នៅក្នុងទីផ្សារដែលកំពុងតែមានការប្រកួតប្រជែងខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើត និងបង្ហាញនូវភាពលេចធ្លោខុសប្លែកពីអ្នកដទៃរបស់ខ្លូន។
ចាប់តាំងពីពេលដែលក្រុមហ៊ុន Urbanland ចាប់កំណើតមក ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងឥតឈប់ឈររបស់អតិថិជនរបស់ពួកយើង ការបង្កើតនូវភាពលេចធ្លោខុសប្លែកពីអ្នកដទៃគឺជាគោលដៅតែមួយគត់របស់ក្រុមហ៊ុន Urbanland។
អ្វីដែលបង្កើតនូវចំណាប់អារម្មណ៍ និងការខិតខំប្រឹងប្រែងរបស់ពួកយើងលើវិស័យស្ថាបត្យកម្មនិងការរចនាម៉ូតបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលហាងកាហ្វេដែលមានការរចនាលំដាប់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជាគឺហាងកាហ្វេប្រោន។ ចាប់តាំងពីពេលនោះមកយើងបាន និងកំពុងទទួលការចាប់អារម្មណ៍ពីក្រសែភ្នែកវិនិយោគិនជាតិនិងអន្តរជាតិជាច្រើនហើយចំណុចនេះបានជំរុញឲ្យយើងឈានទៅដល់ការអភិវឌ្ឍគម្រោងខុនដូនិងអគារពាណិជ្ជកម្មដំបូងរបស់ពូកយើងផងដែរ។
ឆ្នាំ ២០១៧ នេះក្រុមហ៊ុន Urbanland បានឈានជើងទៅមុខមួយកំរិតទៀតនិងកំពុងតែបង្កើនកេរ្តិ៍ឈ្មោះឲ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិដោយទទួលបានពានរង្វាន់ការអភិវឌ្ឍគម្រោងអគារការិយាល័យល្អផ្តាច់គេ (Best Office Development) នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (International Property Awards Asia Pacific Region) សម្រាប់អគារការិយាល័យបែបប៊ូទិក Raintree របស់ពួកយើង។
ភាពជោគជ័យនេះបានកើតឡើងបន្ទាប់ពីយើងទើបតែទទួលបានពានរង្វាន់ការអភិវឌ្ឍន៍ខុនដូល្អផ្តាច់គេ (Best Condominium Development) សម្រាប់គម្រោង Embassy Residences ក៏ដូចជាពានរង្វាន់ការរចនាម៉ូដស្ថាបត្យកម្មសម្រាប់គេហដ្ឋានល្អផ្តាច់គេ(Best Residential Architectural Design) សម្រាប់គម្រោង Embassy Centralនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា (Cambodian Property Awards) កាលពីឆ្មាំ ២០១៦ កន្លងទៅថ្មីៗនេះ។
លោក ហុក កាំងដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Urbanland បានលើកឡើងថា៖«នេះគឺជាឱកាសដ៏ធំមួយសម្រាប់ក្រុមហ៊ុន Urbanland ហើយវាក៏ជាកិត្តិយសយ៉ាងធំធេងមួយដែលក្រុមហ៊ុនយើងទទួលបានពានរង្វាន់ទី៣របស់ខ្លួនមិនមែនសម្រាប់តែខ្លួនខ្ញុំផ្ទាល់ប៉ុណ្ណោះទេតែក៏សម្រាប់ក្រុមការងាររបស់ក្រុមហ៊ុន Urbanland ទាំងមូលផងដែរ។ ដោយសារតែមានក្រុមការងារដែលមានសមត្ថភាពខ្ពស់និងទេពកោសល្យប្លែកៗពីគ្នា ទើបយើងអាចចូលរួមលើកកម្ពស់ដល់វិស័យស្ថាបត្យកម្មនិងសំណង់នៅកម្ពុជាឲ្យឈានឡើងមួយកម្រិតទៀតនាពេលបច្ចុប្បន្នជាមួយនឹងពានរង្វាន់ដែលមានការទទួលស្គាល់នៅលើឆាកអន្តរជាតិផងដែរ»។
អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដែលកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិបាន និងកំពុងដើរតួរយ៉ាងសំខាន់ជាស្ថាប័នទទួលស្គាល់ស្តង់ដារលំដាប់ពិភពលោកទៅលើការអភិវឌ្ឍគម្រោងសំណង់ស្ថាបត្យកម្មនិងការរចនាម៉ូតដោយមានការសហការជាមួយកាសែត Telegraph UK និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines។ យើងតែងតែផ្តោតសំខាន់ទៅលើគ្រប់ជ្រុងគ្រប់មុំទាំងអស់នៃគម្រោងអគារដែលយើងបានសាងសង់ហើយយើងពិតជារីករាយយ៉ាងខ្លាំងដែលអគារ Raintree ត្រូវបានគណៈកម្មការចាត់ទុកថាជា«អគារដែលមានការប្តេជ្ញាចិត្តខ្ពស់សម្រាប់សហគមន៍ក្នុងតំបន់និងមានការរចនាប្លង់ដែលមានភាពស៊ីចង្វាក់គ្នាទៅនឹងបរិស្ថានជុំវិញខ្លួន»។
ក្រុមហ៊ុន Urbanland ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរដល់អតិថិជនមកពីវិស័យជាច្រើនដែលមានការិយាល័យនៅក្នុងអគារ Raintree របស់ពួកយើងក្នុងការចូលរួមចំណែកជួយឲ្យពួកយើងអាចសម្រេចបានសមិទ្ធផលដ៏ធំមួយដោយមានអ្នកជួលរហូតដល់ទៅច្រើនជាង៨០ភាគរយក្នុងរយៈពេលតិចជាង១ឆ្នាំប៉ុណ្ណោះក៏ដូចជាសម្រាប់ការទទួលស្គាល់អគារ Raintree ថាជាការអភិវឌ្ឍអគារការិយាល័យមួយដែលប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុតនៅក្នុងរាជធានីភ្នំពេញ។
អគារនេះដែរក៏ជាកន្លែងមួយដែលប្រមូលផ្តុំដោយក្រុមហ៊ុនយ៉ាងសម្បូរបែបជាច្រើនរាប់តាំងពីក្រុមហ៊ុនរចនាម៉ូដក្រុមហ៊ុនបច្ចេកវិទ្យាស្ថាប័នមិនគិតផលចំណេញនិងក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនរួមមានទាំង Microsoft, Imperial Tobacco, Havas Media ព្រមទាំងក្រុមហ៊ុនដែលទើបតែដំណើរការដូចជា Alchemy និង 3E Advisory ជាដើម។
គម្រោងលំនៅដ្ឋានដំបូងគេរបស់ក្រុមហ៊ុន Urban land គឺខុនដូ Embassy Residences ដែលទទួលបានពានរង្វាន់ផងដែរ។ ក្រោយពីទទួលបានពានរង្វាន់ការអភិវឌ្ឍន៍ខុនដូល្អផ្តាច់គេនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាកាលពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះម្ចាស់លំនៅដ្ឋានតំណាក់កាលទី ១ បានចាប់ផ្តើមចូលស្នាក់នៅខុនដូនោះហើយហើយអ្នកដែលស្នាក់នៅរួមមានទាំងជនជាតិខ្មែរអឺរ៉ុបអាស៊ីនិងអ្នកដែលត្រលប់ពីបរទេសមកកាន់ប្រទេសកម្ពុជាវិញដោយបច្ចុប្បន្នពួកគេកំពុងតែបង្កើតជីវិតថ្មីរបស់ខ្លួននៅអគារខុនដូក្នុងសង្កាត់ទន្លេបាសាក់មួយនេះ។ លោកហុក កាំងមានប្រសាសន៍បន្តថា៖«អ្នកស្នាក់នៅទីនេះបានកោតសរសើរពួកយើងយ៉ាងខ្លាំង។
យើងពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានឮគូស្នេហ៍ជនជាតិខ្មែរនិងបារាំងមួយគូនិយាយថាអគារខុនដូនេះមិនត្រឹមតែជាជម្រើសដំបូងរបស់ពួកគេក្នុងចំណោមគម្រោងផ្សេងៗទៀតដែលពួកគេបានទៅមើលនោះទេប៉ុន្តែពួកគេក៏មាន«ភាពភ្ញាក់ផ្អើលដោយសារតែអគារមួយនេះត្រូវបានរចនានិងសាងសង់ដោយក្រុមហ៊ុនខ្មែរពិតៗហើយវាបានធ្វើឲ្យពួកគេមានមោទនភាពចំពោះប្រទេសកម្ពុជាយ៉ាងខ្លាំង»។
គម្រោងលំនៅដ្ឋានទីពីររបស់ក្រុមហ៊ុន Urbanland ដែលមានឈ្មោះថា Embassy Central កំពុងតែស្ថិតក្រោមដំណើរការសាងសង់។ដោយបានទទួលពានរង្វាន់ការរចនាម៉ូដស្ថាបត្យកម្មសម្រាប់គេហដ្ឋានល្អផ្តាច់គេនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាគម្រោងខុនដូ Embassy Central បានដើរតាមទស្សនវិស័យរបស់ក្រុមហ៊ុន Urbanland ក្នុងការជ្រើសរើសទីតាំងដ៏ល្អបំផុតនិងបង្កើនគុណភាពថែមមួយកម្រិតថែមទៀត។
Embassy Central មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ដ៏ល្បីល្បាញ ដែលជាបេះដូងនៃរាជធានីភ្នំពេញនិងជាតំបន់ដែលពោរពេញទៅដោយអាហារដ្ឋាននិងហាងលក់ទំនិញសម្បូរបែបជាច្រើន។ ទីតាំងដ៏ល្អឥតខ្ចោះរបស់អគារខុនដូនេះ ត្រូវបានរួមផ្សំបន្ថែមដោយភាពធំទូលាយនៃទីធ្លាសាធារណៈព្រមទាំងការរចនាម៉ូតផ្នែកខាងក្នុងនៃបន្ទប់អាផាតម៉ិននីមួយៗ ដែលត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាដ៏ទាន់សម័យមកពីអ៊ឺរ៉ុប។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ urbanlandasia.com