The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​ផ្ទះ​នៅ​ប្រទេស ​កាណាដា ​ស្ថិត​ក្នុង​​​ហានិភ័យ​កាន់​តែ​ខ្លាំង

តម្លៃ​ផ្ទះ​នៅ​ប្រទេស ​កាណាដា ​ស្ថិត​ក្នុង​​​ហានិភ័យ​កាន់​តែ​ខ្លាំង

Content image - Phnom Penh Post
គ្រោះទឹកជំនន់នៅប្រទេស កាណាដា នាពេលកន្លងមក ដែលធ្វើអោយប៉ះពាល់ដល់តម្លៃផ្ទះ។ AFP

តម្លៃ​ផ្ទះ​នៅ​ប្រទេស ​កាណាដា ​ស្ថិត​ក្នុង​​​ហានិភ័យ​កាន់​តែ​ខ្លាំង

ក្រុង​វ៉ាស៊ីនតោនៈ រូបិយវត្ថុ​អន្តរជាតិ (IMF) ​បាន​ឲ្យ​ដឹង​​នៅ​ខែ​នេះ​ថា ហានិភ័យ​នៃ​​ការ​ធ្លាក់​ចុះ​​តម្លៃ​ផ្ទះ​ភ្លាមៗ​​នៅ​​ប្រទេស ​កាណាដា បាន​កើន​ឡើង​​ក្នុង​​រយៈពេល​ជាង ​២ ​ឆ្នាំ​ចុង​ក្រោយ​​​នេះ​ដល់​​​​កម្រិត​មួយ​ដែល​​មិន​ធ្លាប់​កើត​មាន​គិត​ចាប់​តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​​មក។​

សេចក្ដី​សន្និដ្ឋាន​នេះ​បាន​ធ្វើ​ឡើង​ក្នុង​​របាយការណ៍​មួយ​ ដែល​​ត្រូវ​បាន​ចេញ​ផ្សាយ​មុន​​​ពេល​មាន​​​កិច្ច​ប្រជុំ​របស់​មូលនិធិ​ IMF និង​ធនាគារ​ពិភព​លោក​​ (WB) នៅ​ខែ​នេះ​។​

កំណើន​ខ្លាំង​​នៃ​តម្លៃ​ផ្ទះ​នៅ​សហរដ្ឋ​អាមេរិក​បាន​ផ្ទុះ​​កាល​ពី​ឆ្នាំ ​២០០៧ ដែល​បណ្ដាល​​ឲ្យ​ទីផ្សារ​មូលបត្រ​ដែល​ពាក់ព័ន្ធ​នឹង​​កម្ចី​ទិញ​ផ្ទះ​​ធ្លាក់ចុះ​ខ្លាំង ដែល​បណ្ដាល​​​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​ និង​ការ​​​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ខ្លាំង​នាពេល​​ ១ ឆ្នាំ​ក្រោយ​​មក។​

កាល​ពី​ឆ្នាំ​មុន ផ្ទះ​នៅ​សហរដ្ឋ​​អាមេរិក​មាន​តម្លៃ​មិន​​ខ្ពស់​ខ្លាំង​ជ្រុល​ដូច​​តម្លៃ​​​​​មុន​ពេល​មាន​ការ​ធ្លាក់ចុះ​កាល​​ពី​ឆ្នាំ​ ២០០៨ នោះ​ទេ។ នេះ​បើ​យោង​តាម​​របាយការណ៍។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា៖ «​ផ្ទុយ​ទៅវិញ ទីផ្សារ​លំនៅឋាន​​​ក្នុង​ប្រទេស ​កាណាដា បាន​ដើរ​ឆ្ពោះ​ទៅ​រក​​ទិសដៅ​ផ្ទុយគ្នា ជា​ពិសេស​នៅ​តាម​ទីក្រុង​ជា​ច្រើន​ដូចជា​ ទីក្រុង Hamilton, Toronto និង​​​ Vancouver ជា​ទី​ដែល​ការ​វាយ​តម្លៃ​ពី​តម្លៃ​ផ្ទះ​មើល​ទៅ​ដូច​ជា​បំផ្លើស»។​

របាយការណ៍​នេះ​បាន​​បន្ត​ថា ប្រតិបត្តិការ​ទិញ​លក់​ផ្ទះ​​ដែល​ជាប់​​ទាក់ទង​​​ធនាគារ​បរទេស​ ហាក់​ដូចជា​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​មាន​ហានិភ័យ​កាន់​តែ​ខ្ពស់​​​​ក្នុង​ទីក្រុង​ជា​ច្រើន​នៅ​​អាមេរិក​​ខាង​ជើង​ដូច​ជា​ទីក្រុង Toronto, Vancouver និង​ទីក្រុង​ Calgary ព្រម​ទាំង​ទីក្រុង Las Vegas, Miami និង Los Angeles ។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «​ក្នុង​ប្រទេស ​កាណាដា ផល​ប៉ះពាល់​​​ភាគ​ច្រើន​បំផុត​កើត​មាន​នៅ​​​ទីក្រុង​សំខាន់ៗ​​ក្នុង​ខេត្ត Alberta ជា​ខេត្ត​មួយ​ដែល​មាន​ភាព​រសើប​ទៅ​នឹង​​​ការ​​ប្រែប្រួល​តម្លៃ​ប្រេង និង​ជា​កន្លែង​ដែល​តម្លៃ​លំនៅឋាន​ពិត​ប្រាកដ​បាន​កើន​ឡើង​ជិត ៣ ​ដង ក្នុង​រយៈពេល ​៤ ទសវត្សរ៍​​​កន្លង​មក​​នេះ ប៉ុន្តែ​ថ្មីៗ​នេះ​បាន​មើល​ឃើញ​មាន​ការ​កែ​តម្រូវ»។​

នៅ​ទី​កន្លែង​ផ្សេង​ទៀត ទិន្នន័យ​​ថ្មីៗ​បង្ហាញ​ឲ្យ​ឃើញ​ពី​ហានិភ័យ​ដែល​កើនឡើង​​ក្នុង​ពេល​ ៣ ឆ្នាំ ​ខាង​មុខ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​សម្រាប់​ប្រទេស​ផ្សេង​ទៀត ដែល​រួម​ទាំង​​ចិន​ផង​ដែរ៕ AFP/LA

អត្ថបទគួរចាប់អារម្មណ៍