The Phnom Penh Post Search

Search form

គម្រោង The Penthouse Residence ដ៏​មាន​សក្តា​នុពល​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អតិ​ថិជន

Content image - Phnom Penh Post

គម្រោង The Penthouse Residence ដ៏​មាន​សក្តា​នុពល​កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អតិ​ថិជន

ម្រោង The Penthouse Residence ដែលជា​សំណង់​លំនៅ​ឋាន​លំដាប់​ផ្កាយ ៥ ដំបូង​គេ​បង្អស់​ស្ថិត​នៅ​ចំកណ្តាល​បេះដូង​រាជធានី​ភ្នំពេញ គឺជា​គម្រោង​វិនិយោគ​ថ្មី​មួយ​ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​អតិថិជន ខណៈ​គម្រោង​នេះ​ប្រកប​ដោយ​សក្តានុពល​ខ្ពស់ ដោយ​សារវា​មាន​ទីតាំង​ល្អបំផុត ស្ថិត​នៅ​តាម​ដងវិថី​សុធារស នាខាង​មុខ​ផ្សារទំនើប AEON និង​សណ្ឋាគារ​សូហ្វ៊ី​តែល​ភ្នំពេញ តែ​ម្តង ហើយ​នៅ​ ជុំវិញ​បរិវេណ​នោះក៏​ជាទី​តាំង​នៃ​ស្ថានទូត​ធំៗ សាលា​រៀន​ល្អៗ អគារ​ពាណិជ្ជកម្ម​សំខាន់ៗ ការិយាល័យ​របស់​អង្គការ​អន្តរជាតិ​ធំៗ និង​មន្ទីរ​ពេទ្យ​ជាដើម។

គម្រោង The Penthouse Residence (​ដឺ ផេន​ហៅស៍ រេ​ស៊ីដេ​នស៍) ដែល​នឹងផុស​ត្រដែត​ឡើង​លើ​កម្ពស់ ៣៧ ជាន់ និង​មាន​ចំនួន ៤៥៨ យូនីត​នេះ ត្រូវបាន​រៀបចំ​រចនា​ឡើងយ៉ាង​ពិសេស​ដោយ​ក្រុម​ស្ថាបត្យករ​ល្បីៗ​ចម្រុះ​ជាតិសាសន៍​ ទាំង​អាស៊ី អឺរ៉ុប កាណាដា និងពី​សហរដ្ឋ​អាមេរិក។

គ្រប់​យូនីត​នៃ​លំនៅ​ឋាន​នីមួយៗ​នឹងត្រូវ​បានគេ​សម្រិត​សម្រាំង​ដោយ​រចនា​ប័ទ្ម​ចម្រុះ​ប្លែក​ពីគ្នា​ប្រកប​ដោយ​ភាព​ស៊ីវិ​ល័យ និង​ប្រាកដ​និយម​ក្នុងការ​ផ្តល់​ផាសុក​ភាព​ខ្ពស់​ដល់​អ្នក​រស់នៅ​គ្រប់ៗ​គ្នា ហើយ​ពួកគេ​ក៏អាច​គយគន់​ទេសភាព​ទីក្រុង​ភ្នំពេញ​ទាំង​មូល​ដោយ​ងាយ។

គម្រោង ដឺ ផេនហៅ​ស៍ រេស៊ី​ដេនស៍ នឹង​បំពាក់​ដោយ​អាង​ហែលទឹក មជ្ឈម​ណ្ឌល​ហាត់​ប្រាណ សូណា និង​ជាពិសេស​គឺ​ភោជ​នីយដ្ឋាន​ដ៏ល្អ​ប្រណីត​ដែលអាច​វិលជុំ​វិញ​បាន ប្រយោជន៍​ឲ្យ​អ្នក​ទាំងឡាយ​អាច​គយគន់​ទស្សនា​រាជធានី​ភ្នំពេញ បានគ្រប់​ជ្រុង​ទាំង ៣៦០ ដឺក្រេ​តែម្តង​។ សំណង់​ភោជ​នីយដ្ឋាន​មាន​ចលនា​វិលជុំ​ដូច្នេះ វាគឺ​រចនាប័ទ្ម​សំណង់​ដ៏​ទំនើប​ទី ១ នៅ​ក្នុង​ប្រទេស​កម្ពុជា។

Content image - Phnom Penh Post

ដោយ​បាន​ចាប់​ផ្តើម​ប្រកាស​ដំណើរ​ការ​របស់ខ្លួន​កាលពី​ខែ​មករា​កន្លងមក​ថ្មីៗ​នេះ គម្រោង ដឺ ផេន​ហៅស៍ រេ​ស៊ីដេនស៍ ក៏បាន​ចាប់ផ្តើម​ដំណើរការ​ការ​ដ្ឋាន​សាងសង់​បុក គ្រឹះ​នៅ​ក្នុង​ដើម​ខែ​មីនា ឆ្នាំ ២០១៦ តែម្តង ខណៈ​ដែល​មាន​អតិថិជន​ជាច្រើន​បាន​ចាប់​អារម្មណ៍ និង​កក់​ទុក​យូនីត​ជា​ច្រើន​ចាប់​តាំងពី​ពេល​ប្រកាស​គម្រោង​មកម្ល៉េះ។ «​វា​គឺជា​កម្លាំង​ចលករ​ដ៏​ខ្លាំង​ក្នុងការ​ជំរុញ​សន្ទុះ​ការសាង​សង់​ឲ្យមាន​ភាព​សកម្ម និង​លឿន​ទៅ​មុខ​តែម្តង»។

នេះ​បើតាម​ប្រសាសន៍​របស់​លោក Imsouchivy Suos ជំនួយ​ការ​នាយក​គម្រោង​។ «រហូត​មកដល់​ពេលនេះ អត្រា​នៃការ លក់​របស់ The Penthouse Residence បាន​កើន​ឡើង​រហូត​ដល់ ៦០ ភាគរយនៃ​ចំនួន​យូនីត​ហើយ»។​

«​អំឡុង​ពេល​បី​ខែ​ខាង​មុខនេះ យើង​នឹង​បញ្ចប់​ការដ្ឋាន​សាង​សង់​គ្រឹះនេះ​ហើយ​។ បន្ទាប់​ពីនោះ​យើង​នឹង​ចាប់ផ្តើម​សំណង់​ផ្នែក​ខាងលើ​ដី​តែម្តង​»។ នេះ​បើតាម​ប្រសាសន៍​របស់​លោក Imsouchivy ។ «យើង​ជឿជាក់​ថា គម្រោង​ទាំង​មូល​របស់ The Penthouse Residence នឹង​បញ្ចប់​តាម​ផែនការ​នៅត្រឹម​ចុងឆ្នាំ ២០១៨ ខាងមុខ​នេះ»។

គម្រោង The Penthouse Residence គឺជា​ការវិនិ​យោគ​រួមគ្នា​រវាង​ពាណិជ្ជករ​ក្នុង​ស្រុក និង​អន្តរជាតិ​។ លោក​ឧកញ៉ា លី ហុង អគ្គនាយក​នៃ​គម្រោង The Penthouse Residence គឺជា​ពាណិជ្ជករ​ទទួល​បាន​ជោគជ័យ​នៅក្នុង​ឧស្សា​កម្ម​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំមក​ហើយ។

លោក​ឧកញ៉ា​ធ្លាប់បាន​អះអាងថា ៖ «The Penthouse Residence មាន​លក្ខណៈ​ទំនើប​ស៊ីវិល័យ​ជាមួយ​នឹង​ទីតាំង​រចនា​ប័ទ្ម ស្ថាបត្យកម្ម​ប្រណីត ព្រម ទាំង​គុណភាព​ខ្ពស់​ផ្នែក​សំណង់​ក្នុង​កម្រិត​អន្តរជាតិ ដើម្បី​ធានា​ភាព​រឹងមាំ​ស្ថិតស្ថេរ និងធានា​ថា វានឹង​ផ្តល់​ភាព​សុខដុម​រមនា​ខ្ពស់​ដល់​អ្នក​រស់នៅ​គ្រប់ៗ​គ្នា»៕

អត្ថបទគួរចាប់អារម្មណ៍

  • Qatar Airways នៅ​តែ​បន្ត​ពង្រីក​អាជីវកម្ម

    ក្រុងដូហាៈ ក្រុមហ៊ុន Qatar Airways នឹង​បន្ត​ពង្រីក​អាជីវកម្ម បើ​ទោះ​ជា​ក្រុមហ៊ុន​នេះ​ត្រៀម​ខ្លួន​ប្រកាស​ពី​ការខាតបង់​ប្រចាំ​ឆ្នាំ «​ដ៏ច្រើន​» ដោយសារ​ការហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ដែនអាកាស​របស់​ប្រទេស​ជិត​ខាង​ក្តី​។ នេះ​បើ​យោង​តាម​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​កាលពី​ថ្ងៃ​ចន្ទ​។

  • អ្នកភូមិ​ចង់​បណ្តេញ​ជនបរទេស​ ១ ​គ្រួសារ​ដែល​កំពុង​រស់នៅ​ការពារ​ព្រៃ​អភិរក្ស

    ព្រះវិហារៈ គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​ត្រូវ​អ្នកភូមិ​នាំ​គ្នា​ផ្តិត​មេដៃ បង្ខំ​ឲ្យ​ចាកចេញ​ដោយសារ​តែ​ទំនាស់​រឿង​ព្រៃឈើ និង​សត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​។

  • ចំណូល​អាជីវកម្ម​តន្ត្រី​ឌីជីថល​កើន​ខ្ពស់

    ក្រុងញូវយ៉កៈ អាជីវកម្ម​ផ្នែក​ឧស្សាហកម្ម​តន្រី្ដ​របស់​ពិភពលោក​បាន​កើនឡើង​ខ្ពស់​បំផុត​រហូត​ដល់​ ៨,១ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៧ ខណៈ​ការលក់​តាម​ឌីជីថល​លើក​ដំបូង​រក​បាន​ប្រាក់ចំណេញ​ភាគច្រើន​ដោយសារ​តែ​កំណើន​ការចាក់​ផ្សាយ​ចម្រៀង​។

  • Bayern រៀបចំ​ផែនការ​ទម្លាក់​ជើង​ខ្លាំង Real នៅ​រាត្រី​នេះ

    ក្រុងមុយនិច: លោក Jupp Heynckes នឹង​រៀបចំ​ផែនការ​ផ្សេងៗ​ដើម្បី​ទម្លាក់​អតីត​ក្លិប​របស់​ខ្លួន​គឺ Real Madrid ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី ១ នៅ​រាត្រី​នេះ និង​បោះ​ជំហាន​