សិង្ហបុរីៈ ការកម្រិត​ដ៏ជាក់លាក់​មួយចំនួន​សម្រាប់​ការពន្យារពេល​ការទូទាត់​លើក​ម្ចី​ទិញ​ផ្ទះ និង​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន​នឹង​ត្រូវបាន​លើកលែង​ដើម្បី​ជួយ​អ្នក​ខ្ចីប្រាក់​ក្នុង​អំឡុង​ពេល​ការធ្លាក់ចុះ​សេដ្ឋកិច្ច​។

អាជ្ញាធរ​រូបិយវត្ថុ​របស់​ប្រទេស​សិង្ហបុរី (MAS) បានបញ្ជាក់​កាល​នៅ​ដើមខែ​មេសា​ថា អនុបាត​សេវាកម្ម​បំណុល​សរុប (TDSR) នឹង​មិន​អនុវត្ត​ចំពោះ​ការពន្យារពេល​ការសង​កម្ចី​ទិញ​ផ្ទះ​សម្រាប់​អចលនទ្រព្យ​ពាណិជ្ជកម្ម ឬ​ឧស្សាហកម្ម ការផ្ដល់​ហិរញ្ញប្បទាន​ជាថ្មី​នៃ​កម្ចី​ទិញ​ផ្ទះ​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់ និង​ការជួយ​សម្រួល​ឥណទាន​ដែល​គ្មាន​សុវត្ថិភាព​ដូចជា​កាត​ឥណទាន និង​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន​ទេ​។

ការសម្រេចចិត្ត​ខ្ចីប្រាក់​ធៀប​នឹង​តម្លៃ​ផ្ទះ​ពិតប្រាកដ (MWL) ក៏​នឹងមិន​ត្រូវ​ស្ថិតក្រោម​អនុបាត​សេវាកម្ម​បំណុល​សរុប​ (TDSR) ទេ ប្រសិន​បើ​អនុបាត​កម្ចី​ធៀប​នឹង​តម្លៃ​ (LTV) មិន​លើស​ពី​ ៥០ ​ភាគរយ​។

TDSR កម្រិត​ចំនួន​អ្នកទិញ​អាច​ខ្ចី​សម្រាប់​កម្ចី​អចលនទ្រព្យ​។

ជាធម្មតា​ការសង​ប្រចាំខែ​របស់​អ្នក​ខ្ចី​សម្រាប់​បំណុល​ទាំង​សង​មិន​ត្រូវ​លើសពី ៦០ ​ភាគរយ​នៃ​ប្រាក់ចំណូល​ប្រចាំខែ​របស់​ពួកគេ​ទេ​។ នេះ​រួមមាន​កម្ចី​ទិញ​ផ្ទះ កាត​ឥណទាន កម្ចី​ទិញ​រថយន្ត និង​កម្ចី​ប្រើប្រាស់​ផ្ទាល់ខ្លួន​។

អនុបាត​កម្ចី​ធៀប​នឹង​តម្លៃ​ (LTV) ​សំដៅ​ដល់​ចំនួន​កម្ចី​ជា​ភាគរយ​នៃ​តម្លៃ​របស់​អចលនទ្រព្យ​នោះ​។

MAS បាន​ឲ្យ​ដឹងថា អ្នក​ខ្ចី​នឹង​ត្រូវ​លើកលែង​ពី​ការកម្រិត TDSR នៅពេល​ពួកគេ​ដាក់​ពាក្យសុំ​ពន្យារពេល​ការទូទាត់​ប្រាក់​ដើម​របស់​ពួកគេ ឬ​ការទូទាត់​ទាំង​ប្រាក់​ដើម និង​អត្រា​ការប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​របស់គេ​។

ជំនួយ​នេះ​អនុវត្ត​ចំពោះ​កម្ចី​ទិញ​ផ្ទះ និង​កម្ចី​ដក​ធៀប​តម្លៃ​ផ្ទះ​ (MWL) ដែល​រួមមាន​អ្នក​ដែល​ស្ថិតក្រោម​ផែនការ​កាត់បន្ថយ​កម្ចី និង​ពន្យារពេល​ចំពោះ​ទាំង​ការកាន់កាប់​ដោយ​ម្ចាស់ (​ក្រុមប្រឹក្សា​លំនៅឋាន និង​ឯកជន​) និង​អចលនទ្រព្យ​វិនិយោគ​។

វិធានការ​ពន្យារ​ការសង​ប្រាក់កម្ចី​ត្រូវ​បាន​ប្រកាស​ដោយ MAS កាលពី​សប្ដាហ៍​មុន ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ឧស្សាហកម្ម​ដ៏ធំ​ក្នុង​គោលបំណង​ការពារ​បទល្មើស និង​ការក្ស័យធន​ចំពេល​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​បណ្ដាល​មកពី​វីរុស​កូរ៉ូណា​។

MAS បាន​ឲ្យ​ដឹងថា ការបញ្ជាក់​នេះ​ជា​ការឆ្លើយតប​នឹង​សំណួរ​ពី​សាធារណជន និង​ប្រព័ន្ធ​ព័ត៌មាន​អំពី​គោលការណ៍​ណែនាំ​របស់​ខ្លួន​សម្រាប់​ការពន្យារពេល​ការទូទាត់​កម្ចី​ដែល​មាន​សុវត្ថិភាព និង​ការទូទាត់​កម្ចី​ទិញ​ផ្ទះ​ដែល​នឹង​ជួយ​បុគ្គល​/​ក្រុមហ៊ុន​ស្វែងរក​ជម្រើស​ក្នុង​ការបំពេញ​តាម​តម្រូវការ​លំហូរ​សាច់ប្រាក់​របស់​ពួកគេ​។

ក្រុម​អ្នកពិគ្រោះ​យោបល់​អចលនទ្រព្យ​ជឿជាក់​ថា សេចក្ដីប្រកាស​ព័ត៌មាន​ថ្មីៗ​របស់ MAS បាន​ជួយ​លុបចោល​ភាពសង្ស័យ​អំពី​កញ្ចប់​ជំនួយ​ដែល​ប្រកាស​កាលពី​សប្ដាហ៍​មុន​។

លោក Desmond Sim ប្រធាន​ផ្នែក​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៅ​ក្រុមហ៊ុន CBRE បាន​ថ្លែងថា​៖ «MAS និង​ធនាគារ​ជាច្រើន​កំពុង​ផ្ដល់ជំនួយ​ដល់​អ្នក​ដែល​អាច​យល់ថា ពិបាក​ក្នុង​ការសង​ប្រាក់​បំណុល​របស់​ពួកគេ​នៅក្នុង​ពេល​ដ៏ពិបាក​ទាំងនេះ​»​។

អ្នក​ខ្ចីប្រាក់​ត្រូវដាក់​ពាក្យសុំ​ការ​បន្ធូរបន្ថយ​លើ​ប្រាក់កម្ចី​នេះ ហើយ​វា​មិន​ផ្លាស់ប្តូរ​ក្របខ័ណ្ឌ​ជារួម​ដែល​ធានា​ចំពោះ​ការផ្ដល់​ប្រាក់កម្ចី​ដោយ​ប្រុងប្រយ័ត្ន និង​ការខ្ចីប្រាក់​នៅក្នុង​ផ្សារ​អចលនទ្រព្យ​ឡើយ​។ នេះ​បើ​យោងតាម​លោក Sim​។

លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល និង MAS កំពុងផ្ដល់​ការគាំទ្រ​នៅក្នុង​ទ្រង់ទ្រាយ​កាន់តែ​ទូលំទូលាយ​»​។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ខ្លួន MAS បាន​ឲ្យ​ដឹងថា ការពន្យារពេល​ទូទាត់​ដល់ក​ម្ចី​បុគ្គល​ជាមួយ​ពាណិជ្ជកម្ម ឬ​កម្ចី​អចលនទ្រព្យ​ឧស្សាហកម្ម​មិន​ស្ថិតក្រោម TDSR ទេ​៕LA