ទីក្រុងឡុងដ៍ៈ ក្នុង​ដំណាក់កាល​រីករាលដាល​កូវីដ​ ១៩ ​ដំបូង សេចក្តី​រាយការណ៍​ពី​ការធ្លាក់ចុះ​តម្រូវការ​ការិយាល័យ​បាន​កើតមាន​ជាខ្លាំង ប៉ុន្តែ​នៅពេល​កូវីដ​ ១៩ ​បន្ត​អូសបន្លាយ និង​ការឆ្លង​លើក​ទី​ ២ បានកើត​មាន​ជាសកល រឿងរ៉ាវ​ខ្លះ​បាន​ផ្លាស់ប្តូរ​ពី​របៀប​ដែល​និយោជិត និង និយោជក​យល់ឃើញ​ចំពោះ​កន្លែង​ការងារ​នៅ​ការិយាល័យ​។ គេ​កំពុង​មើលឃើញ​ថា វា​ជា​ជម្រើស​ជា​ជាង​ភាពចាំបាច់​សម្រាប់​បុគ្គលិក​ធ្វើការងារ​នៅ​ការិយាល័យ​។

កាសែត​ The Straitstime របស់​សិង្ហបុរី​ដែល​យោង​ការចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹងថា នៅពេល​ការគ្រប់គ្រង​ការរីករាលដាល​បាន​ការផ្លាស់ប្តូរ​នឹង​ត្រូវ​បាន​គេ​ស្វាគមន៍​ដោយ​ក្រុមហ៊ុន​នឹង​កាត់បន្ថយ​តម្លៃ​ជួល និង​បុគ្គលិក​ដែល​ព្រួយបារម្ភ​ចំពោះ​ការឆ្លង​ប្រចាំថ្ងៃ​។

ប៉ុន្តែ​សម្រាប់​ម្ចាស់​នៃ​អចលនទ្រព្យ​នៅ​តំបន់​ពាណិជ្ជកម្ម​វិញ ព្រួយបារម្ភ​រួចជាស្រេច​ទៅហើយ​ពី​ការផ្លាស់ប្តូរ​ពី​ទីតាំង​លក់រាយ​ទាំងនេះ ដោយ​ផល​លំបាក​ប្រហែល​ជា​អាក្រក់​។ តម្លៃ​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​តាម​តំបន់​ពាណិជ្ជកម្ម ដូចជា ក្រុមហ៊ុន Land Securities និង British Land បាន​ធ្លាក់ចុះ​រួចទៅហើយ​។

នេះ​គ្រាន់តែ​ជា​សំណួរ​ខ្លះៗ​នៃ​បុគ្គលិក​ប្រើប្រាស់​បច្ចេកវិទ្យា​នៅ​ក្រុមហ៊ុន Alphabet, Twitter ឬក៏ Facebook បាន​ជជែក​គ្នា​ជា​ហូរហែ​កន្លងមក​សំដៅ​ដល់​ការបំពេញ​ការងារ​របស់​ពួកគេ​ពី​ផ្ទះ​។ ក្រុមហ៊ុន​ស្ទើរ​គ្រប់​ប្រភេទ​កំពុងមាន​របៀប​គណនា​ប្រហាក់ប្រហែល​គ្នា​នេះ ដោយ​លោក Alan Jope ប្រធាន​នៃ​ក្រុមហ៊ុន​ផលិតផល​ប្រើប្រាស់ Unilever មិន​មើលឃើញ​បុគ្គលិក​ត្រឡប់​ទៅធ្វើ​ការងារ​ក្នុង​ការិយាល័យ​វិញ​ ១០០ ​ភាគរយ​នោះទេ ចំណែក​ធនាគារ​ស្វ៊ីស UBS បាន​ឲ្យ​ដឹងថា បុគ្គលិក​ ១ ​ភាគ​ ៣ អាច​បន្ត​ការងារ​ពី​ផ្ទះ​របស់​ពួកគេ​បាន​។

មាន​ការចំណាយ​ច្រើន​លើ​អចលនទ្រព្យ​សម្រាប់​អាជីវកម្ម បុគ្គលិក​នឹង​ពេញចិត្ត​កាត់​បន្ថយ​មក​ធ្វើការងារ​នៅ​ការិយាល័យ​។

ក្រុម​អ្នកវិភាគ​នៅ​ធនាគារ UBS បាន​សន្និដ្ឋាន​ថា ជា​មធ្យម​ការធ្វើ​ការងារ​ ១ ​ទៅ​ ២ ​ថ្ងៃ​ពី​ផ្ទះ អាច​កា្លយ​ជា​បទដ្ឋាន​ថ្មី​។ រឿង​នោះ​អាច​ជា​លទ្ធផល​ធ្វើឲ្យ​ការិយាល័យ​នៅ​ទំនេរ​។ នៅ​ទីក្រុង​ឡុងដ៍​ភាគ​ខាងលិច​ដែល​ជា​តំបន់​ពាណិជ្ជកម្ម​ពេញនិយម​បាន​អនុវត្ត​ការងារ​ពី​ផ្ទះ​កាន់តែ​ច្រើន​។

ជាមួយ​ការថមថយ​ដែល​នឹង​កើតមាន​ដែល​មាន​ន័យថា អត្រា​ការិយាល័យ​ទំនេរ​កើនឡើង​ពី​ ៣,៣ ​ភាគរយ​ ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​ ២០២០ ​ទៅ​ជាង ​១០ ​ភាគរយ​នៅ​ដំណាច់​ឆ្នាំនេះ​។ នេះ​បើ​យោងតាម UBS ដោយ​លើកឡើង​ថា វា​អាច​ស្ថិត​នៅ​ ១១,៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២​។

ដំណឹង​ល្អ​សម្រាប់​ឧស្សាហកម្ម​អចលនទ្រព្យ​គឺថា​វា​អាច​ប្រើប្រាស់​ឡើងវិញ​នូវ​ទីតាំង​ពាណិជ្ជកម្ម​ជា​ការអភិវឌ្ឍ​លំនៅឋាន ដោយ​សន្មត​ថា​ប្រជាជន​នៅតែ​ចង់​រស់នៅ​ទីក្រុង ពេល​ការរីក​រាលដាល​បាន​កើតឡើង​ជាថ្មី​។ ​UBS បាន​ព្យាករ​ថា អត្រា​ការិយាល័យ​ទំនេរ​អាច​ស្ថិរភាព​នៅត្រឹម​ ៥,១ ​ភាគរយ ត្រឹម​ឆ្នាំ​ ២០២៥៕Straitstimes_ANN/RR