ក្រុងប៉េកាំងៈ ព្រឹត្តិបត្រ​ព័ត៌មាន China Securities Journal បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​សំខាន់ៗ​របស់​ចិន​បាន​រាយការណ៍​ប្រាក់ចំណេញ​កាន់តែ​ប្រសើរ​កាលពី​ឆ្នាំមុន​។

គិត​ត្រឹម​ថ្ងៃ​អង្គារ ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ប្រទេស​ចិន​ចំនួន​ ៥៦ ដែល​ចុះបញ្ជី​នៅ​ផ្សារហ៊ុន A-share និង​ផ្សារមូលបត្រ​ហុងកុង​បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៩ របស់​ពួកគេ និង​ក្រុមហ៊ុន ២៩ បានបង្ហាញ​កំណើន​ប្រាក់ចំណេញ​សុទ្ធ​។

ព្រឹត្តិបត្រ​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ពួកគេ​ក្រុមហ៊ុន​អចលនទ្រព្យ​មានឈ្មោះ​នៅ​ផ្សារហ៊ុន A-share បាន​កត់ត្រា​នូវ​ប្រតិបត្តិការ​ជាទូទៅ​ល្អប្រសើរ​ជាង​ក្រុមហ៊ុន​ទាំងឡាយ​ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​ក្រុង​ហុងកុង​។

ប្រាក់ចំណេញ​សុទ្ធ​ជា​មធ្យម​បានមកពី​ភាគទុនិក​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​ហុងកុង​បាន​ធ្លាក់ចុះ​ ២៧,៥៨ ​ភាគរយ​មក​នៅត្រឹម​ ៣,២៥ ​ពាន់​លាន​យន់​ (៤៦៦,៣ ​លាន​ដុល្លារ​) ខណៈ​ក្នុងចំណោម​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន A-share ចំនួន ១៨ បាន​កើនឡើង ២២,៦៧ ​ភាគរយ​ដល់​ ៣,៥៩ ​ពាន់​លាន​យន់​។

ព្រឹត្តិបត្រ​ព័ត៌មាន​ដដែល​បន្តថា ភាគច្រើន​នៃ​ក្រុមហ៊ុន​ទាំងនេះ​មើលឃើញ​លទ្ធផល​ហិរញ្ញវត្ថុ​ល្អប្រសើរ​ដែល​បាន​កត់ត្រា​នូវ​កំណើន​ទាំង​ទ្រព្យសកម្ម និង​បំណុល​របស់​ពួកគេ​។

ទោះបី​យ៉ាងណា​អនុបាត​បំណុល​ទ្រព្យសកម្ម​របស់​ពួកគេ ដក​ប្រាក់ចំណូល​ដែល​រក​មិន​ចំណេញ​ជាប់ទាក់ទង​នឹង​លទ្ធផល​នៅពេល​អនាគត​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​ដោយសារ​តែ​គណនី​ហិរញ្ញវត្ថុ​ប្រកបដោយ​សុទិដ្ឋនិយម​ដែល​បង្ហាញ​នូវ​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​កាន់តែ​មាន​ភាពល្អប្រសើរ​។

ព្រឹត្តិបត្រ​ព័ត៌មាន​ក៏បាន​ឲ្យ​ដឹងថា វិស័យ​អចលនទ្រព្យ​បាន​មើលឃើញ​ការច្របាច់​បញ្ចូល​គ្នា និង​ការទិញ​ភាគហ៊ុន (M&A) កាន់តែច្រើន​កាលពី​ឆ្នាំ​ ២០១៩​។

ព្រឹត្តិបត្រ​ព័ត៌មាន​ខាងលើ​ក៏​បាន​រាយការណ៍​ដោយ​លើកឡើង​នូវ​ទិន្នន័យ​បាន​ពី​ស្ថាប័ន​ស្រាវជ្រាវ​អចលនទ្រព្យ China Index Academy ថា​ជា​មធ្យោបាយ​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ការទិញ​ដី និង​ការពង្រីក​អាជីវកម្ម​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​របស់​ប្រទេស​ចិន​បាន​ធ្វើ​កិច្ចព្រមព្រៀង M&A ចំនួន​ ៣៣៣ ​គម្រោង​មាន​តម្លៃ​ ២៩៦,១ ​ពាន់​លាន​យន់​ កាលពី​ឆ្នាំមុន​កើនឡើង​ ១៤,៧ ​ភាគរយ និង​ ៣១,៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕LA