឌ្ឍន៍​ធំៗ​បែប​នោះ​ត្រូវ​ការ​។

លោក គីម បាន​ប្រៀបធៀប​តំបន់​ប៉ែក​ពាយព្យ​នៃ​ទីក្រុង​ភ្នំពេញ និង​តំបន់​ឫស្សីកែវ​ថា​គឺ​ជា​តំបន់​គ្មាន​ស្ពាន​ឆ្លងកាត់​រីឯ​តំបន់​​ទួលគោក​វិញ​គឺជា​តំបន់​ដែល​រីកចម្រើន​ខ្លាំង​ផ្នែក​វិស័យ​ជំនួញ និង​ពាណិជ្ជកម្ម​ដែល​អម​ដោយ​ដីធ្លី​ធំ​ទូលាយ និង​សំណង់​ដែល​សមស្រប​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​សំណង់​ធំៗ​។

ដោយសារ​កត្តា​ទាំង​អស់​នោះ​, ការ​អភិវឌ្ឍ​នៅ​ប៉ែក​ពាយព្យ​នៃ​ទីក្រុង​ហាក់​បង្ហាញ​ភាព​ទាក់ទាញ​ដល់​អតិថិជន​ក្នុង​ស្រុក​ជា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​វា​មាន​ហានិភ័យ​តិច​ក្នុង​ការ​បណ្តាក់​ទុន​រកស៊ី​ពី​បណ្តា​អ្នក​វិនិយោគិន​ក្នុង​វិស័យ​នេះ​។

ជា​ទិដ្ឋភាព​ទូទៅ​នៃ​ទេសភាព​ដែល​ផ្តិត​យក​ពី​លើ​អាកាស​បាន​ឲ្យ​យើង​ឃើញ​ពី​តំបន់​​បៃតង​ដែល​គ្មាន​ការ​អភិវឌ្ឍ​នៅ​ប៉ែក​ពាយព្យ​នៃ​ទីក្រុង​ដែល​នេះ​មាន​ន័យ​ថា​ អ្នក​ដែល​វិនិយោគ​ដំបូង​អាច​ទិញ​អចលនទ្រព្យ​ទាំង​នោះ​ក្នុង​តម្លៃ​មួយ​ថោក​ហើយ​ធ្វើការ​ចាក់ដី​លុប​នឹង​សុំ​ការ​អនុញ្ញាត​ចំពោះ​គម្រោង​សាងសង់​លើ​ផ្ទៃ​ដី​នោះ​ពី​សំណាក់​រាជរដ្ឋាភិបាល​បាន​។ បន្ទាប់​មក​ពួកគេ​អាច​ធ្វើការ​ផ្ទេរ​ដីធ្លី​នោះ​បន្ត​ឲ្យ​អ្នក​វិនិយោគ​លើ​គម្រោង​អភិវឌ្ឍន៍​បន្ត​ដើម្បី​ធ្វើការ​សាងសង់​លើ​ដី​ទាំង​នោះ។ តម្លៃ​ដី​កាន់តែ​ថោក​អ្នក​អភិវឌ្ឍ​គម្រោង​សាងសង់​បន្ត​នឹង​អាច​លក់​គម្រោង​លំនៅឋាន​របស់​ខ្លួន​ក្នុង​តម្លៃ​មួយ​ដ៏​សមរម្យ​ដែរ​។

លោក យ៉ាប បាន​បញ្ចាក់​ទៀត​ថា​ បើ​ផ្អែក​តាម​ទស្សនៈ​ម៉ាក្រូ​តំបន់​ប៉ែក​ពាយព្យ​នៃ​ទីក្រុង​ភ្នំពេញ​គឺ​អាច​ធានា​បាន​នៅ​ឱកាស​ជំនួញ​មួយ​ល្អ​ប្រសើរ​នា​ពេល​អនាគត​។ ក្នុង​ការ​អភិវឌ្ឍ​ជំនួញ និង​សំណង់​វិស័យ​នេះ​ត្រូវ​តែ​ឈរ​លើ​គោលការណ៍​ត្រីកោណ​បើ​សិន​ជា​អ្នក​មាន​​គម្រោង​សាងសង់​នៅក្នុង​ទីតាំង​មួយ​សមស្រប​ពី​ទីប្រជុំជន​ហើយ​គម្រោង​អភិវឌ្ឍ​នោះ​ជា​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ផង​ដែល​អ្នក​អាច​ធានា​ថា​គម្រោង​ទាំង​នោះ​ជា​អ្វី​ដែល​អតិថិជន​ក្នុង​ស្រុក​ត្រូវការ​នោះ​អ្នក​នឹង​ទទួល​បាន​ភាព​ជោគជ័យ​។ តែ​វា​មិន​ជោគជ័យ​ភ្លាមៗ​នោះ​ទេ​ប៉ុន្តែ​ដរាប​ណា​ទីក្រុង​​នៅ​តែ​បន្ត​ពង្រីក​គម្រោង​សាងសង់​របស់​អ្នក​នឹង​ទទួល​ភាព​ជោគជ័យ​ទៅ​តាម​នោះ​ដែរ​៕

James Whitehead

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។