សិង្ហបុរីៈ ទីផ្សារ​អចលនទ្រព្យ​​លំនៅឋាន​របស់​ប្រទេស​សិង្ហបុរី​បាន​បង្ហាញ​ជា​​ផ្នែក​មួយ​​នៃ​វិស័យ​​​ធ្លាក់​ចុះ​ចំពេល​នៃ​​ការរីករាលដាល​​​កូវីដ១៩ ដែល​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​របស់​​ប្រទេស​នេះ​ធ្លាក់ចុះ​ទៅ​ក្នុង​​ស្ថានភាព​ដែល​មិន​ធ្លាប់​មាន។

ក្រុម​អ្នកវិភាគ​និយាយ​ថា ​បញ្ញា​នេះ​កើតឡើង​មួយ​ផ្នែក​ធំ​បណ្តាល​មកពី​​វិធានការ​ទប់ស្កាត់​របស់​​រដ្ឋាភិបាល​ដើម្បី​​ទប់ស្កាត់​ការរំពឹង​ទុក​ និង​ធានា​ថា ​អ្នក​ទិញ​ផ្ទះ​មិន​ត្រូវ​ចំណាយ​ច្រើន​ពេក​គួប​ផ្សំ​នឹង​ការ​ជំរុញ​ដ៏ធំ​របស់​រដ្ឋាភិបាល​ដើម្បី​ជួយ​សន្សំសំចៃ​ការងារ​ និង​ជំរុញ​សេដ្ឋកិច្ច​។

នេះ​ត្រូវ​បាន​កើតឡើង​ដោយ​កំណើន​ជា​បន្ត​ទាំង​សន្ទស្សន៍​ថ្លៃ​ផ្ទះ​ឯកជន​របស់​អាជ្ញាធរ​អភិវឌ្ឍន៍​ទីក្រុង​ និង​សន្ទស្សន៍​ថ្លៃ​លក់​បន្ត​របស់​ក្រុម​ប្រឹក្សាភិបាល​លំនៅឋាន (HDB)។

សន្ទស្សន៍​​តម្លៃ​​ផ្ទះ​ឯកជន​​​កើនឡើង​​ ០,១ ​ភាគរយ​​​ក្នុង​រយៈពេល​​ ៩ ​ខែ​នៃ​ឆ្នាំ​នេះ​ធៀប​ជាមួយ​​​កំណើន​ ២,១ ​ភាគរយ​​កាលពី​ឆ្នាំ​មុន​ និង ដក​ ៥,២ ​ភាគរយ​​អំឡុង​ពេល​វិបត្តិ​ហិរញ្ញវត្ថុ​សកល​​ឆ្នាំ​ ២០០៩។

អ្នកវិភាគ​លើកឡើង​ថា ជាមួយ​​សេដ្ឋកិច្ច​​​ធ្លាក់​ដល់​​កម្រិត​ទាប​បំផុត​ តម្លៃ​គួរតែ​មាន​ស្ថិរភាព​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ​ ដោយ​ផ្តើម​ពី​​​កម្រិតថេរ​ទៅ​កំណើន​ ១ ​ភាគរយ​​​ដែល​ត្រូវ​គេ​មើល​ឃើញ​​សម្រាប់​ឆ្នាំ​នេះ​។

នេះ​មិន​ដូច​ជា​ស្ថានភាព​ក្នុង​ឆ្នាំ​ ២០០៩ ​ពេល​ដែល​​សន្ទស្សន៍​តម្លៃ​ផ្ទះ​​ឯកជន​​​ធ្លាក់​ចុះ​​ជិត​ ២៥ ​ភាគរយ​ពី​ត្រីមាស​ទី​ ២ ក្នុង​ឆ្នាំ ២០០៨ ​ទៅ​ដល់​ត្រីមាស​ទី​ ២ ​ឆ្នាំ​ ២០០៩។

លោក Tricia Song ​ប្រធាន​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Colliers International ប្រចាំ​ប្រទេស​សិង្ហបុរី​បាន​កត់សម្គាល់​ឃើញថា​ កាលពី​ពេល​នោះ​ការកើនឡើង​ដូច​ពពុះ​សាប៊ូ​​នៃ​អចលនទ្រព្យ​បាន​​រីកចម្រើន​យ៉ាង​ខ្លាំង​ បន្ទាប់ពី​វា​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​លក្ខខណ្ឌ​រូបិយវត្ថុ​​ធូរ​រលុង​ និង​ការរំពឹង​ទុក​យ៉ាងខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​មាន​វិបត្តិ​នេះ​។

ទន្ទឹម​នឹង​នោះ​ដែរ​សន្ទស្សន៍​ថ្លៃ​លក់​បន្ត​​របស់​​ក្រុម​ប្រឹក្សាភិបាល​លំនៅឋាន (HDB) ​បាន​ធ្លាក់​ចុះ​​​ ៦ ​ឆ្នាំ​ជាប់ៗ​គ្នា​ ប៉ុន្តែ​​បាន​ត្រៀម​ទប់ទល់​នឹង​​ការរីករាលដាល​​នៃ​ជំងឺ ​និង​បាន​ប្រកាស​កំណើន​ប្រចាំ​ឆ្នាំ​ខ្លាំង​បំផុត​ចាប់​តាំងពី​ឆ្នាំ ២០១២ មក​​។

តម្លៃ​លក់​បន្ត​​របស់​ HDB បាន​​ហក់​ឡើង​ដល់​ទៅ​ ១,៨ ​ភាគរយ​ក្នុង​​ ៣ ត្រីមាស​ដំបូង​នៃ​ឆ្នាំ​នេះ​។

លោក Wong Siew Ying ប្រធាន​កិច្ចការ​ស្រាវជ្រាវ​នៃ​ PropNex បាន​និយាយថា​ ជាមួយ​តម្រូវការ​ដែល​ត្រូវ​គេ​រំពឹង​​បន្ត​កើនឡើង​តម្លៃ​លក់​​បន្ត​​របស់​ HDB អាច​កើន​ឡើង​ត្រឹម ២,៥ ​​ទៅ​ ៣ ​ភាគរយ​​ក្នុង​ឆ្នាំ​នេះ​។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ​ការ​ផ្លាស់ប្តូរ​​​គោល​នយោបាយ​​​របស់​ HDB ដែល​​បាន​ធ្វើ​​ឡើង​​ក្នុង​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នេះ​កំពុង​អនុវត្ត​​ជាធរមាន​ ហើយ​ផ្ទះ​ល្វែង​លក់​បន្ត​នៅ​​​តំបន់​ Dawson និង​ តំបន់​Tiong Bahru ដែល​ឈាន​ដល់​រយៈពេល​កាន់កាប់​អប្បបរមា​កំពុង​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​។

លោក Wong កត់សំគាល់​ថា​ ផ្ទះល្វែង​ថ្មីៗ​ទាំង​នេះ​កាន់តែ​ច្រើន​ត្រូវ​គេ​លក់​ផង​ដែរ។ ​ជុំវិញ​ ២៧ ​ភាគរយ​នៃ​​ផ្ទះល្វែង​ដែល​បាន​លក់​​ក្នុង​​រយៈពេល​ ៩ ​ខែ​ដើម​ឆ្នាំ នេះ​ទទួល​បាន​ការជួល​រយៈពេល​​ ៩០ ​ឆ្នាំ​ ឬ​យូរជាង​នេះ​កើន​ពី​ ១៩ ​​ភាគរយ​​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

លោក Song បាន​និយាយ​ថា​​ការជំរុញ​ដ៏ធំ​មួយ​ក៏​មក​ពីរដ្ឋាភិបាល​ដែល​មាន​ទឹកប្រាក់​ជិត ​១០០ ពាន់​លាន​សិង្ហបុរី (​ ៧៤,៧ ​​ពាន់លាន​ដុល្លារ​អាមេរិក)​ លើ​កញ្ចប់​​ជំរុញ​ចំនួន​ ៤ លើក​ក្នុង​ឆ្នាំ​នេះ​រួមទាំង​គម្រោង​គាំទ្រ​ការងារ​ ក៏​ដូចជា​ការបង្កើត​ច្បាប់​​បណ្តោះ​អាសន្ន​ស្តីពី​ការបញ្ឈប់​ ឬ​ការ​លះបង់​សិទ្ធិ​ក្នុង​ការជួល​ពាណិជ្ជកម្ម ផ្ទះ​ហ៊ីប៉ូតែក​ និង​អត្រា​ការប្រាក់។

Christine Sun ​ប្រធាន​​ក្រុម​ស្រាវជ្រាវ​ និង​ប្រឹក្សា​យោបល់​នៃ​ក្រុមហ៊ុន OrangeTee & Tie បាន​ឱ្យ​ដឹង​ថា​ ទីផ្សារ​លក់​បន្ត​របស់​ HDB ទទួល​បាន​ការលើកលែង​​ពី​ការផ្លាស់ប្តូរ​គោលនយោបាយ​។

ទាំងនេះ​រួម​ទាំង​ការអនុញ្ញាត​​ឱ្យ​អ្នក​ទិញ​​​ទទួល​បាន​នូវ​ភាពបត់បែន​កាន់តែ​ធំ​​ក្នុង​ការប្រើប្រាស់​ប្រាក់​មូលនិធិ​មន្រ្តី​កណ្តាល (CPF) របស់​ពួកគេ ដើម្បី​ទិញ​ផ្ទះល្វែង​ដែល​មាន​អាយុកាល​ចាស់​ជាង​ បង្កើន​ការផ្តល់​ជំនួយ​សម្រាប់​លំនៅឋាន​ CPF បង្កើន​ពិតាន​ប្រាក់​ចំណូល​ និង​អនុញ្ញាត​ឱ្យ​មាន​ប្រាក់​កម្ចី​ទិញ​ផ្ទះ​ធំជាង​មុន​សម្រាប់​អ្នកទិញ​ដែល​មាន​សិទ្ធិ​។

លោក Sun បន្ថែម​ថា វិធានការ​ទាំងនេះ​បាន​ជួយជំរុញ​​ការ​លក់​បន្ត​របស់​ HDB ដល់​ទៅ​ ៧ ៧៨៧ យូនីត​ក្នុង​ត្រីមាស​​ទី ៣ នៃ​ឆ្នាំ​នេះ​ដែល​ជា​ការលក់​ខ្ពស់​បំផុត​ប្រចាំ​​ត្រីមាស​ចាប់​តាំងពី​​ត្រីមាស​ទី​ ៣ ​​​ឆ្នាំ​ ២០១០ ពេល​ដែល​យូនីត​ចំនួន​ ៨ ២០៥ ត្រូវ​លក់​ចេញ​។

លោក Song បាន​កត់សម្គាល់​ថា៖ «​តម្លៃ​ HDB ពេល​នេះ​មើល​​ទៅ​​គួរ​ឱ្យ​ទាក់ទាញ​ខ្លាំង​ណាស់​ បន្ទាប់ពី​បាន​ធ្លាក់​ចុះ​​ ១២,៤ ​ភាគរយ​ពី​ឆ្នាំ​ ២០១៣ ដល់​ ២០១៩ ប្រៀបធៀប​ជាមួយ​សន្ទស្សន៍​​តម្លៃ​ផ្ទះ​​ឯកជន​ដែល​បាន​ធ្លាក់​ចុះ​ ២,១ ភាគរយ។

លោក​បន្ថែម៖ ​«ពេល​នេះ​​តម្លៃ​​លក់បន្ត​របស់​ HDB បាន​កែ​សម្រួល​​ វា​អាច​ចាប់ផ្តើម​តាម​សន្ទស្សន៍​តម្លៃ​ផ្ទះ​​ឯកជន​​ និង​កំណើន​​ប្រាក់​ចំណូល​​គ្រួសារ​ជាទូទៅ​»​៕ The Straits Times/ANN/RR