The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តម្លៃ​​វិនិយោគ​អចលនទ្រព្យ​នៅ​ថៃ ​មាន​ជាង ​$៦២០ ​លាន​

តម្លៃ​​វិនិយោគ​អចលនទ្រព្យ​នៅ​ថៃ ​មាន​ជាង ​$៦២០ ​លាន​

Content image - Phnom Penh Post
ផ្នែក​មួយ​នៃ​ទីក្រុង​បាងកក​មើល​ពី​អគារ King Power Mahanakhon។ រូបថត AFP

តម្លៃ​​វិនិយោគ​អចលនទ្រព្យ​នៅ​ថៃ ​មាន​ជាង ​$៦២០ ​លាន​

ក្រុង​បាងកកៈ តម្លៃ​វិនិយោគ​សរុប​នៅ​ទូទាំង​វិស័យ​អចលនទ្រព្យ​ទាំង​អស់​ក្នុង​ប្រទេស ​ថៃ មាន​ចំនួន ១៩,២ ពាន់​លាន​បាត (៦២៣,៨៣ លាន​ដុល្លារ) ​នៅ​​ឆមាស​ទី​១ ឆ្នាំ​នេះ ដែល​ជាង​​ពាក់​​កណ្តាល​នៃ​ការ​វិនិយោគ​សរុប​នេះ បាន​មក​ពី​​ប្រតិបត្តិការ​ទិញ​លក់​តែ ២ ប៉ុណ្ណោះ ​ក្នុង​ទីក្រុង​បាងកក នោះ​​គឺ​ការ​លក់​អគារ​ការិយាល័យ Sun Towers និង​ការ​លក់​ទីតាំង​អភិវឌ្ឍន៍​​ដែល​មាន​ផ្ទៃដី ១,៧៦ ហិកតា ​នៅ​ជិត​​ស្ថានីយ​រថភ្លើង​អាកាស​ម៉ឈីត។ នេះ​បើ​យោង​តាម​កាសែត​​​បាងកក​ប៉ុស្តិ៍។​​​

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ដោយ​ដក​ស្រង់​ទិន្នន័យ​ពី​មជ្ឈមណ្ឌល​ស៊ើប​អង្កេត​អចលនទ្រព្យ​ថៃ (TPI​C) ​របស់​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​អចលន​ JLL ដែល​បាន​ពិនិត្យ​មើល​សកម្មភាព​វិនិយោគ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ក្នុង​ប្រទេស ​ថៃ ​តាមរយៈ​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​សាធារណៈ និង​មូលនិធិ​នានា​ក្នុង​​រយៈពេល ៦ ខែ​នេះ។

TPIC បាន​កត់ត្រា​ប្រតិបត្តិការ​ទិញ​លក់​ចំនួន ៤ ដែល​មាន​ទឹក​ប្រាក់​ជាង ១ ពាន់​​លាន​បាត​ (៣២,៤៩ លាន​​ដុល្លារ) ក្នុង ​១ ប្រតិបត្តិការ​នៅ​ឆមាសទី១ ឆ្នាំ ២០១៩ នេះ។

ទឹក​ប្រាក់​វិនិយោគ​ធំ​បំផុត​ចំនួន ៥,៧ ពាន់​លាន​បាត ​ទទួល​បាន​ពី​ការ​លក់​អគារ​ការិយាល័យ Sun Towers នៅ​ផ្លូវ Vibhavadi-Rangsit ដោយ​ក្រុមហ៊ុន Singha Estate Plc ទៅ​ឲ្យ​ក្រុមហ៊ុន S Prime Growth Leasehold Real Estate Investment Trust (SPRIME)។

ក្រុមហ៊ុន Engineering & Construction Plc (STEC) របស់​ចិន​ និង​ថៃ គឺ​ជា​វិនិយោគិន​ធំ​ទី២ នៅ​ឆមាស​ទី១ នេះ ដោយ​មាន​ប្រតិបត្តិការ​ទិញ​លក់​​ចំនួន ២ ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង ៥ ន់​លាន​បាត។ នៅ​ខែ​មេសា ក្រុមហ៊ុន STEC បាន​ទិញ​យក​ទីតាំង​អភិវឌ្ឍន៍​​ដែល​មាន​ផ្ទៃដី ១,៧​៦ ហិកតា ​នៅ​ជិត​ស្ថានីយ​រថភ្លើង​ម៉ឈីត ពី​ក្រុមហ៊ុន U City Plc​ ក្នុង​តម្លៃ ៤,៣ ពាន់​លាន​​​ដុល្លារ ដើម្បី​អភិវឌ្ឍ​ទៅ​ជា​អគារ​ការិយាល័យ។

នៅ​ខែ​មិថុនា ក្រុមហ៊ុន ST Property & Logistics Co ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន STEC បាន​ទិញ​យក​ផ្សារ​ទំនើប​សហគមន៍ Summer Hill និង​អគារ​ការិយាល័យ Summer Hub នៅ​ជិត​ស្ថានីយ​រថភ្លើង​អាកាស​ប្រាខាណង ពី​ក្រុមហ៊ុន Boutique Corporation Plc ក្នុង​តម្លៃ ៩៥៧ លាន​បាត។

លោក Suphin Mechuchep នាយក​គ្រប់គ្រង​ក្រុមហ៊ុន JLL Thailand បាន​ប្រាប់​​កាសែត​បាងកក​ប៉ុស្តិ៍​ថា៖ «ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន-ថៃ រហូត​មក​ដល់​ក្នុង​ឆ្នាំ ២០១៩ បង្ហាញ​ពី​ការ​​ចូល​មក​ជា​ថ្មី​ក្នុង​​ទីផ្សារ​​របស់​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់ និង​ក្រុមហ៊ុន​សាងសង់ ដែល​​​ពង្រីក​ខ្លួន​ទៅ​ក្នុង​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ បន្ទាប់​អវត្តមាន​ជិត ២ ទសវត្សរ៍ ​ក្រោយ​កើត​មាន​​វិបត្តិ​ហិរញ្ញវត្ថុ​​អាស៊ី​ឆ្នាំ ១៩៩៧»។

ឧទាហរណ៍​ថ្មីៗ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​សាងសង់ ដែល​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ រួមមាន​ការ​បណ្តាក់​ទុន​រួមគ្នា​របស់​ក្រុមហ៊ុន​សាងសង់ Saeng Fah Construction ជាមួយ​ក្រុមហ៊ុន Aira Securities Plc និង​ក្រុមហ៊ុន Sena Development Plc ដើម្បី​អភិវឌ្ឍ​អគារ Spring Tower ដែល​ជា​អគារ​ការិយាល័យ​នៅ​ជិត​ស្ថានីយ​រថភ្លើង​អាកាស​រាជ​ទេវី។

ដូច​គ្នា​នេះ​ដែរ ក្រុមហ៊ុន​ម៉ៅការ​​សាងសង់ Thai Obayashi ក្នុង​ឆ្នាំ ២០១៧ បាន​ទិញ​​យក​ទីតាំង​មួយ​នៅ​ជិត​ស្ថានីយ​រថភ្លើង​អាកាស​ណាណា​ក្នុង​តម្លៃ ០,៦៥ លាន​បាត​ក្នុង ១ ម៉ែត្រ​ការ៉េ។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​សាងសង់​អគារ O-NES Tower ដែល​ជា​ការ​វិនិយោគ​លើ​ការ​សាងសង់​​អគារ​លើក​ដំបូង​របស់​ក្រុមហ៊ុន​នេះ​ចាប់​តាំង​ពី​ការ​សាងសង់​អគារ Nantawan Building ដែល​ស្ថិត​នៅ​ជិត​ស្ថានីយ​រថភ្លើង​អាកាស​រាជ​ដាំរិ​ក្នុង​ឆ្នាំ ១៩៩១។

ប្រតិបត្តិការ​ទិញ​លក់​ថ្លៃ​បំផុត​​​ក្នុង​ឆ្នាំ ២០១៩ បើ​គិត​ក្នុង ​១ ​ម៉ែត្រការ៉េ គឺ​ការ​ទិញ​ទីតាំង​មួយ​ដោយ​ក្រុមហ៊ុន​ Shangri-La Hotel Plc ដែល​មាន​ទំហំ ២ ៦៣២ ម៉ែត្រ​ការ៉េ កាល​ពី​ខែ​កុម្ភៈ ដែល​មាន​តម្លៃ ១,៩ ពាន់​លាន​បាត ឬ​ស្មើ​នឹង ០,៧១៥ លាន​បាត ​ក្នុង ​១ ម៉ែត្រ​ការ៉េ។

អ្នកស្រី Suphin​ ថ្លែង​ថា តម្លៃ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ ​សម្រាប់​ទីតាំង​ដែល​ទិញ​ដោយ​ក្រុមហ៊ុន Shangri-La ជា​តម្លៃ​​ខ្ពស់​បំផុត​ដែល​ទីផ្សារ​បាន​ឃើញ​សម្រាប់​ការ​អភិវឌ្ឍ​សណ្ឋាគារ ប៉ុន្តែ​មិន​បាន​បំបែក​កំណត់ត្រា​តម្លៃ ០,៧៧៥ លាន​​បាត​ក្នុង ​១ ​ម៉ែត្រ​ការ៉េ ​ដែល​កើត​មាន​ក្នុង​ឆ្នាំ ២០១៨ ឡើយ៕ KC

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។