អ្នកជិះ​ម៉ូតូ កំពុង​ឆ្លងកាត់​រង្វង់មូល​ថ្មី​នៅ​តាម​មហាវិថី​អូស៊ីអាស៊ី នៅ​កណ្តាល​ក្រុង​រណប​ជ្រោយចង្វារ​ (​ថ្មី​) ដែល​ស្ថិត​នៅ​ត្រង់​ចំណុច​ប្រសព្វ​ផ្លូវ​ពី​ស្ពាន​បេឡេត៍ ឆ្លង​កាត់​ទន្លេសាប​។

រង្វង់មូល​ថ្មី​ប្លែក​នេះ​ហៅថា «​រង្វង់មូល​នាង​ទេពមច្ឆា​» ដោយ​ត្រូវ​បាន​គេ​រចនា​លម្អ​ដោយ​រូបនាង​ទេពមច្ឆា (​មនុស្ស​ត្រី​) ​នៅ​ទីនោះ​។

វា​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន OCIC ហើយ​ «​ត្រូវ​បាន​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា និង​ក្រសួង​បរិស្ថាន​នៃ​ប្រទេស​ជប៉ុន ជ្រើស​យក​ទីកន្លែង​នេះ​សម្រាប់​បំពាក់​គ្រឿង​បច្ចេកវិទ្យា ដើម្បី​តាមដាន​អំពី​កត្តាបរិស្ថាន​សម្រាប់​ទីក្រុង​ទំនើប​ (Smart City)»​។ នេះ​បើ​តាម​ការពន្យល់​របស់​លោក​​ ទូច សំណាង អនុប្រធាន​ក្រុមហ៊ុន OCIC​។ ខ្លឹមសារ និង​រូបថត មឿន ញាណ