សិង្ហបុរីៈ ការផ្គត់ផ្គង់​លំនៅឋាន ឯកជន​ពី​ទីតាំង​ដែល​បាន​ចុះបញ្ជី​រួចរាល់​ស្ថិតក្រោម​កម្មវិធី​ដី​លក់​របស់​រដ្ឋាភិបាល​ (GLS) សម្រាប់​ឆមាស​ទី​ ២ ឆ្នាំ​ ២០២០ ត្រូវបាន​កាត់បន្ថយ​ដោយ​ការពិនិត្យ​លើ​ការធ្លាក់ចុះ​ពី​ស្ថានភាព​កូវីដ​១៩​នៅក្នុង​ពិភពលោក​។ យោងតាម​ក្រសួង​អភិវឌ្ឍន៍​ជាតិ (MND) ​ដែល​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។

ការផ្គត់ផ្គង់​លំនៅឋាន​ឯកជន​ចំនួន​ ១​​ ៣៧០ ​យូនីត ​ពី​ទីតាំង​ដែលមាន​ក្នុង​បញ្ជី​ចំនួន​ ៣ ​កន្លែង​មាន​ ៤០៥ ​យូនីត ឬ​ក៏​ ២៣ ​ភាគរយ​តិចជាង​ ១ ៧៧៥ យូនីត ពី​ទីតាំង​ដែល​អនុញ្ញាត​ហើយ​ក្រោម​កម្មវិធី GLS ក្នុង​ឆមាស​ទី​ ១​។

សរុប​ទាំង​ ៨ ​ទីតាំង ​ដែលមាន​ក្នុង​បញ្ជី​បម្រុង​ទុក​មាន​លំនៅឋាន​ ៥ ៣០០ ​យូនីត​ផ្សេង​ទៀត ​ដោយ​ចំនួន​ផ្គត់ផ្គង់​នៃ​លំនៅឋាន​ឯកជន​សម្រាប់​ឆមាស​ទី​ ២ ​នឹងមាន​ដល់​ ៦ ៦៧០ យូនីត ច្រើន​ជាង​បន្តិច​ពី​ចំនួន​ ៦ ៤៩០ ​យូនីត ស្ថិត​ក្រោយ​កម្មវិធី GLS ​នៅ​ឆមាស​ទី​ ១​។

ទីតាំង​សណ្ឋាគារ​ ១ ​កន្លែង​នៅតាម​វិថី River Valley ដែលមាន​ ៥៣០ ​បន្ទប់ ​ត្រូវបាន​គេ​បញ្ចូល​តាំងពី​ឆមាស​ទី​ ១ នៃ​កម្មវិធី​នេះ ហើយ​បញ្ចូល​ទៅក្នុង​បញ្ជី​នាពេល​នេះដែរ​។

ប៉ុន្តែ​ក្រសួង​អភិវឌ្ឍន៍​ជាតិ​បាន​កត់សម្គាល់​ថា ខ្លួន​បាន​ណែនាំ​ទីតាំង​ផ្សេងទៀត​សម្រាប់​ការប្រើប្រាស់​ជា​តំបន់​ឧស្សាហកម្ម​ ឬ​ក៏​សណ្ឋាគារ ពេល​ដែល​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច និង​ទស្សនវិស័យ​សេដ្ឋកិច្ច​មិន​ប្រាកដប្រជា​បណ្តាល​មកពី​ការរីករាលដាល​នោះ​។

សម្រាប់​ការផ្គត់ផ្គង់​លំនៅឋាន ក្រសួង​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​កែសម្រួល​ការកាត់បន្ថយ​យ៉ាង​ប្រយ័ត្នប្រយែង​ដើម្បី​ចៀសវាង​ការធ្លាក់ចុះ​ការផ្គត់ផ្គង់​ដ៏មាន​សក្តានុពល​ក្នុង​រយៈពេល​មធ្យម​ទៅ​រយៈពេល​វែង​។

ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថ‍ា​៖ «​ទោះយ៉ាងណា យើង​រក្សា​ការជម្រើស​ទីតាំង​ល្អៗ ជាមួយ​ការផ្គត់ផ្គង់​បន្ថែម​ក្នុង​បញ្ជី​បម្រុង ដែល​អ្នក​អភិវឌ្ឍន៍​អាច​ផ្តួចផ្តើម​សម្រាប់​ការអភិវឌ្ឍ ប្រសិន​បើ​ពួកគេ​វាយតម្លៃ​ថា មាន​តម្រូវការ​ក្នុង​ពេល​ខាង​មុខ​»​។

អាជ្ញាធរ​បានកត់សម្គាល់​ថា ខ្លួន​បាន​ផ្តល់នូវ​ការផ្គត់ផ្គង់​សមរម្យ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​បាន​បញ្ជាក់​ក្នុងអំឡុង​ពេលនេះ ព្រោះ​ចំនួន​សារពើ​ភណ្ឌ​មិនទាន់​លក់​ចេញ​នៃ​ចំនួន​លំនៅឋាន​ឯកជន​បាន​ធ្លាក់ចុះ ដោយ​កើនឡើង​ចន្លោះ​ពី​ឆមាស​ទី​ ១ ​នៃ​ឆ្នាំ​ ២០១៩ និង​ឆ្នាំនេះ​៕ST/RR