The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​លំនៅឋាន​​ក្នុង​ប្រទេស ​ចិន ​រក្សា​បាន​ស្ថិរភាព

តម្លៃ​លំនៅឋាន​​ក្នុង​ប្រទេស ​ចិន ​រក្សា​បាន​ស្ថិរភាព

Content image - Phnom Penh Post
ទិដ្ឋភាព​អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​ស៊ាងហៃ ប្រទេស ​ចិន។ រូបថត AFP

តម្លៃ​លំនៅឋាន​​ក្នុង​ប្រទេស ​ចិន ​រក្សា​បាន​ស្ថិរភាព

ក្រុង​ប៉េកាំងៈ ទិន្នន័យ​ផ្លូវ​ការ​បាន​បង្ហាញ​កាល​ពី​ពាក់​កណ្តាល​ខែ​មុន​​ថា តម្លៃ​លំនៅឋាន​នៅ​ក្នុង​ទីក្រុង​ធំៗ​​​របស់​ប្រទេស ​ចិន ​ភាគ​ច្រើន​បាន​រក្សា​ស្ថិរភាព​នៅ​ខែ​ឧសភា​ ក្នុង​គ្រា​ដែល​​មាន​​​ការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​របស់ ប្រទេស ចិន ​​​លើ​​ទីផ្សារ​​អចលនទ្រព្យ​។​

ការិយាល័យ​ជាតិ​ស្ថិតិ​ (NBS)​ របស់​​ចិន បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​​អនឡាញ​មួយ​ថា បើ​គិត​តាម​មូលដ្ឋាន​ប្រចាំ​ខែ តម្លៃ​លំនៅឋាន​ថ្មី​នៅ​ក្នុង​ទីក្រុង​ថ្នាក់ទី១ ចំនួន ៤ គឺ​ទីក្រុង​​ប៉េកាំង ទីក្រុង​ស៊ាងហៃ ទីក្រុង​ហ្សិនចិន​ និង​ទីក្រុង​ក្វាងចូវ ​បាន​កើន​ឡើង​ ០,៣ ភាគរយ ​កាល​ពី​​ខែ​ឧសភា ធ្លាក់ចុះ​ពី​ការ​កើន​ឡើង ​​០,៦​ ភាគរយ​កាល​ពី​ខែ​មេសា។

តម្លៃ​ផ្ទះ​ថ្មី​បាន​កើន​ឡើង​ ០,៨ ​ភាគរយ ​កាល​ពី​ខែ​ឧសភា​ធៀប​នឹង​ខែ​មេសា នៅ​ទីក្រុង​ថ្នាក់​ទី២ ចំនួន ៣១ និង​​ទីក្រុង​ថ្នាក់​ទី៣ ចំនួន ​៣៥។​

ទន្ទឹម​នឹង​នេះ តម្លៃ​ផ្ទះ​លក់​បន្ត​​នៅ​ទីក្រុង​ថ្នាក់ទី១ និង​ថ្នាក់ទី២​ បាន​ចុះ​បញ្ជី​កំណើន​តិច​ជាង​មុន​​​កាល​ពី​ខែ​ឧសភា ខណៈ​​ផ្ទះ​នៅ​ក្នុង​ទីក្រុង​ថ្នាក់ទី៣ បាន​មើល​ឃើញ​ការ​កើន​ឡើង​​ថេរ​​ចំនួន​ ០,៦ ភាគរយ ​ធៀប​នឹង​​ខែ​មេសា។ នេះ​បើ​​​តាម​ការិយាល័យ NBS។​

តម្លៃ​ផ្ទះ​លក់​បន្ត​នៅ​ក្នុង​ទីក្រុង​ថ្នាក់​ទី៤ បាន​កើន​ឡើង​ ០,១ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​​កាល​​ពី​ខែ​មេសា ពោល​គឺ​ធ្លាក់ចុះ​ ០,៣ ​ពិន្ទុ​ភាគរយ​ធៀប​នឹង​កំណើន​នៅ​ខែ​មេសា​ ខណៈ​ដែល​តម្លៃ​នៅ​ទីក្រុង​ប៉េកាំង និង​ទីក្រុង​​​ហ្សិនចិន​បាន​រក្សា​តម្លៃ​ថេរ និង​ទីក្រុង​ក្វាងចូវ​ បាន​រាយការណ៍​ការ​ធ្លាក់ចុះ​ប្រចាំ​ខែ​ ០,៣​ ភាគរយ​។ មាន​តែ​ទីក្រុង​ស៊ាងហៃ​ប៉ុណ្ណោះ ដែល​បាន​មើល​ឃើញ​កំណើន​តម្លៃ​​លក់​បន្ត ដោយ​​កើន​ឡើង ​០,១ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ខែ​មេសា​។​

លោក Liu Jianwei ស្ថិតិវិទូ​ជាន់​ខ្ពស់​ប្រចាំ​ការិយាល័យ​ NBS បាន​​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​​បាន​រក្សា​គោលនយោបាយ​​​អចលនទ្រព្យ​ខុស​គ្នា​កាល​ពី​ខែ​ឧសភា ដោយ​ផ្អែក​លើ​ស្ថានភាព​ក្នុង​មូលដ្ឋាន ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​​ប្រកប​ដោយស្ថិរភាព​​នៃ​ទីផ្សារ​អចលនទ្រព្យ​របស់​​ប្រទេស ​ចិន​។​

ទីផ្សារ​អចលនទ្រព្យ​របស់​​ប្រទេស ​ចិន ​បាន​បង្ហាញ​សញ្ញា​​មួយ​ចំនួន​នៃ​ការ​​ធ្លាក់ចុះ បន្ទាប់​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​​កាល​ពី​ខែ​មីនា​ និង​ខែ​មេសា។​

ការ​វិនិយោគ​ផ្នែក​អចលនទ្រព្យ​បាន​កើន ១១,២ ភាគរយ ​ក្នុង​​ពេល ៥ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​ធៀប​នឹង​​​រយៈពេល​ដូច​​គ្នា​នៅ​ឆ្នាំ​​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ NBS ដែល​​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន។​

កម្រិត​កំណើន​នេះ​មាន​អត្រា​ទាប​ជាង​​កំណើន ១១,​៩ ភាគរយ ដែល​បាន​កត់ត្រា​នៅ​អំឡុង​ពេល​ខែ​មករា​ដល់​ខែ​មេសា​ឆ្នាំ​នេះ ប៉ុន្តែ​លឿន​ជាង​កំណើន​ ៩,​៥​ ភាគរយ ​ដែល​បាន​មើល​ឃើញ​កាល​ពី​ឆ្នាំ​មុន​។​

ការ​លក់​លំនៅឋាន​ពាណិជ្ជកម្ម​ដែល​​​វាស់វែង​ដោយ​ផ្ទៃ​ក្រឡា​ បាន​មាន​​ចំនួន​ ៥៥៥,១៨ ​លាន​ម៉ែត្រ​ការ៉េ​​ក្នុង​រយៈពេល​ ៥ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ​ ធ្លាក់ចុះ​ ១,៦ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ដោយ​​តម្លៃ​លក់​កើន​ឡើង​ដល់​ ៥,​១៨ ពាន់​ពាន់​​លាន​យន់ (ប្រហែល ​៧៥១,៤ ​ពាន់​លាន​ដុល្លារ​អាមេរិក) កើន​ឡើង​ ៦,១ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​​ឆ្នាំ ​២០១៧។​

លោក Zhang Dawei ប្រធាន​អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន​​អចលនទ្រព្យ​ Centaline Property បាន​ចាត់​ទុក​មួយ​ផ្នែក​ថា​កំណើន​កាន់​តែ​យឺត​នៃ​ទីផ្សារ​អចលនទ្រព្យ​បណ្តាល​មក​ពី​​គោល​នយោបាយ​​របស់​អាជ្ញាធរ​ប្រទេស ​ចិន ​ក្នុង​អំឡុង​ពេល​ ២ ខែ​ចុង​ក្រោយ​នេះ​។​​

កាល​ពី​ខែ​មុន និយតករ​លំនៅឋាន​របស់​​ប្រទេស ចិន បាន​ជូន​ដំណឹង​ដល់​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស ​ចិន ​អំពី​កំណើន​តម្លៃ​លំនៅឋាន​ដែល​គួរ​ឲ្យ​​កត់​សម្គាល់​ក្នុង​រយៈពេល ​៣ ខែ​ចុង​​ក្រោយ​ ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មូលដ្ឋាន​​ចាត់​វិធានការ ​ដើម្បី​ធ្វើ​​ឲ្យ​តម្លៃ​ដី និង​លំនៅឋាន​មាន​ស្ថិរភាព​៕ People's Daily/LA​

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។