កាលពី​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ២០១៩ ក្រុមហ៊ុន Oxley Gem (​ខេមបូឌា​) ខូអិលធីឌី ដែលជា​អ្នក​អភិវឌ្ឍន៍​គម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​ចម្រុះ​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវ​សម្តេច​ ហ៊ុន សែន សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ក្រុមហ៊ុន​អ្នកម៉ៅការ​ថ្មី​ដ៏ធំ​មួយ​ត្រូវបាន​តែងតាំង​ដើម្បី​កាន់កាប់​សំណង់ និង​បន្តដំណើរ​ការសាងសង់​សំណង់​ដែលមាន​ស្រាប់​។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា​ដោយ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ដៃគូ​យុទ្ធសាស្ត្រ និង​ជា​វិនិយោគិន​នៃ​គម្រោង​អភិវឌ្ឍន៍ The Peak នេះ ក្រុមហ៊ុន Oxley Gem បានចេញ​លិខិត​បញ្ចប់​កិច្ចសន្យា​ម៉ៅការ​សាងសង់​ជាមួយ​ក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (SINO) នៅ​ថ្ងៃទី​ ១៤ ខែ​តុលា ឆ្នាំ​ ២០១៩ រួចហើយ​ក្នុង​គោលបំណង​អនុញ្ញាត​ឲ្យ​អ្នកម៉ៅការ​ដ៏សំខាន់​ដែលមាន​សមត្ថភាព និង​មាន​ហិរញ្ញវត្ថុ​អាច​បន្ត​ការស្ថាបនា​គម្រោង​នេះ​ដោយ​រលូន​ដោយ​មិន​មាន​ការបញ្ឈប់​ការងារ​សាងសង់​ឡើយ​។

នេះ​គឺជា​ការសម្រេច​ចិត្ត​ជា​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Oxley Gem ដែល​បានសម្រេច​អនុវត្ត​បន្ទាប់ពី​ការខិតខំ​រួមគ្នា​ក្នុង​ការជួយ​ក្រុមហ៊ុន SINO ប៉ុន្តែ​ក្រុមហ៊ុន SINO មិន​បាន​បង្ហាញ​លទ្ធផល​ប្រតិកម្ម​តប​មកវិញ​គួរ​ឲ្យ​កត់សម្គាល់​ទេ​។

ក្នុង​ករណី​ដែល​សម្រេច​ធ្វើ​ដូច្នេះ​ក្រុមហ៊ុន Oxley Gem អាច​ធានា​បាន​ថា គ្មាន​ការពន្យារពេល​ហួសហេតុ​ពេក​ណាមួយ​ត្រូវបាន​កើតឡើង​ខុសពី​ផែនការ​នៃ​ការបញ្ចប់​ការសាងសង់​គម្រោង​នេះ និង​ការ​ប្រគល់ជូន​ដល់​អតិថិជន​ជូន​ដល់​ដៃគូ និង​វិនិយោគ​ដែល​មាន​កិត្យានុភាព​របស់​យើង​ផ្ទុយ​ពី​កាលបរិច្ឆេទ​ដែល​បាន​ចុះ​ក្នុង​កិច្ចព្រមព្រៀង​ឡើយ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ស៊ីណូ​ដើម្បី​ធានាថា បុគ្គលិក និង​អ្នកម៉ៅការ​រង​ទាំងអស់​ទទួល​បាន​ប្រាក់ខែ​ត្រឹមត្រូវ​សម្រាប់​ការងារ​ដែល​បានធ្វើ​។ ក្រុមហ៊ុន Oxley Gem នៅតែ​ស្ថិត​ជា​អាទិភាព​ខ្ពស់បំផុត​ក្នុង​ការការពារ​ផលប្រយោជន៍​របស់​ភាគី​រងគ្រោះ​ពី​ផលប៉ះពាល់​នានា​បើ​មាន​ជាអាទិ៍​។

ជាមួយ​គ្នា​នេះ​ក្រុមហ៊ុន Oxley Gem ក៏បាន​ទទួល​ការបញ្ជាក់​ពី​អ្នកម៉ៅការ​សំខាន់ៗ​ថា​នឹងត្រូវ​មកជួប​ជាមួយ​ភាគី​រងគ្រោះ​ទាំងអស់​ដើម្បី​ពិនិត្យមើល​វិសាលភាព​ការងារ​របស់​ពួកគេ និង​ចរចា​កិច្ចសន្យាការងារ​ថ្មី​ជាមួយ​ពួកគេ​ក្នុង​កម្រិត​ល្អ​បំផុត​។

ក្នុង​នាម​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គម្រោង អភិវឌ្ឍន៍ The Peak ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​គម្រោង​នេះ​នឹង​មិន​ឲ្យ​មាន​ផលប៉ះពាល់​ការងារ ដោយសារ​ការបញ្ចប់​ក្រុមហ៊ុន SINO និង​ការជំនួស​ដោយ​អ្នកម៉ៅការ​ថ្មី​ឡើយ​។

ហេតុការណ៍​ទាំងអស់​នៅ​តែ​ជា​បេសកកម្ម​ដ៏ខ្ពស់បំផុត​របស់​ក្រុមហ៊ុន ដើម្បី​ផ្តល់​ជូន​គម្រោង​របស់​ខ្លួន​ប្រកប​ដោយ​គុណភាព និង​ស្រប​តាម​ស្តង់ដា​ខ្ពស់​បំផុត​ក្នុង​ការរក្សា និង​ទទួល​បាន​ការពេញចិត្ត​ដូច​ក្តី​រំពឹងទុក​របស់​លោកអ្នក​ដដែល​៕