The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដំណាក់​កាល​ទី ៣ នៃ​គម្រោង​ទីក្រុង​ថ្មី​កូរ៉េ​ ចាប់​ផ្តើម​ជា​មួយ​​មន្ទិល​សង្ស័យ

ដំណាក់​កាល​ទី ៣ នៃ​គម្រោង​ទីក្រុង​ថ្មី​កូរ៉េ​ ចាប់​ផ្តើម​ជា​មួយ​​មន្ទិល​សង្ស័យ

ដំណាក់​កាល​ទី ៣ នៃ​គម្រោង​ទីក្រុង​ថ្មី​កូរ៉េ​ ចាប់​ផ្តើម​ជា​មួយ​​មន្ទិល​សង្ស័យ

ក្រុង​សេអ៊ូលៈ ក្នុង​គ្រា​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​កំពុង​ចាប់​ផ្តើម​ដំណាក់​កាល​ទី ៣ នៃ​ការ​សាងសង់​​ទីក្រុង​ថ្មី​ដោយ​គ្រោង​កំណត់​យក​​​តំបន់​ចំនួន​​ ៤ ទៅ​ ៥ ​ក្នុង​ខេត្ត​ Gyeonggi ដែល​ព័ទ្ធជុំ​វិញ​រដ្ឋ​ធានី​សេអ៊ូល​ បញ្ហា​បាន​ចោទ​ឡើង​ជុំវិញ​ដំណើរ​ការ​របស់​ទីក្រុង​ថ្មី​នេះ។

ការ​អភិវឌ្ឍ​ដំណាក់​កាល​ទី ១ និង​ទី ២ នៃ​ទីក្រុង​ថ្មី​នេះ​បាន​ដំណើរ​ការ​រួច​ហើយ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​មុន​ៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា​តម្លៃ​ថ្លៃ​ខ្ពស់​កប់​ពពក​​ក្នុង​វិស័យ​​អចលន​ទ្រព្យ​នៅ​ទីក្រុង​សេអ៊ូល​ និង​​​បំបែក​​ប្រជាជន​ចេញ​ពី​​​​រដ្ឋធានី​ដែល​ណែន​ណាន់​តាន់​តាប់​​។

បញ្ហា​​​​ដែល​ត្រូវ​បាន​លើក​ឡើង​​គឺ​កង្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​តំបន់​ទីក្រុង​ថ្មី​​​ក្នុង​​ដំណាក់​កាល​ទី ១ និង​ទី ២​ ​​ទៅ​កាន់​​​ភាគ​កណ្តាល ​និង​ភាគ​ខាង​ត្បូង​​នៃ​ទីក្រុង​សេអ៊ូល និង​តម្លៃ​អចលន​ទ្រព្យ​នៅ​តែ​ខ្ពស់​ក្នុង​ក្រុង​សេអ៊ូល។

តំបន់​​មួយ​ចំនួន​ដូច​ជា​ Bundang និង​ Pangyo ពិត​ជា​​បាន​​បំបែក​យ៉ាង​មាន​ប្រសិទ្ធ​ភាព​​ចំពោះ​តម្រូវ​ការ​ខ្ពស់​នូវ​​អចលន​ទ្រព្យ​​​ក្នុង​ស្រុក​ Gangnam ​នៃ​ទីក្រុង​សេអ៊ូល ​ដោយ​សារ​ទីក្រុង​នេះ​ចម្ងាយ​​ជិត​ពី​​ទីក្រុង​សេអ៊ូ​ភាគ​ខាង​ត្បូង​​ និង​​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។

តែ​តំបន់​ដទៃ​ៗ​ទៀត​ដូច​ជា​ Dongtan, Hangang, Geomdan និង​ Unjeong ​នៅ​មាន​អាផាត​មិន​លក់​មិន​​​​ដាច់ ​​ដោយ​​សារ​​ហេដ្ឋារចនា​សម្ព័ន្ធ​​ធ្វើ​ដំណើរ​​​ភ្ជាប់​ទៅ​​ទីតាំង​ផ្សេង​ៗ​​និង​ទៅ​​ទីក្រុង​សេអ៊ូល​ខ្សោយ​។

វិសមភាព​​តម្លៃ​អចលន​ទ្រព្យ​​​រវាង​​​តំបន់​នានា​ក្នុង​ទីក្រុង​​​ថ្មី​ទាំង​​នេះ កើន​ឡើង​​រហូត​ដល់​​មាន​ការ​​ជជែក​វែក​ញែក​​ ​និង​ការ​​រិះគន់​ទៅ​លើ​​គោល​នយោបាយ​​របស់​រដ្ឋាភិបាល​។ ​បញ្ហា​ធ្ងន់ធ្ងរ​មួយ​​ទៀត​គឺ​ថា ​ផ្ទះ​​​​ក្នុង​ទី​ក្រុង​​សេអ៊ូល បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ជាប់​​ជានិច្ច​និង​ច្រើន​ឡើង​ៗ​​ ​សូម្បី​បន្ទាប់​ពី​ដំណាក់​កាល​ទី​ ១ និង​ទី​ ២ ​​នៃ​ទីក្រុង​ថ្មី​នេះ​ត្រូវ​បាន​បញ្ចប់​ហើយ​ក្តី។

តម្លៃ​​​​មធ្យម​ក្នុង ១ ​យូនីត​​នៃ​តំបន់​អាផាត​មិន​ចាស់​​ដែល​ត្រូវ​បាន​សាង​សង់​​​កាល​ពី ៣១ ​ឆ្នាំ​​មុន​​​​ក្នុង​ស្រុក​ Seocho ​​នៃ​ទីក្រុង​​សេអ៊ូ​​​ហក់​​ឡើង ​៤៥ ភាគរយ​ក្នុង​​ពេល ២ ឆ្នាំ​រហូត​ដល់ ១,៤៦ ​លាន​ដុល្លារ​​គិត​ត្រឹម​​​ខែ​ វិច្ឆិកា ឆ្នាំ​មុន​​។ ​​តំបន់​​អគារ​អាផាត​មិន​​ផ្សេង​​ទៀត​​នៅ​ក្នុង​ស្រុក​នេះ​​​ ​ហើយ​​​តំបន់​ជិត​ខាង​​ ក៏​មើល​​ឃើញ​តម្លៃ​​​កើន​​​ខ្លាំង​ផង​ដែរ​ក្នុង​រយៈ​ពេល​នេះ។

មន្រ្តី​រដ្ឋាភិបាល​​ម្នាក់​​​ថ្លែង​​​​​ថា​ ​សម្រាប់​ដំណាក់​​កាល​ទី ៣ នេះ បញ្ហា​ធំ​ៗ​នឹង​កើត​មាន​​ដូច​ជា​ ​ការ​ពង្រីក​ខ្សែ​រថភ្លើង​ ​និង​ការ​​សង់​​រថភ្លើង​​ល្បឿន​លឿន​ជា​ដើម។

ភ្នាក់​ងារ​អចលន​ទ្រព្យ​​​ម្នាក់​ក៏​និយាយ​ដែរ​ថា ​​វា​ជា​ការ​ដើរ​តាម​​គន្លង​​គោល​នយោបាយ​​ដដែល​​អស់​​​​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​​ហើយ​៕ ANN/PS

អត្ថបទគួរចាប់អារម្មណ៍