The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រយៈ​ពេល​ចុះ​បញ្ជី​អចលន​ទ្រព្យ ​នឹង​ត្រូវ​កាត់​បន្ថយ

រយៈ​ពេល​ចុះ​បញ្ជី​អចលន​ទ្រព្យ ​នឹង​ត្រូវ​កាត់​បន្ថយ

Content image - Phnom Penh Post
អគារ​លំនៅឋាន​កំពុងសាងសង់​នៅ​ខណ្ឌ Tongzhou ក្រុង​ប៉េកាំង។ China Daily

រយៈ​ពេល​ចុះ​បញ្ជី​អចលន​ទ្រព្យ ​នឹង​ត្រូវ​កាត់​បន្ថយ

ក្រុង​ប៉េកាំងៈ ប្រទេស ​ចិន ​នឹង​បន្ធូរ​បន្ថយ​បន្ថែម​ទៀត​នូវ​​ដំណើរ​ការ​​​បំពេញ​​​បែបបទ​ចុះ​បញ្ជី​​អចលន​ទ្រព្យ​​​ដើម្បី​កាត់​​​បន្ថយ​​​បន្ទុក​​​ការងារ​ឯកសារ​សម្រាប់​​ធុរកិច្ច​​ និង​​បុគ្គល។ នេះ​បើ​យោង​តាម​កិច្ច​ប្រជុំ​ប្រតិបត្តិ​​មួយ​របស់​ក្រុម​ប្រឹក្សា​​រដ្ឋ​​ ដែល​ដឹកនាំ​​ដោយ​​នាយក​​រដ្ឋមន្រ្តី​ចិន លី កេឈាង ដែល​បាន​សម្រេច​កាល​ពី​សប្តាហ៍​មុន។

លោក លី បាន​ថ្លែង​​​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា​៖ «​ការ​កាត់​បន្ថយ​ពេល​វេលា​​ដែល​តម្រូវ​​ក្នុង​ការ​ទទួល​បាន​​ការ​ចុះ​បញ្ជី​អចលន​ទ្រព្យ​​ គឺ​ជា​ផ្នែក​មួយ​នៃ​​កំណែ​ទម្រង់​​រចនា​សម្ព័ន្ធ​ទាំង​មូល​។ ​វា​ពាក់ព័ន្ធ​ទៅ​នឹង​​​អត្ថ​ប្រយោជន៍​របស់​​បុគ្គល​​និង​អង្គភាព​ទីផ្សារ។​ ដូច្នេះ​ការងារ​នេះ​មាន​សារៈ​សំខាន់»។

រដ្ឋាភិបាល​ចិន​បាន​ដាក់​​​ភាព​សំខាន់​​​ខ្លាំង​​ទៅ​លើ​​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​​រួម​នៃ​អចលន​ទ្រព្យ។ ​ក្នុង​របាយការណ៍​របស់​លោក​ដែល​ដាក់​ជូន​ទៅ​កាន់​​សមាជ​ជាតិ​នៃ​បក្ស​កុម្មុយនីស្ត​ចិន​​លើក​ទី ​១៩​ កាល​ពី​ខែ​តុលា ឆ្នាំ ​២០១៧

លោក​ប្រធានាធិបតី​ ស៊ី ជីនភីង បាន​សង្កត់​ធ្ងន់​​ថា ប្រទេស ​ចិន ​ត្រូវ​​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ការ​កែ​លម្អ​ប្រព័ន្ធ​​សិទ្ធិ​អចលន​ទ្រព្យ​​ និង​ធានា​​នូវ​ការ​បែង​ចែក​កត្តា​​ផលិត​កម្ម​ផ្អែក​លើ​ទីផ្សារ​​នៅ​ក្នុង​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដើម្បី​ឲ្យ​​សិទ្ធិ​​​អចលន​ទ្រព្យ​​ដើរ​តួ​ជា​ការ​លើក​ទឹក​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​​ និង​ធានា​ឲ្យ​មាន​លំហូរ​​ដោយ​​សេរី​នៃ​កត្តា​នានា​ក្នុង​វិស័យ​នេះ ​តម្លៃ​ប្រកប​ដោយ​ភាព​បត់បែន​ និង​​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព និង​មាន​របៀប​រៀបរយ។

ក្នុង​អំឡុង​កិច្ច​ប្រជុំ​​​​មួយ​ដើម្បី​​កែ​លម្អ​មុខ​ងារ​​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ​២០១៨​ លោក​​នាយក​រដ្ឋមន្ត្រី លី បាន​សង្កត់​ធ្ងន់​ថា ​បញ្ហា​ដំណើរ​ការ​យូរ ​​និង​​ស្មុគ​ស្មាញ​​សម្រាប់​ការ​ចុះ​បញ្ជី​​អចលន​ទ្រព្យ​​នៅ​តែ​ជា​បញ្ហា។ ​លោក​បាន​ជំរុញ​ថា ​​​​រដ្ឋាភិបាល​នឹង​​​​កាត់​បន្ថយ​ពេល​វេលា​​​តម្រូវ​​ចំនួន ​២ ​ភាគ ​៣ ​​ក្នុង​រយៈ​ពេល ​៥ ​ឆ្នាំ​ ​ហើយ​កាត់​បន្ថយ​មក​ត្រឹមតែ​ក្នុង​រយៈ​ពេល​​ ៥ ថ្ងៃ​​​នៃ​ថ្ងៃ​ធ្វើ​ការ។

មាន​ការ​ធ្វើ​សេចក្តី​សម្រេច​​​ក្នុង​​​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ពុធ​​នៅ​សប្តាហ៍​មុន​ថា យន្ត​ការ​​ចែក​រំលែក​ព័ត៌មាន​អន្តរ​ទី​ភ្នាក់ងារ​​ នឹង​ត្រូវ​បង្កើត​ឡើង​​​ដើម្បី​ ឲ្យ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​​ការ​ចុះ​បញ្ជី​​អចលន​ទ្រព្យ​​ ព្រម​ទាំង​ការ​ចុះ​បញ្ជី​​គ្រួសារ​​ អាជ្ញា​ប័ណ្ណ​​អាជីវកម្ម​ ​ការ​បង់​ពន្ធ​ ​និង​ប្រតិបត្តិការ​ពាក់ព័ន្ធ​ ​អាច​ត្រូវ​បាន​ចែក​រំលែក​​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ។

ដំណើរ​ការ​ចុះ​បញ្ជី​នឹង​ត្រូវ​ពង្រឹង​ ​ហើយ​សេវា​អន្តរ​ទី​ភ្នាក់ងារ​​​ច្រក​ចេញ​ចូល​តែ​មួយនឹង​​ត្រូវ​បង្កើត​ឡើង។

គំរូ​ចុះ​បញ្ជី​អចលន​ទ្រព្យ​​ Internet Plus នឹង​ត្រូវ​​ជំរុញ​ ដូច្នេះ​​ការ​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​ ​ការ​ពិនិត្យ​ និង​​យោបល់​ត្រឡប់​​ពី​រដ្ឋាភិបាល​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ទាំង​អស់​​តាម​​អនឡាញ។ ​អ្នក​​ដាក់​ពាក្យ​សុំ​ចុះ​បញ្ជី​គ្រាន់​តែ​ធ្វើ​ដំណើរ​តែ​ម្តង​ប៉ុណ្ណោះ​ទៅ​កាន់​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​​​​ ដើម្បី​ឲ្យ​គេ​ពិនិត្យ​មើល​ឯកសារ​​នានា ដែល​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពាក្យ​សុំ។

លោក​នាយក​រដ្ឋមន្ត្រី លី កេឈាង បាន​មាន​ប្រសាសន៍​​បន្ត​ថា៖ «​ការ​ចែក​រំលែក​ព័ត៌មាន​មាន​សារៈ​សំខាន់​​សម្រាប់​ការ​កាត់​បន្ថយ​ពេល​វេលា​​​ដែល​ត្រូវ​ការ​សម្រាប់​​ការ​ចុះ​បញ្ជី​អចលន​ទ្រព្យ​។ ​វា​អាច​ជំរុញ​​​ភាព​ខ្លាំង​នៃ​ទីផ្សារ​ ​ដូច​បាន​បង្ហាញ​​ឲ្យ​ឃើញ​ដោយ​​រឿងរ៉ាវ​​ជោគ​ជ័យ​​ជា​ច្រើន​»។

មាន​ការ​សម្រេច​​នៅ​កិច្ច​ប្រជុំ​នេះ​ថា ពេល​វេលា​​ដែល​ត្រូវ​ការ​សម្រាប់​ការ​ចុះ​បញ្ជី​ជា​ទូទៅ​ នឹង​ត្រូវ​​កាត់​បន្ថយ​មិន​ឲ្យ​លើស​ពី​ ១០ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​​ ហើយ​ការ​ចុះ​បញ្ជី​​កម្ចី​អចលន​ទ្រព្យ​​​នឹង​ត្រូវ​​កាត់​បន្ថយ​មិន​ឲ្យ​លើស​ពី​ ៥ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ​ឡើយ​នៅ​ត្រឹម​ចុង​ឆ្នាំ​នេះ​។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​នឹង​​នៅ​ត្រូវ​ធ្វើ​ឡើង​ថែម​ទៀត​​​ដើម្បី​កាត់​បន្ថយ​​​​ដំណើរ​ការ​ចុះ​បញ្ជី​ទាំង ​២ នេះ​​​មិន​ឲ្យ​លើស​ពី ​៥ ​ថ្ងៃ​​មុន​ដំណាច់​ឆ្នាំ ​២០២០៕ People's Daily/PS

អត្ថបទគួរចាប់អារម្មណ៍