ភ្នំពេញ ប៉ុស្ដិ៍ | ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មាន​ចក្ខុ​វិស័យ​ថា ភ្នំពេញ​នឹង​ក្លាយ​ទៅ​ជា​មាតុ​ធានី​ដែល​មាន​សមត្ថភាព​មួយ

ក្រុមហ៊ុន​ស្ថាបត្យកម្ម​មាន​ចក្ខុ​វិស័យ​ថា ភ្នំពេញ​នឹង​ក្លាយ​ទៅ​ជា​មាតុ​ធានី​ដែល​មាន​សមត្ថភាព​មួយ

ប៉ុស្តិ៍ អចលនទ្រព្យ

កាលបរិច្ឆេទផ្សាយ:
១០ វិច្ឆិកា ២០១៦ | ១១:៥១

អ្នកយកព័ត៌មាន:
Hanamariya Halim

ប្រធានបទផ្សេងៗ

លោក ហ៊ុន ចាន់សាន កំពុង​បំពេញ​ការងារ​របស់​ខ្លួន។ រូបថត សហការី

ទីក្រុង​ភ្នំពេញ​បាន​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ច្រើន ជាទី​ក្រុង​មួយ​ដែល​មាន​ឆន្ទៈ​ក្លាយ​ទៅ​ជា​ទីក្រុង​ទំនើប​នៅ​ក្នុង​ចំណោម​ទីក្រុង​នានា​ប្រចាំ​តំបន់ ដោយ​មាន​ការ​សាងសង់​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ល្បឿន ​យ៉ាង​លឿន​គួរ​ឲ្យ​កត់​សម្គាល់ ទោះបីជា​គម្រោង​ខ្លះ​ត្រូវ​បាន​គេ​បោះបង់​ចោល​ក៏ដោយ ទន្ទឹម​នឹង​នោះ​ក៏មាន​ការធ្វើ​ការ តុបតែង​ទីកន្លែង​សំខាន់ៗ និង​ឧទ្យាន​ដែលមាន​ស្រាប់ និង​នាំចូល​នូវ​ផ្សារ​ទំនើប និង​ទីកន្លែង​សម្រាប់​កម្សាន្ត​ផ្សេងៗ​ឥត​ល្ហែ​។ ក៏ប៉ុន្តែ​នៅក្នុង​ទំនើប​កម្មនេះ ភ្នំពេញ​ប្រហែល​ជាមាន​ភាព​ធ្វេស​ប្រហែស ​នូវ​តម្រូវការ​ដ៏​ចាំបាច់​មួយ​សម្រាប់​ការ​ចង់​រស់នៅ​ជា​មូលដ្ឋាន​ដ៏​សុខសាន្ត​មួយ​។ នោះ​ គឺ​ទីកន្លែង​បៃតង​សាធារណៈ​ ដូចជា​ឧទ្យាន ​សម្រាប់​ក្តី​កំសាន្ត​របស់​ប្រជា​ពលរដ្ឋ និង ភាព​សប្បាយ​ឆ្ងាយ​ពី​ភាពកខ្វក់​របស់​ម៉ូតូ​ឡាន​នៅតាម​ផ្លូវ​។ ម្យ៉ាង​វិញ​ទៀត ភ្នំពេញ​មិន​សូវ​ជា​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បូក​បញ្ចូល​គ្នា​នូវ​គុណសម្បត្តិ​របស់​ទី កន្លែង​នីមួយៗ​នោះទេ​។​

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com