The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្រូវ​ការ​អាផាតមិន​របស់​ជនបរទេស​ ​ក្នុង​ក្រុង​បាងកក​នៅ​តែ​ខ្លាំង

តម្រូវ​ការ​អាផាតមិន​របស់​ជនបរទេស​ ​ក្នុង​ក្រុង​បាងកក​នៅ​តែ​ខ្លាំង

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​មុខ​អគារ​អាផាតមិន​មួយ​កន្លែងនៅ​ទីក្រុង​បាងកក​​។ រូបថត AFP

តម្រូវ​ការ​អាផាតមិន​របស់​ជនបរទេស​ ​ក្នុង​ក្រុង​បាងកក​នៅ​តែ​ខ្លាំង

ក្រុង​បាងកកៈ ទោះជា​មាន​ការ​កើន​ឡើង​ការ​ប្រកួត​ប្រជែង​ពី​ការ​ដាក់​ជួល​ខុនដូ​ក្តី ក៏​ចក្ខុវិស័យ​សម្រាប់​ទីផ្សារ​អាផាតមិន​ឯក​កម្មសិទ្ធិ​ក្នុង​តំបន់​សំខាន់​ៗ​នៃ​ទីក្រុង​បាងកក​នៅ​តែ​មាន​ភាព​វិជ្ជមាន។ នេះ​បើ​យោង​តាម​កាសែត​​បាងកក​ប៉ុស្តិ៍។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​ដក​ស្រង់​ប្រភព​ពី​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​អចលន​ទ្រព្យ CBRE ថា ជន​បរទេស​ភាគ​ច្រើន​ដែល​ធ្វើ​ការ​នៅ​ទីក្រុង​បាងកក បាន​ជួល​ផ្ទះ​នៅ​ជា​ជាង​ទិញ។ ទីផ្សារ​ជួល​ផ្ទះ​ឲ្យ​ជន​បរទេស​មាន​ការ​ប្រកួត​ប្រជែង​ ពី​ព្រោះ​ជន​បរទេស​​មួយ​ចំនួន​ដែល​ធ្វើ​ការ​នៅ​ក្រុង​បាងកក​មិន​កើន​ឡើង​ទេ លើក​លែង​ជនជាតិ​ចិន។ ទោះ​ជា​យ៉ាង​ណា ជនជាតិ​ចិន​ភាគ​ច្រើន​មាន​ថវិកា​សម្រាប់​ជួល​ផ្ទះ​ទាប​ជាង​អ្នក​ជួល​ដែល​ជា​ជនជាតិ​ជប៉ុន អាមេរិក និង​អឺរ៉ុប ដែល​ជា​ប្រភព​ជា​យូរ​មក​ហើយ​​នៃ​តម្រូវ​ការ​ជួល​លំនៅ​ឋាន​ក្នុង​ក្រុង​បាងកក។

ផ្អែក​លើ​ប្រតិបត្តិការ​ជួល​លំនៅ​ឋាន​ជាង​ ៣ ០០០ ប្រតិបត្តិការ​ក្នុង​រយៈ​ពេល​ជាង ១០ ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន CBRE ថវិកា​សម្រាប់​ជួល​លំនៅ​ឋាន​​មិន​បាន​កើន​ឡើង​ទេ។ ថ្លៃ​ជួល​ជា​មធ្យម​ប្រចាំ​ខែ​មាន​ប្រហែល ៩ ពាន់​បាត (ប្រហែល​ជាង ២ ៨៣៧ ដុល្លារ)​ សម្រាប់​​យូនីត​មាន ៣ បន្ទប់ និង ៨ ពាន់​បាត​សម្រាប់​យូនីត​មាន ២ បន្ទប់។

គួរ​កត់​សម្គាល់​ថា ក្រុមហ៊ុន CBRE ផ្តោត​លើ​ទីផ្សារ​តម្លៃ​ខ្ពស់ ដូច្នេះ​តួលេខ​នេះ​​មាន​កម្រិត​ខ្ពស់​ជាង​តម្លៃ​ជួល​ជា​មធ្យម​​​សម្រាប់​ទីផ្សារ​ជួល​របស់​ជន​បរទេស​​ទាំង​មូល។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ជន​បរទេស​ភាគ​ច្រើន គ្រាន់តែ​ចង់​រស់​នៅ​ក្នុង​ទីតំាំង​មួយ​ចំនួន​​ប៉ុណ្ណោះ ដោយ​ចូល​ចិត្ត​ទីតាំង​ស្ថិត​នៅ​ចន្លោះ Asok និង Thong Lor នៅ​​តាម​បណ្តោយ​ផ្លូវ Sukhumvit នៅ Lumpini និង​ផ្នែក​ខ្លះ​នេះ​តំបន់ Sathon។ ពួក​គេ​មាន​និន្នាការ​ជួល​​អាផាតមិន​នៃ​អគារ​ឯក​កម្មសិទ្ធិ ឬ​ពី​បុគ្គលិក​ដែល​ទិញ​ទុក​សម្រាប់​ជួល​នៅ​ក្នុង​អគារ​ខុនដូ​សហ​កម្មសិទ្ធិ។

ផ្អែក​តាម​ការ​អង្កេត​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ CBRE បាន​ឲ្យ​ដឹង​ថា អគារ​អាផាតមិន​ឯក​កម្មសិទ្ធិ «ស្តង់ដារ​របស់​ជន​បរទេស» នៅ​ក្នុង​តំបន់​ប្រជុំជន​នា​ទីក្រុង​បាងកក សរុប​មាន​តែ ១ ម៉ឺន យូនីត​ប៉ុណ្ណោះ ខណៈ​ដែល​ខុនដូ​មាន​ដល់​ទៅ ៨ ម៉ឺន​ យូនីត ​​ក្នុង​ទីតាំង​តែ​មួយ​ដែល​​ជន​បរទេស​​ចូល​ចិត្ត​ជួល​រស់​នៅ។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

ក្រុមហ៊ុន CBRE បាន​ប៉ាន់​ប្រមាណ​ថា ពី ៣៥ ទៅ ៤០ ភាគរយ​នៃ​យូនីត​ទាំង​នេះ​ត្រូវ​បាន​កាន់​កាប់​ដោយ​វិនិយោគិន​ដែល​ទិញ​ទុក​សម្រាប់​ជួល។ ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា ការ​ផ្គត់ផ្គង់​អាផាតមិន​ថ្មី​នៅ​មាន​កម្រិត ប៉ុន្តែ​ការ​ផ្គត់ផ្គង់​ខុនដូ​បន្ត​កើន​ឡើង។

អ្នក​ជួល​ជា​ច្រើន ជា​ពិសេស​ជនជាតិ​​ជប៉ុន ចូល​ចិត្ត​ជួល​រស់​នៅ​​ក្នុង​អគារ​អាផាតមិន​ដែល​​​កិច្ចសន្យា​ជួល​មាន​ចំណុច​មួយ​​​​​​ចែង​​ថា អ្នក​តំណាង​របស់​ម្ចាស់​អាផាតមិន​ទទួល​ខុស​ត្រូវ​លើ​ការ​បញ្ហា​​​គ្រប់គ្រង និង​ថែទាំ​ទាំង​អស់​នៅ​ក្នុង​អាផាតមិន។

នៅ​ក្នុង​វិស័យ​ខុនដូ អ្នក​គ្រប់គ្រង​អចលន​ទ្រព្យ​របស់​អគារ​ខុនដូ​ទទួល​ខុស​ត្រូវ​តែ​លើ​ការ​គ្រប់គ្រង​តំបន់​រួម​ តែ​​មិន​ទទួល​ខុស​ត្រូវ​លើ​ការ​ថែទាំ​ខាង​ក្នុង​យូនីត​ឡើយ។

លោក Theerathorn Prapunpong ប្រធាន​ផ្នែក​ផ្តល់​ប្រឹក្សា និង​សេវា​ប្រតិបត្តិការ​ជួល​លំនៅឋាន​របស់​​ក្រុមហ៊ុន CBRE Thailand បាន​​ថ្លែង​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា៖ «ទោះ​ជា​ចំនួន​អ្នក​ជួល​ជា​ជន​បរទេស និង​ថវិកា​សម្រាប់​ជួល​លំនៅឋាន​​​​របស់​ពួក​គេ​មិន​កើន​ឡើង​ក្តី ក៏​នៅ​តែ​មាន​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​​​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាផាតមិន ទោះ​ជា​ការ​ប្រកួត​ប្រជែង​កើន​ឡើង​ពី​យូនីត​ជួល​ក្នុង​អគារ​ខុនដូ​ក្តី»។

លោក​ថ្លែង​ថា គន្លឹះ​ជោគ​ជ័យ​សម្រាប់​​ម្ចាស់​ផ្ទះ​មិនមែន​គ្រាន់​តែ​ទីតាំង​នោះ​ទេ ប៉ុន្តែ​ជា​ការ​ផ្តល់​ទំហំ​យូនីត​ល្អ​ប្រសើរ​បំផុត​តាមរយៈការ-​ផ្តល់ជូន​ទំហំធំ គ្រឿង​តុបតែង​ក្នុង​បន្ទប់​ដែល​ស្តង់ដារ​ខ្ពស់ និង​សម្ភារ​ផ្ទះបាយ​ទំនើប។

លោក Theerathorn មិន​បាន​មើល​ឃើញ​កំណើន​ខ្លាំង​នៃ​អ្នក​ជួល​ជាជន​បរទេស​​ ឬ​ថវិកា​ជួល​ផ្ទះ​របស់​ពួក​គេ​​​​ទេ ប៉ុន្តែ​លោ​ក​ជឿ​ជាក់​ថា អាផាតមិន​ប្រកប​ដោយ​គុណភាព​នឹង​នៅ​តែ​សម្រេច​បាន​អត្រា​ជួល និង​អត្រា​ស្នាក់​នៅ​ខ្ពស់៕ KC

អត្ថបទគួរចាប់អារម្មណ៍