ក្រុងប៉េកាំងៈ ប្រទេស ចិន កំពុងជំរុញឲ្យមានការរីកចម្រើនជាលំដាប់ឆ្ពោះទៅរកទិសដៅរបស់ខ្លួនក្នុងការបង្កើតទីផ្សាររួមមួយសម្រាប់ដីសាងសង់ក្នុងតំបន់ទីក្រុង និងតំបន់ជនបទសម្រាប់ការធ្វើសមាហរណកម្មការអភិវឌ្ឍក្នុងទីក្រុង និងភូមិ។
ក្នុងគោលការណ៍ណែនាំចេញផ្សាយនៅខែនេះ អាជ្ញាធរចិនបានសន្យាថា នឹងជំរុញជាមូលដ្ឋានឲ្យមានទីផ្សារទីក្រុង និងជនបទរួមគ្នាមួយសម្រាប់ដីសាងសង់ត្រឹមឆ្នាំ ២០២២ ពោលគឺជាដីមិនមែនកសិកម្ម។
យោងតាមគោលការណ៍ណែនាំស្ដីពីសមាហរណកម្មការអភិវឌ្ឍទីក្រុង និងជនបទ នៅត្រឹមឆ្នាំ ២០៣៥ ការបង្រួបបង្រួមបែបនោះគួរតែ «ចេញជារូបភាពដោយទូលំទូលាយ»។
នៅចិន ដីទីក្រុងគ្រប់គ្រងដោយរដ្ឋ ហើយដីជនបទជាធម្មតាជាកម្មសិទ្ធិរបស់សហករណ៍។ ទោះជាការកែទម្រង់ជាបន្តបន្ទាប់បានមើលឃើញថា ការជួញដូរដីទីក្រុងបានវិវឌ្ឍទៅជាទីផ្សារអចលនទ្រព្យដ៏រឹងមាំមួយ ដែលបានក្លាយជាកតា្តជំរុញកំណើនដ៏សំខាន់ក្តី ក៏ដីនៅជនបទភាគច្រើននៅតែមិនផ្លាស់ប្តូរ៕ AFP/LA