The Phnom Penh Post Search

Search form

ក្រុមហ៊ុន The Peak នឹង​បើក​សម្ពោធ VIP នៅ​ថ្ងៃ​សុក្រ​នេះ

លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge។
លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge។ រូបថត Kali

ក្រុមហ៊ុន The Peak នឹង​បើក​សម្ពោធ VIP នៅ​ថ្ងៃ​សុក្រ​នេះ

ដើម្បី​ប្រកួត​ប្រជែង​ការ​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​ក្នុង​ស្រុក​​ឲ្យ​ចាប់​អារម្មណ៍​លើ​គម្រោង​​ថ្មី​របស់ Oxley World Bridge ដែល​ជា​អ្នក​អភិវឌ្ឍ​ដែល​​បាន​នាំចូល The Bridge។

ក្រុមហ៊ុន​នេះ​នឹង​រៀបចំ​កម្មវិធី​សម្ពោធ VIP នៅ​ថ្ងៃ​សុក្រ​នេះ​ដែល​នឹង​ធ្វើ​ឡើង​​នៅ​សណ្ឋាគារ​សូហ្វីថេល (Sofitel) ក្នុង​គោលបំណង​ផ្សព្វផ្សាយ The Peak ព្រោះ​វា​ជា​ការ​អភិវឌ្ឍ​ដ៏​សម្រិត​សម្រាំង​ដោយ​មាន​ទីតាំង​នៅ​ខាង​មុខ​ទន្លេ​មេគង្គ​ទល់មុខ​នឹង​ទីក្រុង​កោះពេជ្រ​។

គម្រោង​វិនិយោគ​នេះ​មាន​តម្លៃ ៥៨០ លាន​ដុល្លារ​ក្នុង​នោះ​រួម​បញ្ចូល​សំណង់​អគារ ៥៥ ​ជាន់​ចំនួន ៣​ នេះ​វា​នឹង​បន្ថែម​ខុនដូ​ទំនើបៗ​ចំនួន ១០១៥ ​យូនីត​ទៀត​ទៅលើ​ចំនួន​ខុនដូ​ដែល​មាន​ស្រាប់​​ហើយ​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​មាន​ការ​រីក​លូតលាស់​នេះ​។

លោក​ឧកញ៉ា សៀ រិទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge បាន​ពន្យល់​ថា អាគារ ៥ ​ជាន់​ដែល​នឹង​ដាក់​លក់​រាយ​នេះ​នឹង​អាច​ផ្តល់​ជា​ភាព​ងាយស្រួល​ក្នុង​ការ​រស់នៅ​បែប​ទំនើប​នៅ​ចំ​កណ្តាល​តំបន់​ដែល​កំពុង​អភិវឌ្ឍ​រីកចម្រើន​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា​៖ «​ពួក​យើង​កំពុង​តែ​ផ្តោត​សំខាន់​លើ​អ្នក​វិនិយោគ​បរទេស និង​ក្នុង​ស្រុក​ប៉ុន្តែ​ពួក​យើង​ចង់​ផ្តោត​សំខាន់​លើ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ជាមុន​ដើម្បី​ឲ្យ​ពួកគេ​អាច​សាកល្បង​មើល​ថា​តើ​ការ​រស់នៅ​លក្ខណៈ​បរទេស​នៅ​ប្រទេស​កម្ពុជា​មាន​​លក្ខណៈ​បែប​ណា​»​។ លោក​បាន​បន្ត​ទៀត​ថា​អចលនទ្រព្យ​ដែល​មាន​គុណភាព​ដូច​គ្នា​នេះ​គឺ​មាន​នៅ​ប្រទេស​ដែល​បាន​អភិវឌ្ឍ​ផ្សេងៗ​ក្នុង​តំបន់​ដូចជា​ប្រទេស​ថៃ សិង្ហបុរី ឬ​ម៉ាឡេស៊ី​។

ក្រៅពី​ខុនដូ និង​ផ្សារទំនើប The Peak ក៏​នឹង​មាន​អគារ​ការិយាល័យ​ប្រណីត​កម្រិត A ដែល​មាន​កម្ពស់​ ៣៥ ​​ជាន់​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​សម្រេច​ទេ​ថា​នឹង​មាន​ប៉ុន្មាន​យូនីត​ចំនួន​នោះ​។ អគារ​ ២០ ​ជាន់​នៅ​ខាង​លើ​នោះ​នឹង​ត្រូវ​បាន​រៀបចំ​ជា​សណ្ឋាគារ Shangra-La Hotel ដែល​មាន ៣០០ ​បន្ទប់​ដោយ​សណ្ឋាគារ​នេះ​ជា​សណ្ឋាគារ​មាន​ទីតាំង​កណ្តាល​នៅ​ទីក្រុង​ហុងកុង​។

លោក រិទ្ធិ បាន​មាន​ប្រសាសន៍​ថា​៖ «​សណ្ឋាគារ Shangra-La Hotel នឹង​ក្លាយ​ទៅ​ជា​ចំណុច​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​នេះ​ព្រោះ​វិស័យ​ទេសចរណ៍​កំពុង​តែ​មាន​ការ​រីកចម្រើន​លូតលាស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ សណ្ឋាគារ Shangra-La គឺជា​សណ្ឋាគារ​ដែល​មាន​ឈ្មោះ​ល្បី​នៅ​ជុំវិញ​ពិភពលោក​ជាពិសេស​នៅ​ទ្វីប​អាស៊ី​»​។

ការ​វិនិយោគ​អាច​ចាប់ផ្តើម​ពី ១៥ ​ម៉ឺន​ដុល្លារ​ហើយ​តាមរយៈ​ធនាគារ​ឯកទេស Oxley-WorldBridge អ្នក​វិនិយោគ​អាច​ទទួល​បាន​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់ ៨ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

ការ​សាងសង់ The Peak នឹង​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំ​នេះ​ហើយ​នឹង​ត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ​ ២០២០ ​។

ក្នុង​ពេល​តែ​មួយ​នេះ​ដែរ The Bridge ដែល​ជា​ការ​អភិវឌ្ឍ​គម្រោង ៤៥ ​ជាន់​ក្នុង​តម្លៃ ៣០០ ​លាន​ដុល្លារ​ដែល​បាន​លក់​យូនីត​ខុនដូ​អស់​ចំនួន​ ១០០ ភាគរយ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​នឹង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​ ២០១៨ ​។ នេះ​បើ​តាម​សម្តី​របស់​លោក រិទ្ធី​។

ការ​អភិវឌ្ឍ​ទាំង​ពីរ​នេះ​បាន​ពង្រីក​ដោយ​ការ​ចូល​ភាគហ៊ុន​ផលបត្រ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​ ២០១៣ រវាង​អ្នក​អភិវឌ្ឍ​នៅ​ប្រទេស​សិង្ហបុរី Oxley Holdings និង WorldBridge Land នៅ​ប្រទេស​កម្ពុជា​។

លោក រិទ្ធី បាន​បន្ត​ថា «​ដើម្បី​រៀបចំ​គម្រោង​មួយ​ឲ្យ​ទទួល​បាន​ជោគជ័យ​ទីតាំង​គឺជា​ចំណុច​សំខាន់​មួយ​ជាពិសេស​នៅពេល​ដែល​ទីក្រុង​រីកចម្រើន​ហើយ​ចរាចរ​កាន់តែ​មាន​ភាព​មមាញឹក​»​។

«​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​ខ្ញុំ​តែងតែ​គិត​ដល់​ទីតាំង​ជានិច្ច​»​។ លោក​បាន​បន្ត​ថា​៖ «​សម្រាប់​ទីតាំង​របស់​យើង យើង​មិន​មាន​ដៃគូ​ប្រកួត​ប្រជែង​ធំៗ​នៅ​ក្បែរ​យើង​ទេ​។ ដោយ​ទីតាំង​នោះ​មាន The Bridge និង The Peak រួច​ទៅ​ហើយ​វា​មិន​សូវ​មាន​ដីធ្លី​ច្រើន​នៅ​សល់​ទៀត​ទេ​»​។

លោក រិទ្ធី បាន​និយាយ​ថា​បន្ទាប់ពី​ការ​សម្ពោធ VIP នៅ​ថ្ងៃ​សុក្រ​នេះ Oxley WorldBridge នឹង​ចាប់ផ្តើម​វាយ​លុក​ទីផ្សារ​នៅ​កន្លែង​ផ្សេងៗ​ទៀត​ដូចជា​ប្រទេស​សិង្ហបុរី តៃវ៉ាន់ និង​ម៉ាកាវ ជាដើម​៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។