សិង្ហបុរីៈ តម្លៃលំនៅឋានឯកជនក្នុងប្រទេសដែនកោះសិង្ហបុរីបានហក់ឡើងវិញសម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំមុននេះ ដោយតតាំងនឹងការរីករាលដាលកូវីដ ១៩ និងការធ្លាក់ចុះ។
សន្ទស្សន៍តម្លៃសរុបសម្រាប់អចលនទ្រព្យលំនៅឋានឯកជនបានកើនឡើង ២,១ ភាគរយ ក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២០ លឿនជាងការកើនឡើង ០,៨ ភាគរយ ក្នុងត្រីមាសទី៣។ នេះបើយោងតាមការព្យាករណ៍ភ្លាមៗពីអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃចន្ទទី ៤ ខែមករា នេះ។
នេះជាការកើនឡើងប្រចាំត្រីមាសដ៏លឿនបំផុតចាប់តាំងពីត្រីមាសទី២ នៃឆ្នាំ ២០១៨ ពេលដែលតម្លៃលំនៅឋានឯកជនបានកើនឡើងចំនួន ៣,៤ ភាគរយ មុនវិធានការទប់ស្កាត់តម្លៃអចលនទ្រព្យបានរារាំងក្នុងខែកក្កដានៅឆ្នាំនោះ។
ទោះជាយ៉ាងណា សម្រាប់រយៈពេលពេញមួយឆ្នាំ ២០២០ តម្លៃលំនៅឋានឯកជនបានកើនឡើង ២,២ ភាគរយ ទាបជាងការទទួលបាន ២,៧ ភាគរយ ក្នុងឆ្នាំ ២០១៩។
ការកើនឡើងតម្លៃក្នុងត្រីមាសទី៤ នេះ មានមូលដ្ឋានសំខាន់រុញច្រានដោយសារតម្លៃលំនៅឋានឯកជនក្នុងតំបន់ជាយភាគកណ្តាល (RCR) កើនឡើងចំនួន ៤,៨ ភាគរយ និង តំបន់ស្លូលភាគកណ្តាល (CCR) ដែលបានកើនឡើង ៣,៣ ភាគរយ ធៀបត្រីមាសទី១ ទៅត្រីមាសបន្ទាប់។ តម្លៃនៅខាងក្រៅតំបន់កណ្តាល (OCR) បានកើនឡើង ១,៧ ភាគរយ ដូចគ្នានឹងត្រីមាសមុនដែរ។
សម្រាប់រយៈពេលពេញ ១ ឆ្នាំ ២០២០ តម្លៃលំនៅឋាននៅតំបន់ RCR និង OCR បានកើនឡើងស្ទើរតែ ៥,១ ភាគរយនិង ៣,១ ភាគរយ តាមតំបន់និមួយៗ ខណៈតម្លៃក្នុងតំបន់ CCR បានធ្លាក់ចុះ ០,២ ភាគរយ។
អ្នកនាង Christine Sun ប្រធាននៃស្រាវជ្រាវនិងប្រឹក្សាយោបល់នៅក្រុមហ៊ុន OrangeTee & Tie បាននិយាយថា គម្រោងថ្មីខ្លះបានសម្ពោធក្នុងត្រីមាសទី៤ នៃឆ្នាំអាចជំរុញឲ្យតម្លៃហក់ឡើង។
អ្នកនាង Sun រំពឹងថា តម្លៃលំនៅឋានឯកជនទូទៅនឹងឡើងថ្លៃពី ១ ដល់ ៤ ភាគរយនៅឆ្នាំនេះ ខណៈដែលគម្រោងមួយចំនួនបានបើកលក់ដោយអ្នកអភិវឌ្ឍន៍អាចមានតម្លៃកើនឡើងលឿនជាងពី ២ ទៅ ៥ ភាគរយ។
អ្នកស្រីនិយាយថា៖ «ទំនុកចិត្តរបស់អ្នកទិញប្រហែលស្ទុះងើបបន្ថែមទៀតជុំវិញសុទិដ្ឋិនិយមចំពោះវ៉ាក់សាំងកំពុងកើនឡើង និងការបើកឡើងវិញដំណាក់កាលទី៣។ ចំនួនគម្រោងលក់ដាច់បំផុត អាចត្រូវបានបញ្ចេញក្នុងតំបន់ប្រណិត និងតំបន់ជាប់ទីក្រុងដែលប្រហែលបង្កើនសន្ទុះតម្លៃទូទៅ»។
អ្នកនាងបានកត់សម្គាល់ថា មានអត្ថប្រយោជន៍ដែលកែសម្រួលឡើងវិញក្នុងការលក់បន្តលំនៅឋានឯកជននៅប៉ុន្មានខែមុន និងរំពឹងថាតម្លៃលក់បន្តកើនឡើងជុំវិញ ១ ដល់ ៤ ភាគរយ នៅឆ្នាំ ២០២១៕ The Straitstimes_ANN/RR