The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្ត​ចំនួន ​៣ របស់​ប្រទេស​ ​ថៃ មើល​ឃើញ​កំណើន​ដី​ខ្ពស់​បំផុត​នៅ​ឆ្នាំ​មុន

ខេត្ត​ចំនួន ​៣ របស់​ប្រទេស​ ​ថៃ មើល​ឃើញ​កំណើន​ដី​ខ្ពស់​បំផុត​នៅ​ឆ្នាំ​មុន

Content image - Phnom Penh Post
អគារ​កំពុង​សាង​សង់​​ នៅតំបន់​មួយក្នុង​ក្រុង​បាងកក​​។ រូបថត AFP

ខេត្ត​ចំនួន ​៣ របស់​ប្រទេស​ ​ថៃ មើល​ឃើញ​កំណើន​ដី​ខ្ពស់​បំផុត​នៅ​ឆ្នាំ​មុន

ក្រុង​បាងកកៈ ​​ខេត្ត​សមុត​សាខន​ ​ណាខនប៉ា​ធុម និង​នុន​ថាប៊ុរី​ ស្ថិត​ក្នុង​ចំណោម​​ទីតាំង​ធំ​ៗ​ទាំង​ ៥ ​​​ក្នុង​ទីក្រុង​បាងកក​និង​ខេត្ត​ជុំវិញ (Greater Bangkok) ដែល​បាន​មើល​ឃើញ​​កំណើន​​​តម្លៃ​ដី​ខ្ពស់​បំផុត​​កាល​ពី​ឆ្នាំ​មុន​​​​​ ខណៈ​ដែល​​ក្រុមហ៊ុន​អភិវឌ្ឍន៍​​បាន​ប្តូរ​​ពី​ការ​សាង​សង់​ខុន​ដូ​ទៅ​ជា​ការ​សាង​សង់​​​អគារ​កម្ពស់​ទាប​វិញ​។ នេះ​បើ​តាម​កាសែត​បាងកកប៉ុស្តិ៍។

លោក Phattarachai Ta-weewong អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​​ប្រចាំ​​ក្រុមហ៊ុន​​ប្រឹក្សា​អចលន​ទ្រព្យ​​ Colliers International Thailand បាន​ថ្លែង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ក្រុមហ៊ុន​​អភិវឌ្ឍន៍​​លំនៅ​ឋាន​កំពុង​​​​​ធ្វើ​ពិពិធកម្ម​ទៅ​រក​​​ផ្ទះ​ទោល​ដាច់ ​ផ្ទះ​ភ្លោះ​និង​​ផ្ទះ​កម្ពស់​ទាប (២-៣ ជាន់)​ ​​ខណៈ​ដែល​ការ​សាងសង់​ខុន​ដូ​​ធ្លាក់​ចុះ​។

លោក​បាន​ថ្លែង​ថា​៖ «​​ពួក​គេ​បាន​​រៀបចំ​ដី​សម្រាប់​​គម្រោង​អគារ​កម្ពស់​ទាប​​​​ដែល​ភាគ​ច្រើន​​ ស្ថិត​នៅ​​ជាយ​ក្រុង​បាងកក​​​ ឬ​ខេត្ត​​ជិត​នោះ​ ​​សម្រាប់​​​តំបន់​ខ្លះ​​ដែល​ភ្ជាប់​ទៅ​​រាជ​ធានី​​»។

លោក Phattarachai បាន​ថ្លែង​ថា ដី​ទំនេរ​​ដែល​មាន​តម្លៃ​ ២‑៣ ​លាន​បាត​ក្នុង ​១ ​​​រ៉ៃ​​​​នៅ​ក្នុង​ខេត្ត​ជិត​ខាង ​​ដូច​ជា​ខេត្ត​​ណាខន​ប៉ាធុម​ ​អាច​មាន​សមត្ថភាព​ទិញ​បាន​សម្រាប់​ក្រុមហ៊ុន​​អភិវឌ្ឍន៍​​ដែល​​កំពុង​ធ្វើ​ផែនការ​គម្រោង​អគារ​ ២-៣ ជាន់​​របស់​ខ្លួន​​។​ នៅ​លើ​ផ្លូវ​ធំ​​នៃ​ខេត្ត​ទាំង​នោះ ​​ដី​​តម្លៃ​ ៧ លាន​បាត​ក្នុង ​១ ​រ៉ៃ​​នៅ​មាន​នៅ​ឡើយ។​

យោង​តាម​មជ្ឈមណ្ឌល​​ព័ត៌មាន​​អចលន​ទ្រព្យ ​​(REIC) ​តំបន់​​ស្ថិត​ក្នុង​ទីក្រុង​បាងកក​និង​​ខេត្ត​ជុំវិញ ​ដែល​មាន​​កំណើន​​តម្លៃ​ដី​មិន​ទាន់​អភិវឌ្ឍ​​​​ខ្ពស់​បំផុត​​​​​នៅ​​ត្រី​មាស​​ទី ​៤​ ឆ្នាំ ​២០១៨ ធៀប​​នឹង​ឆ្នាំ​២០១៧ រួមមាន​តំបន់​​ប្រាខានុង បាងណា សួនហ្លួង និង​ប្រាវ៉េត ​ដែល​រួម​គ្នា​មាន​កំណើន ​៦១,៨%។

លោក Phattarachai បាន​ថ្លែង​ថា​៖ «​​ក្នុង​ស្រុក​ទាំង​នោះ​ ​​កត្តា​ជំរុញ​​​ចម្បង​ គឺ​ផែនការ​ទីក្រុង​​​ដែល​កំពុង​ត្រូវ​បាន​ព្រាង។ ​ផែនការ​ទីក្រុង​ថ្មី​នឹង​អនុវត្ត​នៅ​​ឆ្នាំ​ក្រោយ​​»។

កំណើន​ខ្ពស់​បំផុត​ទី ​២ ​ធៀប​នឹង​​ឆ្នាំ​មុន​​ក្នុង​ចំណោម​ដី​​​មិន​ទាន់​​​អភិវឌ្ឍ​​​ស្ថិត​​ក្នុង​ខេត្ត​សាមុតសាខន ​​​បន្ទាប់​មក​គឺ​​តំបន់​មួយ​នៅ​ក្នុង​ទីក្រុង​បាងកក។

កំណើន​ខ្ពស់​បំផុត​ទី​ ៤ ស្ថិត​​​ក្នុង​​ខេត្ត​​ណាខនប៉ាធុម ​បន្ទាប់​មក​​​ជា​​តំបន់​ក្នុង​ខេត្ត​នុន​ថា​ប៊ុរី។

REIC ​បាន​រាយការណ៍​កាល​ពី​​សប្តាហ៍​មុន​​ថា ​សន្ទទស្សន៍​តម្លៃ​​ដី​មិន​ទាន់​អភិវឌ្ឍ​​​​ក្នុង​តំបន់ Greater Bangkok គឺ​​​ ២២​៣,២ ​ពិន្ទុ គិត​មក​ត្រឹម​ត្រី​មាស​ទី​ ៤​ កាល​ពី​ឆ្នាំ​មុន​ ​ដោយ​កើន​ឡើង​ ៣២,៦ ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​ក្នុង​ឆ្នាំ ​២០​១៧​ និង ​១,៨ ភាគរយ​ពី​ត្រី​មាស​ទី​ ៣ ​ឆ្នាំ​២០១៨។

លោក Vichai Viratkapan អគ្គ​នាយក​ស្តីទី​​របស់​មជ្ឈមណ្ឌល​ REIC ​បាន​ថ្លែង​ថា ការ​កើន​ឡើង​​នេះ​គឺបណ្តាល​មក​ពី​​​ការ​កើន​ឡើង​តម្លៃ​ដី​ទំនេរ​​​នៅ​តាម​ផ្លូវ​ដឹកជញ្ជូន​ធំ​ថ្មី​ៗ ជា​​ពិសេស​​​នៅ​តាម​ខ្សែ Light Green Line ពី​តំបន់​បៀរៀង​ដល់​ខេត្ត​សាមុត​ប្រាកាន​៕ PS

អត្ថបទគួរចាប់អារម្មណ៍