The Phnom Penh Post Search

Search form

ទីផ្សារ​លំនៅឋាន​ក្នុង​តំបន់ ​អាស៊ី​ មាន​ការ​កើនឡើង

ទិដ្ឋភាព​នៃ​សំណង់​ខ្ពស់ៗ​ជាច្រើន​នៅ​តំបន់ Victoria Peak មើល​ពី​ទិស​ខាង​ជើង​ឆ្ពោះ​ទៅ Victoria Harbour និង Kowloon នៅ​ទីក្រុង​ហុងកុង។
ទិដ្ឋភាព​នៃ​សំណង់​ខ្ពស់ៗ​ជាច្រើន​នៅ​តំបន់ Victoria Peak មើល​ពី​ទិស​ខាង​ជើង​ឆ្ពោះ​ទៅ Victoria Harbour និង Kowloon នៅ​ទីក្រុង​ហុងកុង។ រូបថត WIKICOMMONS

ទីផ្សារ​លំនៅឋាន​ក្នុង​តំបន់ ​អាស៊ី​ មាន​ការ​កើនឡើង

យោង​តាម​របាយការណ៍​ទីផ្សារ​លំនៅឋាន​សកល​របស់ CBRE ដែល​បាន​ផ្សព្វផ្សាយ​ដោយ CBRE International ប្រចាំ​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា​មាន​ទីផ្សារ​អចលនទ្រព្យ​ពីរ​នៅក្នុង​តំបន់​អាស៊ី​ខាង​កើត​ដែល​ត្រូវ​បាន​រាប់​ចូល​ទៅក្នុង​ទីផ្សារ​អចលនទ្រព្យ​ទាំង​ប្រាំ​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ពិភពលោក​ដែល​ការ​ចាត់​បញ្ចូល​នេះ​បាន​ផ្អែកលើ​តម្លៃ​មធ្យម​នៃ​អចលនទ្រព្យ​នោះ​។

កត្តា​ដែល​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​តំបន់​អាស៊ី​នេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​លំនៅឋាន​ក្នុង​ប្រទេស​កម្ពុជា​មាន​មូលដ្ឋាន​ច្បាស់លាស់​នឹង​បង្កើត​ឲ្យ​មាន​តុល្យភាព​មួយ​ដែល​សម​ស្រប​​​នឹង​ទីផ្សារ​វិនិយោគទុន​ខ្នាត​តូច​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៃ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

របាយការណ៍​នៃ​លំនៅឋាន​សកល​នេះ​បាន​ផ្តោត​សំខាន់​លើ​ទីផ្សារ​លំនៅឋាន​នៅ​ទីក្រុង​ល្បីៗ​ទាំង ៣១ នៅក្នុង​ពិភពលោក​ដែល​ក្នុង​នោះ​មាន​ដូចជា ទីក្រុង​សៀងហៃ​, ប៉ារីស​, ញូវយ៉ក​, តូក្យូ​, ឡុនដុន និង​ទីក្រុង​ម៉ាឌ្រីដ​ជាដើម​។

របាយការណ៍​នៃ​លំនៅឋាន​សកល​ឆ្នាំ​នេះ​ក៏​បាប​បង្ហាញ​ថា​ទីក្រុង​ហុងកុង​ជាប់​លំដាប់​ថ្នាក់​លេខ​ ១ ដោយ​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក​ក្នុង​ទំហំ​ដី​មួយ​ហ្វូត​ការ៉េ​បើ​គិត​ជា​មធ្យម​។

របាយការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា​ប្រទេស​សិង្ហបុរី​ក៏​មាន​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ខ្ពស់​ផង​ដែរ​បើ​គិត​លើ​តម្លៃ​ភាគ​ហ៊ុន​នៅក្នុង​ពិភពលោក​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​បើ​សិន​គេ​ក្រឡេក​មើល​​លើ​តម្លៃ​ក្នុង​ទំហំ​ដី​មួយ​ហ្វូត​ការ៉េ​​វិញ​នោះ​ប្រទេស​សិង្ហបុរី​ឈរ​នៅ​​លំដាប់​ថ្នាក់​លេខ​ ៥ នៅលើ​ពិភពលោក​។

នៅ​ទីក្រុង​ហុងកុង​តម្លៃ​អចលនទ្រព្យ​បាន​កើន​ដល់ ១៣,៥០ ភាគរយ​កាលពី​ឆ្នាំ​មុន​ដែល​នោះ​មាន​ន័យ​ថា​ទីផ្សារ​នេះ​មាន​អត្រា​កំណើន​ប្រចាំ​ឆ្នាំ ២០ ​ភាគរយ​ជា​មធ្យម​ដែល​រុញ​ឲ្យ​ទីក្រុង​នេះ​បាន​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​ ២ ដែល​មាន​កំណើន​ឆាប់​រហ័ស​ក្នុង​ទីផ្សារ​លំនៅ​ឋាន​របស់​ពិភពលោក​។

ប្រការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​របាយការណ៍​ដដែល​ក៏​បាន​សរសេរ​ថា​ការ​កើនឡើង​នៃ​ការ​វិនិយោគទុន​ពី​អ្នក​វិនិយោគិន​ចិន​គឺជា​កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​ក្នុង​ទីផ្សារ​នេះ «​ខណៈ​ដែល​ដែនដី​ហុងកុង​បាន​ទាក់ទាញ​អ្នក​វិនិយោគិន​ចិន​ភាគច្រើន (​ក៏ដូចជា​អ្នក​វិនិយោគិន​អន្តរជាតិ​ផ្សេងៗ​ផង​ដែរ​), ទីផ្សារ​នេះ​អាច​មាន​ភាព​ជោគជ័យ​ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ភាគហ៊ុន​នៅក្នុង​ប្រទេស​ចិន​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគិន​ភាគច្រើន​ស្វែងរក​លំនៅឋាន និង​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀត​សម្រាប់​ធ្វើការ​វិនិយោគ​ទុន​លើ​ភាគហ៊ុន​របស់​ពួកគេ​។ ទន្ទឹម​គ្នា​នោះ​ដែរ ៦៥ ​ភាគរយ​នៃ​អចលនទ្រព្យ​លំនៅឋាន​ទាំង​នោះ​ត្រូវ​បាន​កាន់កាប់​ដោយ​ម្ចាស់​លំនៅឋាន​ផ្ទាល់​នៅ​ហុងកុង​។

ជាមួយ​នឹង​ការ​បណ្តាក់ទុន​ក្នុង​រូបិយបណ្ណ​ដុល្លារ​អាមេរិក ​ប្រទេស​កម្ពុជា​អាច​ទទួល​យក​ផល​ចំណេញ​ជាច្រើន​ពី​អ្នក​វិនិយោគិន​ទាំង​នោះ​។

លោក Anthony Galliano ប្រធាន​ប្រតិបត្តិ​នៃ​គណៈ​គ្រប់គ្រង​ការ​វិនិយោគទុន​នៅ​កម្ពុជា​យល់​ថា​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​មិនសូវ​ទទួល​ការ​ចាប់​អារម្មណ៍​ទេ​ដោយសារ​គ្មាន​ការ​ពិនិត្យ​មើល​លើ​គុណភាព​នៃ​ការ​រស់នៅ ឬ​ក៏​ទំហំ​នៃ​ការ​វិនិយោគទុន​ក្នុង​វិស័យ​ផ្សេងៗ​ទាំង​នោះ​ពី​វិនិយោគិន​បរទេស​។ ខណៈ​ដែល​ដែនដី​ហុងកុង និង​សិង្ហបុរី​បាន​ក្លាយ​​ជា​ទីផ្សារ​ពីរ​ក្នុង​តំបន់​អាស៊ី​ដែល​មាន​តម្លៃ​អចលនទ្រព្យ​ខ្ពស់​ក៏​ដូចជា​នៅក្នុង​ពិភពលោក​ផង​ដែរ​នោះ​ក្រុម​វិនិយោគិន​បាន​ស្វែងរក​ទីតាំង​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ី​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អ​ដើម្បី​ធ្វើការ​វិនិយោគ​។

លោក Ross Wheble ប្រធាន​គ្របគ្រង Knight Frank ប្រចាំ​កម្ពុជា​បាន​ពន្យល់​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​ថា​ដោយ​ផ្អែកលើ​ការ​ចង្អុល​បង្ហាញ​នៅក្នុង​របាយការណ៍​ចុងក្រោយ​របស់ Knight Frank ស្តីពី​សន្ទស្សន៍​នៃ​ការ​អភិវឌ្ឍ​អាស៊ី​បាន​ឲ្យ​ដឹង​ថា​កត្តា​កំណើន​ទីផ្សារ​អចលនទ្រព្យ​ក្នុង​តំបន់​បាន​ផ្តល់​ផលប្រយោជន៍​ដល់​​ប្រទេស​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគិន​បរទេស​ដែល​កំពុង​ស្វែងរក​ទីផ្សារ​អចលនទ្រព្យ​មួយ​ដែល​មាន​តម្លៃ​ទាប​ហើយ​នឹង​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ទាំង​នោះ​ក្នុង​ការ​ទិញ​យក​ទ្រព្យសម្បត្តិ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ (លើស​ពី​ជាន់​ផ្ទាល់​ដី​)​។

លោក Galliano បាន​ស្នើ​ថា​កំណើន​នៃ​ការ​វិនិយោគទុន​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​គឺ​បណ្តាល​មកពី​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​ល្អ​ក៏​ដូចជា​រូបភាព​វិជ្ជមាន​នៃ​ប្រទេស​នេះ​ដែល​គិត​ចាប់ពី​តំបន់​ព្រំដែន​រហូត​ដល់​ការ​អភិវឌ្ឍ​ទីផ្សារ​សេដ្ឋកិច្ច និង​ទំនោរ​រកស៊ី​ក្នុង​វិស័យ​ជំនួញ​ភាគច្រើន​។

លោក Galliano បាន​បន្ត​ទៀត​ថា៖ «​នៅពេល​ដែល​តម្លៃ​នៃ​អចលនទ្រព្យ​ទាំង​នោះ​នៅ​តែ​មាន​ភាព​សមស្រប​ប្រទេស​កម្ពុជា​ជាពិសេស​ទីក្រុង​ភ្នំពេញ​បាន​ទទួល​ស្វាគមន៍​ក្រុមហ៊ុន​អភិវឌ្ឍន៍​យ៉ាង​កក់ក្តៅ​។ នៅ​ពេល​ដែល​អ្នក​ធ្វើការ​គណនា​ជា​លេខ​វិញ​នោះ​វា​នឹង​បង្កើត​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ដោយ​ហេតុ​ថា​គម្រោង​អភិវឌ្ឍន៍​ដែល​បាន​គ្រោង​ទុក​ពី​មុន​នឹង​ត្រូវ​ចាប់ផ្តើម​នៅពេល​ពីរ​ឆ្នាំ​ខាង​មុខ​នេះ​។ ដូច្នេះ ទោះបី​ជា​ទីផ្សារ​នេះ​នៅ​មាន​ភាព​ល្អ​ប្រសើរ​ក៏ដោយ​ក៏​ខ្ញុំ​នៅ​តែ​រំពឹង​ថា​វា​នឹង​បង្កើត​អតុល្យភាព​ក្នុង​តម្លៃ​នៃ​ទីផ្សារ​អចលនទ្រព្យ​ទាំង​នោះ​នា​ពេល​ខាង​មុខ​»​។

របាយការណ៍ Knight Frank ដដែល​បាន​បន្ថែម​ថា​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​បាន​ថមថយ​នៅ​ក្នុង​ត្រីមាស​ទី​ ២ នៃ​ឆ្នាំ​ ២០១៥ ដោយ​គេ​បាន​លើក​ឡើង​ថា​តម្លៃ​ក្នុង​ទីផ្សារ​នោះ​អាច​នឹង​កើនឡើង​ដល់​ចំណុច​កំពូល​ហើយ​​នៅ​ថេរ​ដែល​វា​អាចជា​កាតាលីករ​ជំរុញ​ឲ្យ​មាន​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។

លោក Wheble បាន​ពន្យល់​ពាក់ព័ន្ធ​នឹង​ហេតុផល​នៃ​ការ​កើនឡើង​ក្នុង​តម្លៃ​ទីផ្សារ​នោះ​ថា​បើ​គិត​​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ ២០១៥ អត្រា​នៃ​ការ​លក់​គម្រោង​សំណង់​អគារ​ខុនដូ​ថ្មីៗ​ទាំង​នោះ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ល្អប្រសើរ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០១៤ ​។

បើ​តាម​ការ​វិភាគ​របស់ CBRE មាន​សំណង់​អគារ​ខ្ពស់ៗ​ប្រមាណ​ជា ៤៣០០ នៅ​ប្រទេស​សិង្ហបុរី​ដែល​​នេះ​បាន​ធ្វើឲ្យ​វា​ក្លាយ​ជា​ទីក្រុង​មួយ​ដែល​ធ្វើការ​អភិវឌ្ឍ​ទីក្រុង​ឡើង​ទៅ​លើ​ជាង​ការ​ពង្រីក​ទីក្រុង​ទៅ​ខាង​ក្រៅ​។ ផ្ទុយពី​នេះ​គឺ​មាន​តួលេខ​តែ ២៣ ​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ជា​អចលទ្រព្យ​ដែល​ពឹង​ផ្អែកលើ​ដី​ធ្លី​។ ទីផ្សារ​ខុនដូរ​មួយ​នេះ​បាន​ផ្តល់​ការ​យល់​ដឹង​ពី​ទំនោរ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​សិង្ហបុរី​ក៏​ដូចជា​វិនិយោគិន​មួយ​ចំនួន​ដែល​កំពុង​បើក​ហាង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

James Whitehead

អត្ថបទគួរចាប់អារម្មណ៍